អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានកម្ម វិធីធំៗចំនួនពីរគឺ ៖ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះ និងកម្មវិធីភាពជាដៃគូ និងគាំពារមតិ។ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះអនុវត្តដោយផ្ទាល់នៅក្នុងខេត្ត៧ គឺ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ បាត់ដំបង និងសៀមរាប ។
សម្រាប់ សម្រាប់គម្រោងកម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះរបស់ខេត្តមណ្ឌលគិរី។
តួនាទី និងការទទួលខុសត្រូវ
- សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ ក្នុងការរៀបចំការងារកសិកម្ម មុខរបរខ្នាតតូច ខ្សែច្រវ៉ាក់ផលិតកម្ម និងទីផ្សារសម្រាប់មុខរបរខ្នាតតូច ការគ្រប់គ្រងធនធានធម្មជាតិ អនាម័យទឹកស្អាត និង កាត់បន្ថយគ្រោះមហន្តរាយ ។
- សម្របសម្រួលសហគមន៍ធ្វើផែនការដាំដុះ ជំរុញផលិតភាពកសិកម្ម និងធ្វើអោយផលិតផលកសិកម្មលំនឹងទីផ្សារដោយរៀបចំអោយមានកិច្ចសន្យាកសិកម្មរវាងកសិករ និងក្រុមហ៊ុនប្រមូលទិញ ផលិតផលកសិកម្ម។
- ធ្វើការសិក្សាស្រាវជ្រាវទីផ្សារ និងផ្តល់ព័ត៌មានទីផ្សារដល់កសិករគោលដៅ ។
- សម្របសម្រួល និងផ្តល់ការកសាងសមត្ថភាពដល់សមាជិកក្រុមកសិកម្ម និងសហគមន៍កសិកម្ម និងរៀបចំ ផែនការអាជីវកម្មសម្រាប់សហគមន៍កសិកម្មុ។
- តាមដាន និងប្រមូលទិន្នន័យពីភាពផ្លាស់ប្តូររបស់ក្រុមកសិករគោលដៅអោយបានជាប់លាប់ និងធ្វើបច្ចុប្បន្នភាពចូលទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យរបស់គម្រោង។
- ផ្តល់ការគាំទ្រ និងសម្របសម្រួលសហគមន៍ក្នុងការរៀបចំផែនការអនុវត្ត និងត្រួតពិនិត្យផែនការសកម្មភាពគម្រោង (ធាតុចូល និងលទ្ធផល) ។
- ធ្វើជាតំណាង អង្គការឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋា ភិបាលនៅកំរិតថ្នាក់ស្រុក និងខេត្ត ។
- សម្របសម្រួល និង ផ្តល់ការក៏សាងសមត្ថភាពដល់កសិករ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ។
- សរសេររបាយការណ៍ប្រចាំខែនិងប្រមូលទិន្នន័យអំពីគម្រោង សម្រាប់សរសេររបាយការណ៍ត្រីមាស ឆមាស និង ប្រចាំឆ្នាំ។
- មានកំរិតយល់ដឹង និងបទពិសោធន៍ លើផ្នែកបច្ចេកទេសកសិកម្មបន្សាំទៅនឹងការបម្រែបម្រួលអាកាសធាតុ រឺ ការគ្រប់គ្រងធនធានធម្មជាតិ (សហគមន៍ព្រៃឈើ និង សហគមន៍តំបន់ការពារធម្មជាតិ) រឺ សេដ្ឋកិច្ច រឺ អនាម័យទឹកស្អាត ។
- មានចំណេះដឹង និង បទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច និងសម្របសម្រួលការប្រជុំ វគ្គបណ្ទុះបណ្តាល និងសិក្ខាសាលាជាមួយសហគមន៏ (បើមានលំនៅដ្ឋានក្នុងខេត្តខាងលើកាន់តែប្រសើរ)។
- មានបទពិសោធន៍រៀបចំ និង អនុវត្តផែនការប្រចាំខែ ដោយទាញចេញពីផែនការសកម្មភាពប្រចាំឆ្នាំ។
- មានចំណេះដឹង និងបទពិសោធន៍ ត្រួតពិនិត្យការរីកចម្រើនរបស់គម្រោង ប្រមូល កត់ត្រា និងវិភាគទិន្នន័យសម្រាប់ការសរសេររបាយការណ៍ ។
- មានចំណេះដឹងជាមូលដ្ឋានក្នុងការរៀបចំបង្កើតក្រុមកសិកម្ម សហគមន៍កសិកម្ម រឺ សហគមន៍ព្រៃឈើ រឺសហគមន៍តំបន់ការពារធម្មជាតិ កាន់តែប្រសើរ។
- មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
- មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច២នាក់។ សូមផ្ញើរមក
លោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org , 012 633 022
Moreinfo: https://dpacam.org/job-announcement
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!