Position: ការជ្រើសរើសក្រុមហ៊ុនសំណង់ ដើម្បីចូលរួម ដេញថ្លៃគម្រោងសាងសង់ និងកែលម្អអគារបឋមនិងមត្តេយ្យសិក្សា Bidding for Construction and Renovation (Bandos Komar)__Deadline:21-April

ទីតាំង: ពោសាត់ធ៏ បាត់ដំបង កំពង់ចាម ព្រៃវែង និង មណ្ឌលគីរី

សមាគម​បណ្តុះ​កុមារ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ មិន​ប្រកាន់​សាសនា​ និង​និន្នាការនយោបាយ​។សមាគម​បណ្តុះ​កុមារ​មាន​ទស្សនៈ​វិស័យ​ជួយ​កុមារ​ និង​យុវជន​គ្រប់រូប​ទទួល​បានការ​អភិវឌ្ឍ​ប្រកបដោយ​សក្តានុពល​សេចក្តី​ថ្លៃថ្នូរ​ ចីរភាព​ និង​មាន​បេសកកម្ម​គាំទ្រ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ជីវភាពរស់នៅ​ដោយមាន​កាលានុវត្ត​ភាព​ចូលរួម​ពី​សហគមន៍​ ស្ថាប័ន​សាធារណៈ​ សង្គម​ស៊ីវិល​ វិស័យ​ឯកជន​ និង​អ្នក​ពាក់ព័ន្ធ​។ ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​រូ​មធូរីដ (RtR) និង​អង្គការ​កុមារ​រីករាយ​ (HCC) ក្រោម​មូលនិធិ​ គី​នចាន់​ (Kinchan Foundation) ដើម្បី​ អនុវត្ត​កម្មវិធី​គម្រោង​កុមារ​កម្ពុជា​រីករាយ​ក្នុង​ការ​លើក​កម្ពស់​គុណភាព​ និង​សេវា​អប់រំ​កម្រិត​មត្តេយ្យសិក្សា​ និង​បឋមសិក្សា​ក្នុង​ខេត្ត​គោលដៅ​មួយ​ចំនួន​ក្នុង​ប្រទេសកម្ពុជា​ ។

សមាគម​បណ្តុះ​កុមារ​ សូម​ធ្វើការ​ដាក់ឲ្យ​ដេញថ្លៃ​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​ ក្រុមហ៊ុន​ ទទួលការ​សាងសង់​ និង​កែ​លម្អ​អគារសិក្សា​ចំនួន​១១ទីតាំង​ ដែល​សិ្ថត​នៅ​ក្នុង​សាលាបឋមសិក្សា​ផ្សេង​ៗគ្នា​ដោយ​ក្នុង​ខេត្ត​ពោធិ៍សាត់​ចំនួន​០២ទីតាំង​ បាត់​ដំបង​ចំនួន​០៤ទីតាំង​ កំពង់ចាម​ចំនួន​០១ទីតាំង​ ព្រៃវែង​ចំនួន​០២ ទីតាំង​ និង​មណ្ឌល​គី​រី​ចំនួន​០២ទីតាំង​។

Submission Requirements

សមាគម​បណ្តុះ​កុមារ​ សូម​អញ្ជើញ​ក្រុមហ៊ុន​សំណង់​ស្រប​ច្បាប់​ដែល​មាន​ចំណាប់អារម្មណ៍​ចូលរួម​ដេញថ្លៃ​ គម្រោង​ អាច​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ និង​ភ្ជាប់​មក​នូវ​ ឯកសារ​ដែល​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​ បទពិសោធន៍​ និង​គុណសម្បត្តិ​របស់ក្រុមហ៊ុន​ដើម្បី​ធ្វើការ​វាយ​តម្លៃ​ទទួល​បាន​សិទ្ធិ​សាងសង់​ និង​កែ​លម្អ​អាគារ​សិក្សា​។

ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​មាន​ចំណាប់អារម្មណ៍​សូម​ធ្វើការ​ទំនាក់ទំនង​ មក​សមាគម​បណ្តុះ​កុមារ​ដើម្បី​សាកសួរ​ ព័ត៌មាន​អំពី​ការចូលរួម​ដេញថ្លៃ​ និង​ការរៀបចំ​ឯកសារ​ភ្ជាប់​ ចាប់ពី​ថ្ងៃ​ទី​០៨ ខែ​មេសា​ ឆ្នាំ​២០២៦ ដល់​ថ្ងៃ​ទី​ ២១ ខែ​មេសា​ ឆ្នាំ​២០២៦ម៉ោង​៥:០០នាទី​ល្ងាច​។

សមាគម​បណ្តុះ​កុមារ​ និង​ធ្វើការ​ប្រជុំ​តម្រង់​ទិស​ ដល់ក្រុមហ៊ុន​ដែលជា​ប់ក្នុង​បញ្ជី​ជ្រើសរើស​បឋម​ដោយ​ គណៈកម្មការ​វាយ​តម្លៃ​ អំពី​និតិវិធី​នៃ​ការ​បំពេញ​សម្រង់​តម្លៃ​សម្រាប់​ចូលរួម​ដេញថ្លៃ​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ ទី​២៣ ខែ​មេសា​ ឆ្នាំ​២០២៦។

ក្រោយ​ថ្ងៃ​ប្រកាស​ជូនដំណឹង​នេះ​ ក្រុមហ៊ុន​សំណង់​ទាំងឡាយ​ ដែល​មាន​ចំណាប់អារម្មណ៍​ ចង់​ចូលរួម​ដេញថ្លៃ​គម្រោង​អាច​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដូច​ខាងក្រោម​ ៖

