Position: សេចក្ដីជូន​ដំណឹង ស្តីពីការអញ្ជើញចូលរួមការស្នើសុំដេញថ្លៃជាកញ្ចប់ ​​គម្រោងសាងសង់ផ្ទះបាយសម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀន Biding Announcement for Kitchen Construction (United Nations World Food Programme)__Deadline:28-July

មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​កំពង់ធំ​ និង​ ខេត្ត​សៀមរាប​ សូម​ជូនដំណឹង​ដល់​បណ្ដា​ ក្រុមហ៊ុន​ ឬ សហគ្រាស​ (គិត​ទាំង​សហគ្រាស​ឯក​ត្ដបុគ្គល) ទាំងអស់​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យ​បាន​ជ្រាប​ថា​ មន្ទីរអប់រំ​ យុវជន​ និង​ កីឡា​ ខេត្ត​កំពង់ធំ​ និង​ ខេត្ត​សៀមរាប​ នឹង​ដាក់​ឱ្យ​ដេញថ្លៃ​ជាសាធារ​ណៈ​ ដើម្បី​ជ្រើសរើស​យក​អ្នកទទួល​ធ្វើការងារ​សាងសង់​ផ្ទះបាយ​សម្រាប់​កម្មវិធី​ផ្តល់អាហារ​តាម​សាលារៀន​ជូន​ មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កំពង់ធំ​ និង​ ខេត្ត​សៀមរាប​ ។ ដោយ​ក្នុង​នោះ​ដែរ​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​កំពង់ធំ​ និង​ ខេត្ត​សៀមរាប​ បាន​រៀបចំ​ជា​ ឯកសារ​សម្រាប់​ក្រុមហ៊ុន​/សហគ្រាស​ បំពេញ​ដើម្បី​ចូលរួម​ដេញថ្លៃ​។ 

ឯកសារ​ដេញថ្លៃ​ដែល​បាន​បំពេញ​រួច​ត្រូវ​ប្រគល់​ជូន​ក្រុម​លទ្ធកម្ម​យ៉ាង​យូរ​បំផុត​៖

  • សម្រាប់​ខេត្ត​កំពង់ធំ​
  • ត្រឹម​ថ្ងៃ​ទី​ ២០ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​៥:00 រសៀល​នៅ​ការិយាល័យ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​ នៅ​ភ្នំពេញ​.
  • ត្រឹម​ថ្ងៃ​ទី​ ២០ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​៥:00 រសៀល​ នៅ​ការិយាល័យ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ខេត្ត​សៀមរាប​
  • ត្រឹម​ថ្ងៃ​ទី​ ២១ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​៥:00 រសៀល​នៅ​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​
  • ការ​បើក​ឯកសារ​ស្នើសុំ​ដេញថ្លៃ​ជា​កញ្ចប់​នឹង​ប្រព្រឹត្តទៅ​នៅ​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កំពង់ធំ​ វេលា​ម៉ោង​ ៩:00 ព្រឹក​នៅ​ថ្ងៃ​ទី​ ២២ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥។
  • សម្រាប់​ខេត្ត​សៀមរាប​
  • ត្រឹម​ថ្ងៃ​ទី​ ២៧ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​៥:00 រសៀល​នៅ​ការិយាល័យ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​ នៅ​ភ្នំពេញ​
  • ត្រឹម​ថ្ងៃ​ទី​ ២៧ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​៥:00 រសៀល​ នៅ​ការិយាល័យ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ខេត្ត​សៀមរាប​
  • ត្រឹម​ថ្ងៃ​ទី​ ២៨ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​៥:00 រសៀល​នៅ​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​
  • ការ​បើក​ឯកសារ​ស្នើសុំ​ដេញថ្លៃ​ជា​កញ្ចប់​នឹង​ប្រព្រឹត្តទៅ​នៅ​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ខេត្ត​សៀមរាប​ វេលា​ម៉ោង​ ៨:00 រសៀល​នៅ​ថ្ងៃ​ទី​ ២៩ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥

Submission Requirements

សំណើ​ដេញថ្លៃ​ជា​កញ្ចប់​របស់ក្រុមហ៊ុន​ឬ សហគ្រាស​ទាំងអស់​មិន​តម្រូវ​ឱ្យ​មាន​ប្រាក់​កក់​ធានា​ការ​ដេញថ្លៃ​ទេ​។ សូម​អញ្ជើញ​លោក​/លោកស្រី​ដែល​មាន​សម្ព័ន្ធ​ភាពជា​មួយ​គ្នា​ឬ មាន​ប្រភព​តែមួយ​អាច​ដាក់​សំណើ​ដេញថ្លៃ​បានតែ​មួយ​គត់​ក្នុង​មួយ​កញ្ចប់​។

ព័ត៌មាន​បន្ថែម​ សូម​អញ្ជើញ​ពិនិត្យ​ ក្នុង​សេចក្តី​ណែនាំ​សម្រាប់​អ្នក​ដាក់​ស្នើសុំ​ដេញថ្លៃ​ជា​កញ្ចប់​ ។ សូម​មទទួលយក​ឯកសារ​ដេញថ្លៃ​តាមរយៈ​តំណ​រភ្ជាប់​ ឬ ឃ្យូអរ​កូដ(QR-code) ដូច​ខាងក្រោម​ ៖

សម្រាប់​ខេត្ត​កំពង់ធំ​៖ សូម​ចុច​ចូល https://drive.google.com/drive/folders/1bwSnOMtA00Y3aRjCg4EKN12QXmf5zzwe

