ក្រុមហ៊ុន វីភូមិសូឡា ជាក្រុមហ៊ុននាំចូលនិងផ្គត់ផ្គង់អំពូលសូឡា ផ្ទាំងសូឡា ប្រព័ន្ធសូឡាអគ្គិសនីសម្រាប់គេហដ្ឋាន សហគ្រាស រោចក្រផ្សេងៗ ក៍ដូចជា ប្រព័ន្ធសូឡាបូមទឹកសម្រាប់កសិកម្មផ្សេងៗ។ ដោយមើលឃើញពីការរីកចម្រើនរបស់ក្រុមហ៊ុន យើងខ្ញុំកំពុងត្រូវការបុគ្គលិកបន្ថែមសម្រាប់បំពេញការងារជាមួយក្រុមហ៊ុន ដើម្បីរីកចម្រើនទាំងអស់គ្នា។
ទីតាំង ៖ ភ្នំពេញ (ជិតផ្សារ Chipmong 271)
តួនាទី និងការទទួលខុសត្រូវ
- ស្វែងរកផលិតផលថ្មីៗសំរាប់ក្រុមហ៊ុន
- ស្វែងរក ដៃគូផ្គត់ផ្គង់ផលិតផលថ្មីៗ សម្រាប់ ក្រុមហ៊ុនអាចយកទៅលក់បន្ដបាន ក្រៅស្រុក
- សិក្សាពី តម្លៃ គុណភាព មុខងារ លក្ខណះពិសេស របស់ផលិតផលថ្មីៗពី អ្នកផ្គត់ផ្គង់ ក្រៅស្រុក
- ចរចារតម្លៃ បរិមាណត្រូវកម៉្មង់ លក្ខខណ្ខការបង់ប្រាក់ ការធានាផ្សេងៗ ជាមួយអ្នកផ្គត់ផ្គង់ ពី ក្រៅស្រុក មក ខ្មែរ
- ដោះស្រាយរាល់បញ្ហាទាំងឡាយណាដែលកើតមានឡើង ទាំងកំពុងបញ្ជាទិញផលិតផលពី អ្នកផ្គត់ផ្គង់ ក្រៅស្រុក ទាំង ក្រោយពេលដែលផលិតផលបានមកដល់ខ្មែរ
- ការងារផ្សេងទៀតត្រូវបានចាត់ចែងដោយប្រធានសាម៉ីផ្ទាល់
លក្ខណៈសម្បត្តិ
- មានបទពិសោធន៍ ជាមួយនឹងការធ្វើការបញ្ជាទិញ កាន់តែប្រសើរ
- កម្រិតវប្បធម៌ចាប់ពីថ្នាក់ទី 12ឡើងទៅ
- រួសរាយរាក់ទាក់, សោ្មះត្រង់ និង អាចធ្វើការក្រោមសម្ពាធបាន
- ចេះប្រើប្រាស់កុំព្យូទ័របាន និង ចេះភាសាអង់គ្លេសបាន
បេក្ខជនដែលមានបំណងដាក់ពាក្យ សូមផ្ញើប្រវត្តិរូបសង្ខេបរបស់ខ្លួន ដោយភ្ជាប់លិខិតចំណាប់អារម្មណ៍ មកកាន់ sinleng712@gmail.com
Telegram : 069 529 160 / តេឡាក្រាម
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!