អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក ស្កុត នីសិន (Scott Neeson) ក្នុងឆ្នាំ ២០០៤ ដើម្បី ផ្តល់នូវការអប់រំដល់កុមារទីទ័លក្រ និងសហគមន៍ក្រីក្រនៅតំបន់ស្ទឹងមានជ័យ។ អង្គការមូលនិធិកុមារកម្ពុជា ជាអង្គការអន្តរជាតិ មួយឈានមុខគេក្នុងការចូលរួមអភិវឌ្ឍសង្គមតាមរយៈការផ្តល់នូវ ការអប់រំ សេវាសុខភាព ការថែទាំ កិច្ចការពារកុមារ និង ទំនាក់ទំនងសហគមន៍ ដែលមានចក្ខុវិស័យក្នុងការបំលាស់ប្រែកុមារដែលងាយរងគ្រោះ ឲ្យក្លាយទៅជាអ្នកដឹកនាំនាពេល អនាគត។ បច្ចុប្បន្ននេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្តល់សេវា និងយកចិត្តទុកដាក់ដល់សិស្សចំនួនជាង ១៨០០នាក់និងប្រជាសហគមន៍ជាង១៤០០០គ្រួសារ។ដើម្បីគាំទ្រដល់ការរីកចម្រើននេះ អង្គការមូលនិធិកុមារកម្ពុជា ត្រូវការជ្រើសរើស បុគ្គលិកដើម្បីបំពេញការងារ ដូចខាងក្រោម៖
អ្នកបើកបរត្រូវតែមានទំនួលខុសត្រូវខ្ពស់ ក្នុងការធានាថា ការផ្តល់សេវាកម្មបើកបរដល់អ្នកធ្វើដំណើរ រួមទាំងបុគ្គលិក សិស្ស ឬភ្ញៀវ អោយមានសុវត្ថិភាពនិងមានផាសុខភាពហើយត្រូវតែយល់ដឹងច្បាស់អំពីច្បាប់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។អ្នកបើកបរ ត្រូវទទួល ខុសត្រូវ សម្រាប់ការត្រួតពិនិត្យរថយន្តជាប្រចាំថ្ងៃ មុនពេលចេញដំណើរ ឬពេលត្រលប់មកវិញដូចជាការត្រួតពិនិត្យ មើលសម្ពាធកង់ឡាន ប្រេងម៉ាស៊ីន ភ្លើងមុខក្រោយ ហ្វ្រាំង និងផ្នែកផ្សេងទៀតរបស់រថយន្ត ហើយធានាថាប្រេងឥន្ទធនៈមានគ្រប់គ្រាន់សម្រាប់ការ ដឹកជញ្ជូន និងទាន់ពេលវេលា។លើសពីនេះទៀត អ្នកបើកបរត្រូវលាងសំអាតរថយន្តបន្ទាប់ពីការប្រើប្រាស់ហើយ អោយបានស្អាតល្អ និងទុកដាក់ អោយមានរបៀបរៀបរយ។ជាពិសេសត្រូវប្រាកដថារថយន្តទាំងអស់ត្រូវបានជួសជុសអោយបានល្អ នៅយានដ្ឋានដៃគូរ របស់អង្គការ។អ្នកបើកបរត្រូវតែបំពេញកំណត់ហេតុរថយន្ត ដែលថ្នាក់ដឹកនាំបានកំណត់អោយស្របជាមួយនឹងគោលនយោបាយ របស់អង្គការ។
បៀវត្សនិងអត្ថប្រយោជន៍៖
អង្គការមូលនិធិកុមារកម្ពុជានឹងផ្តល់ជូននូវបរិយាកាសការងារដ៏ល្អប្រសើរ និងបៀរត្សប្រកបដោយការប្រកួតប្រជែងផ្អែកលើបទពិសោធន៍ និង សមត្ថភាពរបស់បេក្ខជន និងអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត។
- អាចអាន និងសសេរអក្សរខ្មែរបាន
- មានបទពិសោធន៍បើកបររថយន្តប្រភេទទេសចរណ៍, ១៥កៅអី, ២៥កៅអីនិងរថយន្តដឹកទំនិញ
- មានប័ណ្ណបើកបរប្រភេទ ឃ២ (D2)ឡើងទៅដែលមានសុពលភាព
- មានការអត់ធ្មត់នឹងការងារ និងមានបុគ្គលិកលក្ខណៈល្អប្រសើរ
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យស្នើសុំ និងភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និងឯកសារពាក់ព័ន្ធមក ការិយាល័យអង្គការមូលនិធិកុមារកម្ពុជាតាមរយៈអ៊ីម៉ែល jobs@cambodianchildrensfund.org ។ សម្រាប់ព័តមាន លំអិតសូមធ្វើការទំនាក់ទំនងតាម រយៈទូរស័ព្ទលេខ ០២៣ ៩៩០ ៩៩៤
Moreinfo: https://www.cambodianchildrensfund.org/get-involved/jobs
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!