Scholarship Exchange Program in U.S.A
The 2018 YSEALI Civic Engagement Fellows Program

អ្នកសម្របសម្រួលកម្មវិធី (PC) -- PSOD

http://www.cambodiajobs.biz/2016/05/pc-psod.html

ដំណឹងជ្រើសរើសបុគ្គលិក

អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍(PSOD) គឺជាអង្គការមិនមែនរដ្ឋាភិបាល​​​ មានទីតាំងក្នុង​​​​​ខេត្តកំពង់ចាម បាន​​បង្កើតឡើងក្នុងឆ្នំា១៩៩៨ព្រមទំាងបានចុះឈ្មោះផ្លូវការនៅក្រសួងមហាផ្ទៃនៅថ្ងៃទី១៥ ខែតុលា ឆ្នំា២០០០ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋ ជាពិសេសស្រ្តី កុមារ និងយុវជនអាច​​អនុវត្តន៍នូតួនាទីរបស់ខ្លួនក្លាយជាមាតាល្អ ភរិយាល្អ និងពលរដ្ឋល្អ ក្នុងការផ្តល់សិទ្ធិដល់ស្រ្តី និងកុមារអោយកាន់តែមានប្រសិទ្ធិភាព។ លើសពីនេះ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ក៏មានគោលបំណងរួមចំណែក​​ជាមួយរដ្ឋាភិបាលលើការងារអភិវឌ្ឍន៍ចំរុះ​ ​ការលើកម្ពស់នូវអភិបាលកិច្ចល្អជាពិសេស ការលើកកម្ពស់នូវសិទ្ធកុមារ។



នៅឆ្នាំ២០១៦ PSODទទួលបានការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារពិភពលោក តាមរយៈអង្គការ Save the Children សម្រាប់​​អនុវត្តគម្រោង សម្លេង និងសកម្មភាព ​​ក្របខ័ណ្ឌគណនេយ្យភាពសង្គមដើម្បីឲការផ្តល់សេវាមានភាពប្រសើរឡើង (V&ASAF) ដោយគ្របដណ្តប់លើខេត្តគោលដៅចំនួន៣ (ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែងនិងខេត្តស្ទឹងត្រែង) គម្រោងសម្លេង និងសកម្មភាពក្របខ័ណ្ ឌគណនេយ្យភាពសង្គមដើម្បីឲការផ្តល់សេវាមានភាពប្រសើរឡើង មានរយៈពេល៣ឆ្នាំ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១៨



អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ត្រូវការជ្រើសរើសបុគ្គលិក អ្នកសម្របសម្រួលកម្មវិធី (PC) ០១នាក់ សម្រាប់់ផ្តល់នូវសេវាបច្ចេកទេស និងសម្របសម្រួលការអនុវត្តសកម្មភាពរបស់គម្រោង


បទពិពណ៌នាការងាររបស់ អ្នកសម្របសម្រួលកម្មវិធី (PC)ចំនួន០១នាក់
. អ្នកសម្របសម្រួលកម្មវិធី (PC)មានតួនាទី និងការទទួលខុសត្រូវដូចខាងក្រោមៈ



