Position: បុគ្គលិកត្រួតពិនិត្យ និងវាយតម្លៃ Monitoring & Evaluation Staff (Phnom Srey Organization for Development)__Deadline:10-August



អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​ (PSOD) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ មិន​រក​ប្រាក់ចំណេញ​ដែល​បាន​បង្កើត​ឡើងក្នុ​ងឆ្នំា១៩៩៨ និង​បាន​ចុះឈ្មោះ​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​នាថ្ងៃទី​១២ ខែវិច្ឆិកា​ ឆ្នំា២០១០ ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​លើការងា​ររអភិវឌ្ឍន៍​និង​លើក​កម្ពស់​សិទ្ធិមនុស្ស​ជាពិសេស​សិទ្ធិ​កុមារ​។ បច្ចុប្បន្ន​អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​បាន​ទទួល​ថវិកា​ និង​បច្ចេកទេស​ពី​អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​ សម្រាប់​អនុវត្ត​គម្រោង​យើង​ការពារ​កុមារ​ (We Protection Project) នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ និង​ខេត្ត​រតនគិរី​ រយៈពេល​៣៦ខែ​ (ពី​ថ្ងៃ​ទី​១ ខែក​ក្កដា​ ឆ្នាំ​២០២៤ ដល់​ ថ្ងៃ​ទី​ ៣០ ខែ​មិថុនា​ឆ្នាំ​២០២៧)  

ប្រាក់បៀវត្សរ៍​៖ បុគ្គលិក​តំណែង​នេះ​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​ប្រចាំខែ​ដែល​មិនទាន់​បាន​កាត់​ពន្ធ​ចំនួន​៤០០ដុល្លាក្នុ​ង១ខែ​

ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ៖ បុគ្គលិក​តំណែង​នេះ​នឹង​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗដូច​ខាងក្រោម​៖

  • ប្រាក់​សុខភាព​ប្រចាំខែ​១៥ដុល្លា​ ក្នុង​១ខែ​
  • ប្រាក់​បង់​ឱ្យ​បសស ប្រចាំខែ​ (NSSF
  • Pension Pay)
  • ប្រាក់​ Provident fund ចំនួន​៥%ក្នុង​១ខែនៃប្រាប់​បៀវត្សរ៍​ប្រចាំខែ​
  • ប្រាក់​ថ្លៃ​កាត​ទូរសព្ទ​១៥ដុល្លា​
  • ការធានា​រ៉ាប់រង​អាយុជីវិត​សម្រាប់​គ្រោះថ្នាក់​ការងារ​
  • ប្រាក់​ Severance Pay/Seniority Fund
  • ការដំឡើង​ប្រាក់បៀវត្សរ៍​ប្រចាំ​ឆ្នាំ​គឺ​ផ្អែក​តាម​គោល​នយោបាយ​ និង​និតិវិធី​របស់​អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​

