Position: Bids សេចក្ដីជូនដំណឹងស្ដីពីការប្រកាសដេញថ្លៃសម្រាប់កិច្ចសន្យាផ្គត់ផ្គង់កូនឈើ (Trailblazer Cambodia Organization)__Deadline:08-November

ដោយ​ទទួល​បានការ​គាំទ្រ​ថវិកា​ពី​កម្មវិធី​ជំនួយ​ខ្នាត​តូច​នៃ​មូលនិធិ​បរិស្ថាន​ពិភពលោក​ (SGP GEF UNDP )ដែល​អនុវត្ត​ដោយ​ អង្គការ​អ្នក​ត្រួសត្រាយ​នៃ​កម្ពុជា​ មាន​រយៈពេល​ ១៨ខែ​ចាប់ពី​ខែ​ មីនា​ឆ្នាំ​២០២៤ ដល់​ខែ​ កញ្ញា​ឆ្នាំ​២០២៥ គម្រោង​មាន​គោលបំណង​ ចូលរួម​លើក​ កម្ពស់​ជីវភាព​ប្រជា​សហគមន៍​ និង​ថែរក្សា​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែ​រ ភ្នំ​ត្នោត​-ភ្នំ​ពក​ ភូមិ​សាស្រ្តខេត្ត​សៀមរាប​ និង​ដាំ​ ស្តារ​ឡើងវិញ​នៃ​គម្រប​ព្រៃ​។ គម្រោង​ធ្វើការ​គាំទ្រ​ទៅលើ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​៤គឺ​ សហគមន៍​ តំបន់​ ការពារ​ធម្មជាតិ​ ដំណាក់​ខ្នាច​ត្រាច​ ព្រៃធំ​ ភ្នំ​បាល័ង្គ និង​ភ្នំ​ពក​ ដែល​ស្ថិតនៅ​ក្នុងស្រុក​ជីក្រែង​ខេត្ត​សៀមរាប​។សកម្មភាព​មួយ​នៅ​ក្នុងចំណោម​សកម្មភាព​ជាច្រើន​របស់​គម្រោង​ គឺ​ការ​ដាំ​កូនឈើ​ ចំនួន​១២,៥០០ដើម​ មាន​ដូចជា​ក្រញូង​ ឈើទាល​ គគី​ និង​បេង​ជាដើម​ នៅ​លើ​ផ្ទៃដី​ចំនួន​ ១៥,៥ហិកតា​ នៅ​ក្នុង​សហគមន៍​ទាំងបួន​ខាងលើ​។ដើម្បី​ឆ្លើយតបនឹង​សកម្មភាព​នេះ​ អង្គការ​អ្នក​ត្រួសត្រាយ​នៃ​កម្ពុជា​ សូម​ប្រកាស​ជ្រើសរើស​អ្នក​ផ្គត់ផ្គង់​កូនឈើ​ចំនួន​១២,៥០០ដើម​។

គម្រោង​ ៖ ថែរក្សា​គម្រប​ព្រៃ​ ដើម្បី​ភាព​ប្រសើរ​ឡើង​នៃ​ជីវិត​ និង​ជី​វចម្រុះ​

ពិពណ៌នា​អំពី​លទ្ធផល​នៃ​កិច្ចសន្យា​ផ្គត់ផ្គង់​កូនឈើ​ នៅ​សហគមន៍​តំបន់​ ការពារ​ធម្មជាតិ​ ដំណាក់​ខ្នាច​ត្រាច​ ព្រៃធំ​ ភ្នំ​បាល័ង្គ និង​ភ្នំ​ពក​ ដែល​ស្ថិតនៅ​ក្នុងស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​។

ការ​ពិពណ៌នា​អំពី​ការ​ផ្គត់ផ្គង់​

ផ្គត់ផ្គង់​កូនឈើ​ចំនួន​ ១២,៥០០ដើម​ មាន​ដូចជា​៖

  1. ក្រញូង​ ចំនួន​ ៣,០០០ដើម​
  2. ឈើទាល​ ចំនួន​ ២,៥០០ដើម​
  3. កកោះ​ ចំនួន​ ២,០០០ដើម​
  4. បេង​ ចំនួន​ ៥,០០០ដើម​