.សម្របសម្រួល និងអនុវត្តសកម្មភាពគម្រោងក្នុងតំបន់គោលដៅ។
.ទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ខេត្ត ស្រុក ឃុំ ក្នុងតំបន់គោលដៅ ដើម្បី
ពង្រឹងកិច្ចសហការ និងអនុវត្តគម្រោង
.សហការជាមួយអ្នកគ្រប់គ្រងកម្មវិធី (PM) និងផ្នែកហិរញ្ញវត្ថុ រៀបចំផែនការសកម្មភាព និង
ថវិកាប្រចាំខែត្រីមាស ឆមាស និងប្រចាំឆ្នាំ​  
.ធ្វើរបាយការណ៍ ខែ ត្រីមាស ឆមាសនិងប្រចាំឆ្នាំ ជូនអាជ្ញាធរ និងប្រធានកម្មវិធី (PM)
.សម្របសម្រួលជាមួយមន្រ្តីថ្នាក់ស្រុកក្នុងការបិទផ្សាយព័ត៌មាន (14Cs) សម្រាប់ប្រជាពលរដ្ឋ។
.ធានាដល់អ្នកស្ម័គ្រចិត្តគណនេយ្យភាពសហគមន៍ក្នុងការ សម្របសម្រួលក្នុងអនុវត្តប័ណ្ណដាក់ពិន្ទុ សហគមន៍ជាមួយអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ។
.សម្របសម្រួលការបង្កើតគណៈកម្មការគណនេយ្យភាពរួមថ្នាក់ឃុំ
.ធានា និង សហការជាមួយគណៈកម្មការគណនេយ្យភាពនិងអាជ្ញាធរថ្នាក់ឃុំចុះតាមដានសកម្មភាពដែលបានព្រមព្រៀង(JAAP)
.ធានាដល់អ្នកស្ម័គ្រចិត្តគណនេយ្យភាពសហគមន៍ក្នុងការ បន្ស៊ីសកម្មភាពគណនេយ្យភាពទៅក្នុង កម្មវិធីវិនិយោគឃុំ
១០.ធ្វើការកសាងសមត្ថភាពបុគ្គលិកកម្មវិធី ពីបច្ចេកទេស និងចំណេះដឹង​​​​​​​​ដែលពាក់ព័ន្ធនឹង
គម្រោង
១១.ចងក្រឯសារនានាសម្រាប់គាំទ្រដល់ដំណើរការអនុវត្តសកម្មភាពរបស់កម្មវិធីអោយបានទាន់
ពេល និងមានប្រសិទ្ធិភាព
១២.ចុះត្រួតពិនិត្យ ជាប្រចាំ និងជួយសម្របសម្រួលការបើកវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំនានា​​របស់បុគ្គលិកកម្មវិធី
១៣.សម្របសម្រួល និងគាំទ្រអ្នកសម្របសម្រួលសហគមន៍ ការបណ្តុះបណ្តាល និងការបង្ហាត់បង្ហាញ​​​ដល់អ្នកស្ម័គ្រចិត្តគណនេយ្យភាព (CAF) ក្នុងការអនុវត្ត សកម្មភាព​​​​គម្រោង
១៤.ត្រួតពិនិត្យការអនុវត្តសកម្មភាពគម្រោងរបស់បុគ្គលិកកម្មវិធី
១៥.វាយតម្លៃការងារប្រចាំឆ្នាំបុគ្គលិកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន
១៦.អនុវត្តការងារផេ្សងៗដែលមានចែងក្នុងកិច្ចសន្យាការងារនិងតម្រូវការរបស់អង្គការនិងម្ចាស់ជំនួយ
១៧.ជួយដល់ប្រធានម្មវិធីចងក្រងឯកសារសម្រាប់មេរៀនជាបទពិសោធន៍ (ករណីសិក្សា) ប្រចាំឆ្នាំ
១៨.ទទួលខុសត្រូវ និងចូលរួមកិច្ចសហការជាមួយក្រុមសវនកម្ម ក្នុងអំឡុងពេលដែលខ្លូន ទទួល
ខុសត្រូវទោះបីជា បញ្ចប់កិច្ចព្រមព្រៀងការងារ និងកម្មវិធីត្រូវបានបញ្ចប់
១៩. អនុវត្តការងារផេ្សងៗដែលមានចែងក្នុងកិច្ចសន្យាការងារ និងតម្រូវការរបស់អង្គការ និង
ម្ចាស់ជំនួយ

