ការទទួលខុសត្រូវចំបង របស់ទីប្រឹក្សាគរុកោសល្យ គឺត្រូវធនាភាពជោគជ័យ លើគោលបំណង នៃការលើកកំពស់ផ្នែកបច្ចេកទេសដែលត្រូវបានកំណត់ថា ៨០%នៃកុមារអាយុ៥ឆ្នាំ ដែលបានឆ្លង កាត់មត្តេយ្យសិក្សា អាចស្គាល់តួព្យញ្ជនៈខ្មែរបាន៨០% (ឬស្មើនឹង២៧តួ) ហើយ ស្គាល់ស្រះរបស់ខ្មែរ បាន ៧០% (ឬស្មើនឹង ១៦តួ)។
តួនាទីនេះ គឺជាប្រភេទការងារ ដែលផ្អែកលើការផ្តល់សេវកម្ម ប្រឹក្សាគរុកោសល្យ ឬការបង្វឹកគ្រូ នៅតាមសាលា ។ ការងារនេះ ត្រូវបានចុះកិច្ចសន្យា ក្នុងរយៈពេលមួយឆ្នាំ ហើយនឹងអាចបន្ត ក្នុងឆ្នាំបន្ទាប់។
ចំនួនទីប្រឹក្សាគរុកោសល្យ ៨ រូប តាមទីកន្លែងការងារផ្សេង
- ខេត្តបន្ទាយមានជ័យ ចំនួន ១ រូប (អ្នកដែលរស់នៅក្នុងស្រុកព្រះនេត្យព្រះ ត្រូវបានផ្តល់អតិភាពខ្ពស់)
- ខេត្ត សៀមរាប ចំនួន១ រូប. (អ្នកដែលរស់នៅក្នុងទីរួមខេត្ត ត្រូវបានផ្តល់អតិភាពខ្ពស់)
- ខេត្ត ស្ទឹងត្រែង ចំនួន ១ រូប (អ្នកដែលរស់នៅក្នុងទីរួមខេត្ត ត្រូវបានផ្តល់អតិភាពខ្ពស់)
- ខេត្ត រតនគិរី ចំនួន ១ រូប (អ្នករស់នៅក្នុងទីរួមខេត្ត ឬស្រុកបកែវត្រូវបានផ្តល់អតិភាពខ្ពស់)
- ខេត្ត ក្រចេះ ចំនួន ១ រូប (អ្នកដែលរស់នៅក្នុងស្រុកស្នួល ត្រូវបានផ្តល់អតិភាពខ្ពស់)
- ខេត្ត ត្បូងឃ្មុំ ចំនួន ២ រូប (អ្នករស់នៅក្នុងទីរួមខេត្តត្ពូងឃ្មុំ និងកំពង់ចាម ត្រូវបានផ្តល់អតិភាពខ្ពស់)
- ខេត្ត ព្រៃវែង ចំនួន ១ រូប (អ្នកដែលរស់នៅក្នុងស្រុកព្រះកំចាយមារ ត្រូវបានអតិភាពខ្ពស់)
- ធ្វើការជាមួយ ទីប្រឹក្សាគរុកោសល្យជាន់ខ្ពស់់ ដើម្បីរៀបចំផែនការបង្វឹក ឬផែនការ ពង្រឹងសមត្ថភាពផ្សេងៗទៀតដល់ គ្រួមត្តេយ្យ ដូចជា កិច្ចប្រជុំបច្ចេកទេស ការធ្វើថ្នាក់និទស្សិ៍ និង ការផលិតសម្ភារៈសិក្សា។ល។
- រៀបចំផែនការថវិការ សម្រាប់ចំណាយលើការធ្វើដំណើរ អាហារ ចំណាយផ្សេងៗទៀត ដែលពាក់ព័ន្ធនឹង ការផលិតសម្ភារៈសិក្សា។
- ចូលរួមប្រជុំប្រចាំសប្តាហ៍ ជាមួយ ទីប្រឹក្សាគរុកោសល្យជាន់ខ្ពស់។
- ចូលរួមសកម្មភាពដែលពាក់ព័ន្ធនឹងការ ពង្រឹងសមត្ថភាព មានដូចជា កិច្ចប្រជុំ ការបណ្តុះ បណ្តាល សិក្ខាសាលា ឬទស្សនកិច្ចសិក្សា ។ល។ ដែលផ្តល់ដោយ សមាគមគ្រួសារយើង រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងៗ។