ដឹកជញ្ជូន​កូនឈើ​មកដល់​ សាលាឃុំ​ពង្រ​ក្រោម​ចំនួន​ ១,៥០០ដើម​ សាលាឃុំ​ពង្រ​លើ​ ចំនួន​ ៤,០០០ដើម​ និង​ សាលាឃុំ​ខ្វាវ​ចំនួន​ ៧,០០០ដើម​

តម្លៃ​ប៉ាន់ស្មាន​សរុប​(គិត​រួម​ទាំង​ កំលាំង​ពលកម្ម​ លើកដាក់​កូនឈើ​ និង​ការ​ដឹកជញ្ជូន​ ទៅដល់​ ទី​ តាំង​ ដែល​បាន​រៀបរាប់​ខាងលើ​)

ការ​ផ្គត់ផ្គង់​កូនឈើ​(ក្រញូង​ ឈើទាល​ កកោះ​ និង​បេង​) សរុប​ចំនួន​១២,៥០០ដើម​ តម្លៃ​សរុប​រួម​ 9,375.00ដុល្លា​អាមេរិក​

អ្នក​ដែល​អាច​ដេញថ្លៃ​បាន​ អ្នក​ផ្គត់ផ្គង់​ទាំងឡាយ​ណា​ដែល​មានលទ្ធភាព​ក្នុង​ការ​ផ្គត់​ផ្គត់​កូនឈើ​តាម​ចំនួន​ និង​ប្រភេទ​ដូចដែល​បាន​កំណត់​ខាងលើ​

ឈ្មោះ​ធនាគារ​ពាណិជ្ជ​ដែល​ត្រូវ​តម្កល់​ប្រាក់​កក់​ ធនាគារ​ដែល​តំកល់​ប្រាក់​កក់​ មិន​តម្រូវ​ពី​ធនាគារ​ណាមួយ​ទេ​ តម្រូវ​ឲ្យ​អ្នក​ផ្គត់ផ្គង់​យក​សេវាកម្ម​ពី​ធនាគារ​ដែល​កំពុង​ប្រើប្រាស់​ស្រាប់​ និង​កាត់​ចំនួន​ដេញថ្លៃ​ពី​គណនី​ធនាគារ​គេ​ដោយ​ផ្ទាល់​

ទីកន្លែង​ដែល​អាច​ទទួល​ឯកសារ​ដេញថ្លៃ​

  • អង្គការ​អ្នក​ត្រួសត្រាយ​នៃ​កម្ពុជា​ អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។
  • សាលាឃុំ​ពង្រ​ក្រោម​ សាលាឃុំ​ពង្រ​លើ​ និង​សាលាឃុំ​ខ្វាវ​
  • ឯកសារ​សំណើ​ដេញថ្លៃ​ត្រូវ​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ផ្ញើ​មកកាន់​ទីតាំង​ទទួលពាក្យ​ណាមួយ​ខាងលើ​

កាលបរិច្ឆេទ​ ទទួល​បាន​ពាក្យ​ និង​ការ​ដេញថ្លៃ​

  • ជូនដំណឹង​ និង​ទទួល​ឯកសារ​ដេញថ្លៃ​រៀងរាល់ថ្ងៃ​ធ្វើការ​(ចាប់ពី​ថ្ងៃចន្ទ​ ដល់​ថ្ងៃសុក្រ​)៖ចាប់ពី​ថ្ងៃ​ទី​ ១០ ខែ​តុលា​ ឆ្នាំ​២០២៤
  • ព្រឹក​ពី​ម៉ោង​ ៨.០០នាទី​ ដល់ម៉ោង​ ១២.០០នាទី​
  • រសៀល​ពី​ម៉ោង​ ១២.០០នាទី​ ដល់ម៉ោង​៥.០០នាទី​

កាលបរិច្ឆេទ​នៃ​ការ​បើក​សំណើ​ដេញថ្លៃ​ ថ្ងៃ​ទី​ ១១ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២៤

ពេលវេលា​បើក​សំណើ​ដេញថ្លៃ​ ម៉ោង​ ៩៖៣០ នាទី​ព្រឹក​

រយៈពេល​សុពលភាព​នៃ​សំណើ​ដេញថ្លៃ​ ចំនួន​៣០ (សាមសិប​)ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​បើក​សំណើ​ដេញថ្លៃ​