តួនាទី​ និង​ការទទួលខុសត្រូវ​

  • រៀបចំបង្កើតកម្រងសំនួរ និងឧបករណ៍បញ្ចូលទិន្ន័យ
  • ធ្វើការជាមួយបុគ្គលិក ប្រធានកម្មវិធី និងបុគ្គលិកផ្នែកបច្ចេកទេសរបស់ម្ចាស់ជំនួយបង្កើតឧបករណ៍តាមដាន និងត្រួតពិនិត្យគម្រោង។
  • ធ្វើការសម្របសម្រួលជាមួយបុគ្គលិកនិងប្រធានកម្មវិធីដោយមានការគាំទ្របច្ចេកទេសពីអ្នកជំនាញរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាក្នុងការបង្កើតកម្រងសំណួរ។
  • ពិនិត្យ និងតាមដានទៅលើទិន្នន័យដែលក្រុមការងារបានធ្វើការបញ្ចូលជាប្រចាំខែ
  • បណ្តុះបណ្តាល និងសម្របសម្រួលការប្រមូល​និងបញ្ចូលទិន្ន័យ
  • បណ្ដុះបណ្ដាលដល់បុគ្គលិកនិងក្រុមកុមារនិងយុវជននៅតាមតំបន់គោលដៅស្ដីពីកម្រងសំណួរនិងការបញ្ចូលទិន្នន័យ
  • សម្របសម្រួល​ការប្រមូលទិន្នន័យដើមគ្រា ទិន្នន័យសម្រាប់វាយតម្លៃគម្រោងប្រចាំត្រីមាស ប្រចាំឆមាស​ ប្រចាំឆ្នាំ ពាក់កណ្តាលគម្រោង និងបិទបញ្ចប់គម្រោង​។
  • ធ្វើការជាមួយបុគ្គលិក​ក្រុមកុមារ និងយុវជនក្នុងការប្រមូលទិន្នន័យ បញ្ចូលទិន្នន័យ និងគ្រប់គ្រងទិន្ន័យរបស់គម្រោង​ដោយប្រឹក្សាយោបល់ជាមួយប្រធានគម្រោង និងការ​គាំទ្រ​បច្ចេកទេសពីអង្គការភ្លែនអន្តរជាតិកម្ពុជា​។​
  • រក្សាទុក និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធត្រួតពិនិត្យ​ផ្អែកតាមទម្រង់ដែលបានព្រមព្រៀងគ្នាជាមួយអង្គការភ្លែនអន្តរជាតិ កម្ពុជា​ដើម្បីឱ្យប្រកដថា ការអនុវត្តន៍សកម្មភាពគម្រោងត្រូវបានកត់ត្រា និងមានឯកសារជាភស្តុតាង និងអនុលោម តាមកិច្ចព្រមព្រៀងជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា​។
  • សម្របសម្រួល​ការប្រមូលទិន្នន័យគម្រោងប្រចាំត្រីមាស ប្រចាំឆមាស​ ប្រចាំឆ្នាំ ពាក់កណ្តាលគម្រោង និងបិទបញ្ចប់គម្រោង​។
  • រៀបចំរបាយការ​ណ៍​
  • កត់ត្រា និងរក្សានូវឯកសារស្តីពីលទ្ធផ​ល​ដែលមានផ្លាស់ប្តូរនៅក្នុងពេលផ្សេងគ្នាតាមរយៈគម្រោង។
  • រៀបចំរបាយការណ៍ត្រួតពិនិត្យតាមពេលវេលាដែល បានកំណត់ជាមួយភ្លែនអន្តរជាតិកម្ពុជា
  • ពិនិត្យនូវរបាយការណ៍ប្រចាំត្រីមាស​របាយការប្រចាំឆមាស និងរបាយការណ៍ប្រចាំឆ្នាំ និងជួយស្វែងរកឯកសារ​ផ្សេងៗដែល​ជាតម្រូវការចាំបាច់របស់គម្រោង។
  • ប្រមូល និងចងក្រងផ្សព្វផ្សាយនូវការអនុវត្តន៍ល្អៗពីគម្រោងរបស់អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD)
  • រៀបចំផែនការ
  • ជួយប្រធានកម្មវិធីក្នុងការរៀបចំគម្រោងសំណើរថវិកាប្រសិនបើមានភាពចាំបាច់
  • ត្រូវប្រាកដថាសកម្មភាពគម្រោងទាំងអស់ដែលបានអនុវត្តត្រូវបានកត់ត្រានិងរាយការណ៍បានយ៉ាងត្រឹមត្រូវ​តាម​វិធី​​ដែលផ្តល់នូវការវាយតម្លៃ​​ផ្ទៃក្នុង និងខាងក្រៅអង្គភាព។
  • រៀបចំផែនការសម្រាប់ធ្វើការពិនិត្យ និងវាយតម្លៃគម្រោងប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ ពាក់កណ្ដាលគម្រោង និងបិទបញ្ចប់គម្រោង។
  • រៀបចំផែនការប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ។
  • តួនាទីដែលមានទំនាកទំនងជាមួយថវិកា និងហិរញ្ញវត្ថុ៖
  • ធានាថាឱ្យបានថាការប្រើប្រាស់ថវិកាសម្រាប់ការអនុវត្តន៍សកម្មភាពគម្រោងរបស់បុគ្គលិកគម្រោងគឺប្រកបដោយប្រសិទ្ធភាព។
  • ធានាថាការអនុវត្តន៍សកម្មភាពគម្រោងទាំងអស់ត្រូវបានចំណាយផ្អែកលើថវិកាដែលបានព្រមព្រៀងពីម្ចាស់មូលនិធិ និងអនុវត្តតាមគោលនយោបាយរបស់PSOD។
  • ទំនាក់ទំនងជាមួយនឹង​បុគ្គលិក និងប្រធានកម្មវិធី៖
  • ចូលរួមក្នុងវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ ឬសិក្ខាសាលារបស់អង្គការភ្លែនអន្តរជាតិកម្ពុជា
  • ចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំក្រុមការងារគម្រោង និងកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់គម្រោង
  • ចូលរួមលើកកម្ពស់បរិយាកាសក្រុមការងារដោយការចូលរួមចែករំលែកនូវគំនិតផ្តួចផ្តើម
  • ទទួលយកកិច្ចការក្រៅការពិពណ៌នាការងារនេះដែលជាតម្រូវការរបស់ម្ចាស់មូលនិធិ និងអង្គការភ្នំស្រីដើម្បី​អភិវឌ្ឍន៍។
  • ផ្តល់ព័ត៌មាន និងសម្ភារៈដូចជា របាយការណ៍ការថតសំឡេង និងការថតសំឡេង។ល។ ដែលទាក់ទង​នឹង​គម្រោង​ក្នុងស្ថាប័នករណីមានតម្រូវការ និងតាមតម្រូវការ។