.លក្ខណៈសម្បត្តិៈ

.មានបរិញ្ញាបត្រផ្នែកច្បាប់ អភិវឌ្ឍន៍សហគមន៍ អភិវឌ្ឍន៍ធនធានមនុស្សឬសញ្ញាប័ត្រពាក់ពន័្ធ
.មានបទពិសោធន៍ និងចំណេះដឹងផ្នែកអភិបាលកិច្ចល្អ គណនេយ្យភាពសង្គម ផែនការអភិវឌ្ឍ
និងកម្មវិធីវិនិយោគឃុំការតស៊ូមតិ និងសិទ្ធិកុមារ យ៉ាងតិច២ឆ្នាំ
.មានបទពិសោធន៍ក្នុងការរៀបចំបណ្តុះបណ្តាល សិក្ខាសាលាកិច្ចប្រជុំ វេទិកាពិគ្រោះយោបល់និងរៀបចំឯកសារគាំទ្រសកម្មភាពនានា ដែលពាក់ព័ន្ធខាងលើ
.មានបទពិសោធន៍ក្នុងការរៀបចំ ដឹកនាំ និងអនុវត្តគម្រោង/កម្មវិធីប្រហាក់ប្រហែល
.មានបទពិសោធន៍ ធ្វើការជាមួយ អាជ្ញាធរខេត្ត ស្រុក និងអង្គការសហគមន៍មូលដ្ឋាន
.មានជំនាញទំនាក់ទំនង បង្ហាត់បង្ហាញ និងសម្របសម្រួល
.មានជំនាញគ្រប់គ្រង និងតាមដានថវិកា
.មានជំនាញក្នុងការសរសេររបាយការណ៏ ជាភាសាអង់គ្លេស
.មានចំណេះដឹងខ្ពស់ផ្នែកភាសាអង់គ្លេសល្អ (ការនិយាយ និងសរសេរ)
១០.មានសុខភាពល្អ និងមានលទ្ធភាពក្នុងចុះធ្វើការតាមមូលដ្ឋាន
១១.ជាអ្នកដែលមិនជាប់ពាក់ព័ន្ធនិងបទល្មើសផ្សេងៗ (អំពើ និងក្រុមភារៈកម្ម ការជួញដូរ និងប្រើប្រាស់​​គ្រឿងញៀន ការរំលោភបំពាន ការរំលោភសេពសន្តេវះ និងការប្រើប្រាស់អំពើហិង្សាលើស្រ្តី និងកុមារ
១២.មានជំនាញ និងចំណេះដឹងក្នុងការប្រើប្រាស់Computer, InternetនិងE-mail
.អត្ថប្រយោជន៍ដែលទទួលបាន
បុគ្គលិក ដែលអនុវត្តក្នុងមុខតំណែង(PC) របស់កម្មវិធី V&ASAFនឹងទទួលបាននូវអត្ថប្រយោជន៍ដូចខាងក្រោមៈ
.ទទួលបានប្រាក់បៀរវត្ស ៤៥០ដុល្លា ក្នុង១ខែ
.ប្រាក់ខែទី១៣ ដោយចែកចេញជា១២ខែ ហើយបើកជួនជារៀងរាល់ខែ ដោយភ្ជាប់ជាមួយប្រាក់ខែ។
.ប្រាក់សុខភាព ១៥ដុល្លាក្នុង១ខែ
.កាតទូរស័ព្ទ១៥ដុល្លាក្នុង១ខែក្នុងការងារទំនាក់ទំនង
.ប្រាក់សម្រាប់ចូលនិវត្តិ (ប្រាក់សន្សំ %នៃប្រាក់ខែគោល)
.ផ្តល់ជួនមធ្យោបាយធ្វើដំណើរសម្រាប់ចុះធ្វើការងារនៅមូលដ្ឋាន (ម៉ូតូ សាំង ប្រេងម៉ាស៊ីន និងថ្លៃជួសជុល )
.កាតព្វកិច្ច
. ត្រូវបង់ពន្ធជូនរដ្ឋលើប្របៀវត្សរ៍របស់ខ្លួន
.បង់ប្រាក់សមាជិកភាពសម្រាប់ទ្រទ្រង់អង្គការដោយអនុវត្តតាមលក្ខន្តិកៈរបស់អង្គការ
. ត្រូវទិញធារ៉ាងរងដោយខ្លួនឯង ដោយកាត់ចេញពីប្រាក់សុខភាព
 


បេក្ខជន-បេក្ខរីដែលចាប់អារម្មណ៏និងមានសមត្ថភាពសូមផ្ញើរប្រវត្តិរូបសង្ខេប​​និងបិទរូបថត (CV និង Cover letter) ដែលបញ្ជាក់ច្បាស់ពីចំណេះដឹងជំនាញនិងបទពិសោធន៏ការងារមកកាន់ការិយាល័យអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៏ ដែលមា អាស័យដ្ឋានផ្ទះលេខ ១២៦ ផ្លូវព្រះមុនីវង្ស ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម រឺអាចផ្ញើរCV និង Cover letter តាមរយៈអ៊ីម៉ែល povlotpsod@gmail.com



សូមធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 012 433 448 សម្រាប់ព័ត៌មានបន្ថែម។

ចាប់ផ្តើមទទួលពាក្យពីថ្ងៃជូនដំណឹងនេះតទៅនៅរៀងរាល់ម៉ោងធ្វើការ។

ឈប់ទទួលពាក្យត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង :៣០នាទី។

បញ្ជាក់ៈ  ការចំណាយក្នុងការមកសំភាសន៍ជាបន្ទុករបស់បេក្ខជន-បេក្ខនារី។

  ស្រ្តីត្រូវបានលើទឹកចិត្ត។
looking for a Jobs , Training , Scholarship , NGOs Fund ?
© 2007 Cambodiajobs -Template by Josh Peterson. Powered by Blogger. Privacy Statement - Phone:012 900 810 - Email: Cambodiajobs@gmail.com