សម្រាប់​ខេត្ត​សៀមរាប​៖ សូម​ចុច​ចូល​ https://drive.google.com/drive/folders/1g_b7shuv06-Om8Rohj81mAGXNv7YEWKI

សំណើ​ដេញថ្លៃ​ជា​កញ្ចប់​របស់ក្រុមហ៊ុន​ ឬ សហគ្រាស​ ទាំងអស់​ មិន​តម្រូវ​ឱ្យ​មាន​ប្រាក់​កក់​ធានា​ការ​ដេញថ្លៃ​ទេ​។ សូម​អញ្ជើញ​លោក​/លោកស្រី​ ដែល​មាន​សម្ព័ន្ធ​ភាពជា​មួយ​គ្នា​ ឬ មាន​ប្រភព​តែមួយ​ អាច​ដាក់​សំណើ​ដេញថ្លៃ​បានតែ​មួយ​គត់​ក្នុង​មួយ​កញ្ចប់​។

Project Orientation:

សម្រាប់​ខេត្ត​សៀមរាប​

មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​សៀមរាប​ សូម​អញ្ជើញ​ក្រុមហ៊ុន​/សហគ្រាស​ សាងសង់​ទាំងអស់​ ដែល​ចាប់អារម្មណ៍​ក្នុង​ការចូលរួម​ដេញថ្លៃ​ជា​កញ្ចប់​ សូម​ចូលរួម​កិច្ចប្រជុំ​មុន​ពេល​បើក​សំណើ​ដេញថ្លៃ​នៅ​ថ្ងៃ​ទី​ ០៧ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​ ២:០០ នាទី​ដល់ម៉ោង​ ៤:០០នាទី​រសៀល​។ ការប្រជុំ​នឹង​ធ្វើឡើង​តាមរយៈ​អន​ឡាញតាម​កម្មវិធី​ស៊ូ​ម(Zoom)។ សូម​ប្រើប្រាស់​ តំណ​រភ្ជាប់​ឬឃ្យូអរ​កូដដូច​មាន​ភ្ជាប់​នេះ​

Meeting ID: 999 6446 2517

សម្រាប់​ខេត្ត​កំពង់ធំ​

មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​កំពង់ធំ​បាន​រៀបចំ​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​ ០២ ខែក​ក្កដា​ ឆ្នាំ​២០២៥ ដែល​វី​ដេអូនៃកិច្ចប្រជុំ​បាន​រក្សាទុក​ក្នុង​តំណ​រភ្ជាប់​ខាងក្រោម​។ សម្រាប់​ក្រុមហ៊ុន​/សហគ្រាស​ដែល​ចាប់អារម្មណ៍​មានបំណង​ចង់​សាកសួរ​ពត៍មាន​បន្ថែម​ទាក់ទង​នឹង​ដំណើរការ​ដេញថ្លៃ​ ឬបច្ចេកទេស​ក៏​អាច​ចូលរួម​កិច្ចប្រជុំ​សម្រាប់​កញ្ចប់​ខេត្ត​សៀមរាប​ខាងលើ​ ដែល​មាន​លំនាំ​ដូចគ្នា​។សូម​ប្រើប្រាស់​ តំណ​រភ្ជាប់​ឬឃ្យូអរ​កូដដូច​មាន​ភ្ជាប់​នេះ​។

 

Moreinfo: https://www.wfp.org/careers/job-openings

Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!

JOBS$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$

SCHOLARSHIP$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-postsls

NGOs Fund$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-posts

Name

Award,12,Cambodia Jobs,4800,Contact,2,Grant,6,Guide,1,International Job,407,NGOs Fund,934,old,12,P,4,Privacy Statement,1,Scholarship,785,Training,1369,
ltr
item
Cambodia Jobs: Position: សេចក្ដីជូន​ដំណឹង ស្តីពីការអញ្ជើញចូលរួមការស្នើសុំដេញថ្លៃជាកញ្ចប់ ​​គម្រោងសាងសង់ផ្ទះបាយសម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀន Biding Announcement for Kitchen Construction (United Nations World Food Programme)__Deadline:28-July
Position: សេចក្ដីជូន​ដំណឹង ស្តីពីការអញ្ជើញចូលរួមការស្នើសុំដេញថ្លៃជាកញ្ចប់ ​​គម្រោងសាងសង់ផ្ទះបាយសម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀន Biding Announcement for Kitchen Construction (United Nations World Food Programme)__Deadline:28-July
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCVBnIDlsn42-kj0tjAZLDYVblHAxZLbPLmZrY_ggqVzIaAuuVkCmKsqMgHUFKr2EEjdTgrLYadG9sIJ-aIUaBliAqIvhwCJBDK2sXSRsj53zDbnM8x3szljPSpUxtOjQrk2mkkc5pmEES_6TyGKQQFMPZuX1oc7Mi416NLr_xb7JqCngVDVmqIQWhDWI/s1600/logo.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCVBnIDlsn42-kj0tjAZLDYVblHAxZLbPLmZrY_ggqVzIaAuuVkCmKsqMgHUFKr2EEjdTgrLYadG9sIJ-aIUaBliAqIvhwCJBDK2sXSRsj53zDbnM8x3szljPSpUxtOjQrk2mkkc5pmEES_6TyGKQQFMPZuX1oc7Mi416NLr_xb7JqCngVDVmqIQWhDWI/s72-c/logo.jpg
Cambodia Jobs
https://www.cambodiajobs.biz/2025/06/position-biding-announcement-for.html
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/2025/06/position-biding-announcement-for.html
false
8778075400999195946
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content