សាលាអន្តរជាតិ អ៊ិសស្ទើន កម្ពុជា គឺជាសាលាចំណេះទូទៅឯកជន
មានកម្មវិធីសិក្សាថ្នាក់ចំណេះទូទៅខ្មែរ ភាសាអង់គ្លេស
និងភាសាចិន ចាប់ពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២
ជាមួយកម្មវិធីសិក្សាតាមបែបចក្រភពអង់គ្លេស
និងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងយុវជន និងកីឡា
នៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្នសាលារៀនត្រូវការជ្រើសរើសបុគ្គលិក និងលោកគ្រូ អ្នកគ្រូ
ដូចខាងក្រោម៖
- ពិនិត្យ និងវាយតម្លៃចំណាត់ថ្នាក់សិស្ស។
- តាមដានសិស្សខ្សោយ និងលើកទឹកចិត្តសិស្ស។
- ចូលរួមប្រជុំជាមួយគណៈកម្មការសាលា និងតំណាងសាលាទៅចូលរួមប្រជុំតាមការចាំបាច់ផ្សេងៗ។
- រៀបចំសិស្សតាមថ្នាក់ឱ្យមានចំនួនសមស្របតាមនិយាមគរុកោសល្យ។
- រៀបចំកាលវិភាគសិស្ស និងប្រតិទិនការងារប្រចាំឆ្នាំ។
- សង្កេត និងតាមដានការងារបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួចរបាយការណ៍ជូនប្រធានសាខា។
- រៀបចំកិច្ចតែងការបង្រៀន។
- ចូលរួមប្រជុំប្រចាំខែជាមួយគណៈគ្រប់គ្រងសាលា។
- ចូលរួមដំណើរទស្សនកិច្ចសិក្សារបស់សិស្ស។
- ចូលរួមផលិតសម្ភារឧបទេសបង្រៀននិងរៀនជាមួយក្រុមបច្ចេកទេស។
- ចូលរួមវគ្គសិក្ខាសាលាផ្សេងៗ។
- រៀបចំកម្មវិធីប្រឡងពាក់កណ្ដាលឆមាស ឆមាស។
- គោរពពេលវេលាការងារ។
- ត្រូវមានបទពិសោធលើផ្នែកគ្រប់គ្រងសាលាយ៉ាងតិច២ឆ្នាំឡើងទៅ។
- ត្រូវមានសញ្ញាបត្រកម្រិតបរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- ត្រូវចេះភាសាអង់គ្លេសច្បាស់លាស់។
- ត្រូវចេះធ្វើការងារជាក្រុម។
- ចេះប្រើប្រាស់កុំព្យូទ័រ(Ms.Words-Excel, Power Point, Internet
- E-mail)។
- ត្រូវចេះចែករំលែកនូវបទពិសោធ និងចំណេះដឹងដល់ក្រុមការងារ។
- ត្រូវមានភាពអត់ធ្មត់ និងរួសរាយរាក់ទាក់។
- ត្រូវមានភាពស្មោះត្រង់ក្នុងការងារ។
- ត្រូវមានឆន្ទៈ និងលះបង់ខ្ពស់ក្នុងការងារ។
- ត្រូវមានគោលគំនិតអភិវឌ្ឍ និងស្រាវជ្រាវជាប់ជានិច្ច។
មុខដំណែងនេះសម្រាប់គ្រូបង្រៀនជនជាតិខ្មែរ។
បេក្ខជនបេក្ខនារីដែលមានចំណាប់អារម្មណ៍ក្នុងការបំពេញការងារ សូមផ្ញើប្រវត្តិរូបសង្ខេបមកតាមរយៈអ៊ីមែល hreasternschool@gmail.com ឬ តេឡេក្រាម 081 988 808 ឬអាចយកមកដាក់ផ្ទាល់តាមរយៈអាសយដ្ឋានដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
បញ្ជាក់៖ បេក្ខជន ឬបេក្ខនារីដែលបានជាប់ក្នុងការជ្រើសរើសប៉ុណ្ណោះនឹងត្រូវអញ្ជើ្មញមកធ្វើសម្ភាសន៍។
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!