លក្ខណៈ​សម្បត្តិ​

  • មានបទពិសោធន៍យ៉ាងតិច ១-២ ឆ្នាំ ក្នុងការងារពិនិត្យ និងតាមដានការវាយតម្លៃគម្រោង
  • មានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលស្តីពីM&E ការស្រាវជ្រាវ និងការវិភាគ
  • បទពិសោធន៍ជាមួយ​អង្គការក្រៅ​រដ្ឋាភិបាល។
  • ចេះភាសាអង់គ្លេស និងភាសាផ្សេងទៀតកាន់តែប្រសើរ
  • មានបទពិសោធន៍ក្នុងការសរសេររបាយការណ៍ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ ពាក់កណ្ដាលគម្រោង និង បិទបញ្ចប់គម្រោង។
  • ចេះប្រើប្រាស់ជំនាញកុំព្យូទ័រ​(​SPSS, Excel, World, Power Points….)
  • មានជំនាញទំនាក់ទំនង និងការសម្របសម្រួល

អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​មាន​ម៉ូតូ​សម្រាប់​បុគ្គលិក​ខ្ចី​យកទៅ​ប្រើប្រាស់​បំពេញ​ការងារ​បម្រើ​ឱ្យ​គម្រោង​យើង​ការពារ​កុមារ​(We Protection Project)។ សម្រាប់​ប្រេងសាំង​ ប្រេងម៉ាស៊ីន​ និង​ថ្លៃ​ជួល​ជុល​ម៉ូតូ​ជា​ការទទួលខុសត្រូវ​របស់​អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ ចាត់ចែង​ និង​ធានា​នូវ​តម្លា​ភាព​របស់​ប្រធាន​កម្មវិធី​នៃ​គម្រោង​នេះ​ប្រចាំ​នៅ​ខេត្ត​ស្ទឹង​ត្រែង​។