  • លិខិត​ចំណាប់អារម្មណ៍​របស់ក្រុមហ៊ុន​ ០១ ច្បាប់​
  • សៀវភៅ​ប្រវត្តិ​ការងារ​ ឬ ប្រូ​ហ្វា​ល់របស់ក្រុមហ៊ុន​ ០១ ច្បាប់​
  • ឯកសារ​ហិរញ្ញវត្ថុ​ចំណូល​ និង​ចំណាយ​ក្រុមហ៊ុន​ ៦ខែ​ចុងក្រោយ​ ០១ ច្បាប់​
  • វិញ្ញាបនបត្រ​ចុះបញ្ជី​ការ​អាជីវកម្ម​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ០១ ច្បាប់​
  • វិញ្ញាបនបត្រ​អាជ្ញាប័ណ្ណ​ការ​សាងសង់​ទទួលស្គាល់​ពី​ក្រសួង​ដែនដី​ និង​នគរ​រូប​នី​យក​ម្ម និង​សំណង់​ ០១ ច្បាប់​
  • វិញ្ញាបនបត្រ​ចុះបញ្ជី​ពន្ធដារ​ (អត​ប)របស់ក្រុមហ៊ុន​ ០១ ច្បាប់​
  • បណ្ណ័ពន្ធ​ប៉ាត​ង់ (បាន​ធ្វើ​បច្ចុប្បន្ន​) ០១ ច្បាប់​
  • វិញ្ញាបនបត្រ​ចុះបញ្ជី​អ្នកទទួលការ​សាងសង់​ របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ០១ ច្បាប់​
  • ឯកសារ​បង់ពន្ធ​ និង​វិក័យប័ត្រ​បង់ពន្ធ​៣ខែ​ចុងក្រោយ​ ០១ ច្បាប់​
  • អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ឬលិខិតឆ្លងដែន​ ០១ ច្បាប់​

បញ្ជាក់​៖

  1. លិខិត​ចំណាប់អារម្មណ៍​របស់ក្រុមហ៊ុន​ ត្រូវ​ផ្ញើ​រម​កកាន់ E-mailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។
  2. ពាក្យ​ស្នើសុំ​ចូលរួម​ដេញថ្លៃ​ត្រូវ​យក​ឯកសារ​មក​ដាក់​ផ្ទាល់​នៅ​ការិយាល័យ​ សមាគម​បណ្ដុះ​កុមារ​ ០១ច្បាប់​ និង​ផ្ញើ​ជា​ Soft តាមរយៈ​តេឡេក្រាម​០១ ច្បាប់​។ ក្រុមហ៊ុន​ដែល​មាន​បទពិសោធន៍​ ក្នុង​ការ​សាងសង់​ សូម​អញ្ជើញ​ចូលរួម​ក្នុង​ការ​ស្នើសុំ​ចូលរួម​ដេញថ្លៃ​ ដោយសេរី​ និង​យុត្តិធម៌​។
  3. ក្រុមហ៊ុន​ដែល​ចូលរួម​ដេញថ្លៃ​សាងសង់​ និង​កែ​លម្អ​អគារសិក្សា​ដែល​ឈ្នះ​ការ​ដេញថ្លៃ​នឹង​ផ្តល់ជូន​កិច្ចសន្យា​តែ​ ២សាលា​ប៉ុណ្ណោះ​ហើយនឹង​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ដេញថ្លៃ​សម្រាប់​ការ​ផ្គត់ផ្គង់​គ្រឿង​សង្ហារឹមទៀត​ឡើយ​។

Please send CV and cover letter to
Email:      rathida_sean@bandoskomar.org
Phone:    012295693
Website:  https://www.bandoskomar.org
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!  

JOBS$type=list$m=0$cate=0$sn=0$rm=0$c=20$page=1$

SCHOLARSHIP$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-postsls

NGOs Fund$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-posts

Name

Award,12,Cambodia Jobs,5399,Contact,2,Fellowship,1,Grant,6,Guide,1,International Job,407,NGOs Fund,935,old,12,P,4,Privacy Statement,1,Scholarship,791,Training,1369,
ltr
item
Cambodia Jobs: Position: ការជ្រើសរើសក្រុមហ៊ុនសំណង់ ដើម្បីចូលរួម ដេញថ្លៃគម្រោងសាងសង់ និងកែលម្អអគារបឋមនិងមត្តេយ្យសិក្សា Bidding for Construction and Renovation (Bandos Komar)__Deadline:21-April
Position: ការជ្រើសរើសក្រុមហ៊ុនសំណង់ ដើម្បីចូលរួម ដេញថ្លៃគម្រោងសាងសង់ និងកែលម្អអគារបឋមនិងមត្តេយ្យសិក្សា Bidding for Construction and Renovation (Bandos Komar)__Deadline:21-April
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEf3gypFkELPsjetqb4hvOioLMS5FQi29DdCP-VL7ujQ2Sm0WFWbgJR37nEeekcJuWGfakXN-45JV3U6x-eGNon-xaH5Wtq7ijggWjZOrBKVAn8V77V-AMirdNvIz6Yj2smsQk1lfDC3oaw_sabwBezBY2JUEOp4-p3IWNaENMJ6w4UID4ng0agGosM1I/s1600/logo-1.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEf3gypFkELPsjetqb4hvOioLMS5FQi29DdCP-VL7ujQ2Sm0WFWbgJR37nEeekcJuWGfakXN-45JV3U6x-eGNon-xaH5Wtq7ijggWjZOrBKVAn8V77V-AMirdNvIz6Yj2smsQk1lfDC3oaw_sabwBezBY2JUEOp4-p3IWNaENMJ6w4UID4ng0agGosM1I/s72-c/logo-1.png
Cambodia Jobs
https://www.cambodiajobs.biz/2026/03/position-bidding-for-construction-and.html
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/2026/03/position-bidding-for-construction-and.html
false
8778075400999195946
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content