អ្នកធ្វើ​កំណត់ហេតុ​

  • កំណត់​សម្គាល់​អ្នកឈ្នះ​ក្នុង​ការ​ដេញថ្លៃ​ នឹង​ត្រូវ​តម្កល់​ប្រាក់​កក់​ធានា​ចំនួន​១០%នៃ​តម្លៃ​កិច្ចសន្យា​។ ប្រាក់​កក់​នេះ​ មាន​សុពលភាព​រហូតដល់​ពេល​ដែល​ការងារ​ត្រូវ​បាន​បញ្ចប់​។
  • អ្នកទទួលការ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ ក្នុង​ការ​លើកដាក់​ដឹកជញ្ជូន​ថែទាំ​ កូនឈើ​ទាំងអស់​អោយ​មានគុណ​ភាព​ល្អ​ រហូត​ទីតាំង​ដែល​បាន​កំណត់​។
  • អ្នក​ដេញថ្លៃ​ត្រូវ​ចូលរួម​ដេញថ្លៃ​ ប្រកបដោយ​ការប្រកួតប្រជែង​ ដោយ​គ្មាន​ឃុបឃិត​ស៊ុម​គ្រ​លំ​គ្នា​ ឬ ពាក់ព័ន្ធ​ក្នុង​ការ​ក្លែង​បន្លំ​ ឬអំពើពុករលួយ​ជាមួយ​អ្នក​ដេញថ្លៃ​ទទៃ​ទៀត​ និង​មិន​ត្រូវ​អនុញ្ញាតិអោយ​ ដាក់​សំណើ​ដេញថ្លៃ​គម្រោង​ទេ​ ហើយ​ប្រាក់​កក់​ធានា​ដេញថ្លៃ​របស់​អ្នក​ទាំងនោះ​នឹង​ត្រូវ​បាន​រឹបអូស​ ផ្ទេរ​បង្វែរ​ចូល​ថវិកា​គម្រោង​ អង្គការ​អ្នក​ត្រួសត្រាយ​នៃ​កម្ពុជា​។
ក្រុមការងារគម្រោង
092 622 181,     011 344 857,     096 2753 699

Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!

JOBS$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$

SCHOLARSHIP$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-postsls

NGOs Fund$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-posts

Name

Award,13,Cambodia Jobs,4466,Contact,2,Grant,6,Guide,1,International Job,407,NGOs Fund,933,old,12,P,4,Privacy Statement,1,Scholarship,783,Training,1369,
ltr
item
Cambodia Jobs: Position: Bids សេចក្ដីជូនដំណឹងស្ដីពីការប្រកាសដេញថ្លៃសម្រាប់កិច្ចសន្យាផ្គត់ផ្គង់កូនឈើ (Trailblazer Cambodia Organization)__Deadline:08-November
Position: Bids សេចក្ដីជូនដំណឹងស្ដីពីការប្រកាសដេញថ្លៃសម្រាប់កិច្ចសន្យាផ្គត់ផ្គង់កូនឈើ (Trailblazer Cambodia Organization)__Deadline:08-November
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDa22U-EsjAWD26vOwZMvy-qn1SfQFHrDQvS9qIIlcgMOpwfg2MHL1xJmnmNk5DV0D0MKILG_mhkMRJMG7HUfX66XSr_6QI2KG0p4KXWgCZDfUFGuztLKgf0i0E26qG7CgcHzGoti4X8xfbMTmIxGw7upcfsv7USHhGQNrAfggrNDZ0UKJtimoel_wkdQ/s1600/logo.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDa22U-EsjAWD26vOwZMvy-qn1SfQFHrDQvS9qIIlcgMOpwfg2MHL1xJmnmNk5DV0D0MKILG_mhkMRJMG7HUfX66XSr_6QI2KG0p4KXWgCZDfUFGuztLKgf0i0E26qG7CgcHzGoti4X8xfbMTmIxGw7upcfsv7USHhGQNrAfggrNDZ0UKJtimoel_wkdQ/s72-c/logo.jpg
Cambodia Jobs
https://www.cambodiajobs.biz/2024/10/position-bids-trailblazer-cambodia.html
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/2024/10/position-bids-trailblazer-cambodia.html
false
8778075400999195946
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content