ការ​ផ្តល់អទិភាពៈ

  1. បេក្ខជន​ និង​បេ​ក្ខនារី​គ្រប់រូប​ ដោយ​គ្មាន​ការរើសអើង​លើ​ជន​ពិការ​ជនជាតិ​ដើម​ភាគតិច​ ស្រ្តី និង​អ្នក​ដែល​មាន​ទំនោរ​ភេទ​ ឬទំនោរ​យេ​នឌ័រដែ​លមានសមត្ថភាព​ និង​លទ្ធភាព​ក្នុង​ការ​បំពេញ​ការងារ​លើ​តំណែង​ដែល​អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​កំពុងតែ​ប្រកាស​ជ្រើសរើស​នេះ​មានឱកាស​ស្មើគ្នា​ក្នុង​ការ​ដាក់ពាក្យ​ និង​ចូលរួម​ក្នុង​ដំណើរការ​។ ជន​ពិការ​ ជនជាតិ​ដើម​ភាគតិច​ ស្រ្តីនិង​អ្នក​ដែល​មាន​ទំនោរ​ភេទ​ ឬទំនោរ​យេ​នឌ័រមានអាទិភាព​ខ្ពស់​។
  2. បេក្ខជន​ បេ​ក្ខនារី​ ដែល​ចាប់អារម្មណ៍​និង​មាន​សមត្ថភាព​សូម​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​បញ្ជាក់​ច្បាស់​ពី​ចំណេះ​ដឹង​ ជំនាញ​និង​បទពិសោធន៍​ការងារ​មកកាន់​ការិយាល័យ​អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍​ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​១២៦ ផ្លូវ​ព្រះ​មុនីវង្ស​ ភូមិ​ជ្រោយ​ថ្ម​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​ ខេត្ត​កំពង់ចាម​។
ទំនាក់ទំនង​តាម​រយ​៖
លេខ​ ទូរស័ព្ទ​088 6 709 919 , 011 353 789 , 092 788 819
ឬផ្ញើ​រតាមរ​យៈ​អ៊ី​ម៉ែ​ល     thea_chenda@yahoo.com , FT@psodorganization.org

Moreinfo: http://psodorganization.org

Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!

JOBS$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$

SCHOLARSHIP$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-postsls

NGOs Fund$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-posts

Name

Award,13,Cambodia Jobs,4353,Contact,2,Grant,6,Guide,1,International Job,407,NGOs Fund,933,old,12,P,4,Privacy Statement,1,Scholarship,783,Training,1369,
ltr
item
Cambodia Jobs: Position: បុគ្គលិកត្រួតពិនិត្យ និងវាយតម្លៃ Monitoring & Evaluation Staff (Phnom Srey Organization for Development)__Deadline:10-August
Position: បុគ្គលិកត្រួតពិនិត្យ និងវាយតម្លៃ Monitoring & Evaluation Staff (Phnom Srey Organization for Development)__Deadline:10-August
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsLEQPBNg7m_vfXZw0cWmpzf8QRByZwWm0WAO9yaFE2F8SJgBA4pumQmZuu8v6i4ayaBUm-bHG86dDS44kJX4ZTyDoiaz7R8kEAx2ZrVK8MBAKUb4URJH2xkmE7862qPR597mU44yutLILPHJU49fxOjs0aSuyAeGaGAB0yF26F-8q3NEXFJYM_u0Z6so/s1600/logo.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsLEQPBNg7m_vfXZw0cWmpzf8QRByZwWm0WAO9yaFE2F8SJgBA4pumQmZuu8v6i4ayaBUm-bHG86dDS44kJX4ZTyDoiaz7R8kEAx2ZrVK8MBAKUb4URJH2xkmE7862qPR597mU44yutLILPHJU49fxOjs0aSuyAeGaGAB0yF26F-8q3NEXFJYM_u0Z6so/s72-c/logo.jpg
Cambodia Jobs
https://www.cambodiajobs.biz/2024/07/position-monitoring-evaluation-staff.html
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/2024/07/position-monitoring-evaluation-staff.html
false
8778075400999195946
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content