- ចូលរួមប្រជុំ វេទិការ ប្រឹក្សាគរុកោសល្យ ប្រចាំខែជាមួយនឹង ទីប្រឹក្សាគរុកោសល្យជាន់ខ្ពស់ មន្ត្រីសម្របសម្រួល ការងារអប់រំកុមារតូច ការងារត្រួតពិនិត្យ និងតាមដានគម្រោង និងក្រុមដឹកនាំគម្រោង ដើម្បី រាយការ ពីសកម្មភាព ប្រឹក្សាគរុកោសល្យ ដល់គ្រួមត្តេយ្យ។
- ត្រូវអនុវត្តយ៉ាងម៉ត់ចត់ តាមគោលការណ៍ណែនាំ លើសេវាប្រឹក្សាគរុកោសល្យ។
- ចុះអង្កេតសកម្មភាពថ្នាក់រៀន ជាពិសេស ក្នុងម៉ោងសិក្សា លើមុខវិជ្ជា ភាសាខ្មែរ (សកម្មភាពរៀន និងបង្រៀន ព្រមទាំងសកម្មភាពអនាម័យ ការដុះធ្មេញ និងការលាង សម្អាតដៃ។ល។
- ចុះអង្កេតថ្នាក់រៀន សម្ភារៈបង្រៀន (កិច្ចតែងការបង្រៀន សម្ភារៈបង្រៀន សម្ភារៈរដ្ឋបាល ឬបញ្ជីផ្សេងៗ)។
- ចុះអង្កេត ការតុបតែងថ្នាក់រៀន (ថាតើវា ត្រូវបានរៀបចំតុបតែងតាមស្តង់ដារហើយឬនូវ)។
- ចូលរួមធ្វើថ្នាក់និទស្ស ក្នុងករណីចាំបាច់។
- ចូលរួមពិភាក្សា យ៉ាងសកម្ម ដើម្បីស្វែងយល់បន្ថែម លើកង្វះខាត និងបញ្ហាប្រឈមផ្សេងៗ។
- ផ្តល់ព័ត៌មានត្រឡប់ ផ្តល់យោបល់សមស្របមួយចំនួន ដើម្បីដោះស្រាយបញ្ហា ឬកែលម្អ ស្ថានភាពអោយប្រសើលើងវិញ។
- បំប៉នសមត្ថភាព និងផ្តល់សម្ភារៈបន្ថែមដល់គ្រួ ដើម្បីអោយពួកគាត់ កែលម្អអោយកាន់តែ ប្រសើរឡើង ដូចអ្វីដែលបានផ្តល់ព័ត៌មានត្រឡប់ ឬ ការស្នើយោបល់ផ្សេងៗ។
- រៀបចំរបាយការណ៍ជាប្រចាំ ស្តីពីការងារបង្វឹកគ្រួនិមួយៗ ដាក់ជូនទឹប្រឹក្សាគរុកោសល្យ ជាន់ខ្ពស់ (អនុវត្តតាម គោលការណ៍ណែនាំស្តីពីការងារប្រឹក្សាគរុកោសល្យ)។
- ជួយគ្រូមត្តេយ្យ អោយធ្វើតេស្តអោយបានទៀងទាត់ និងរាយការណ៍ ជាប្រចាំ ។ ការធ្វើតេស្តរួមមាន តេស្តត្រៀមលក្ខណៈ និងតេស្តរបស់HCC ដែលវាស់វែងលើអក្ខរាសាស្ត្រ សម្រាប់កុមារអយុប្រាំឆ្នាំ។
- ចូលរួមវាយតម្លៃ ការប្រតិបត្តិរបស់របស់គ្រូមត្តេយ្យ។
- ចែករំលែកបញ្ហាមួយចំនួន ជាមួយនឹងមន្ត្រីគម្រោង ដូចជាវតមានរបស់កុមារ ការរៀបចំ និងចាត់ចែង អាហារពេលព្រឹក ឬអាហារសម្រន់ និងទឹកដោះគោ ក៏ដូចជាសកម្មភាព អនាម័យ ស្ថានភាព អគារសិក្សា អគាពហុបំណង និង ផ្សេងៗ ព្រមទាំង ល្បែងក្រៅថ្នាក់។
- ចូលរួមដោះស្រាយបញ្ហាផ្សេងៗ ដែលពាក់់ព័ន្ធ និងកុមារ និងគ្រូ ឧទាហរណ៍ កុមារអវតមាន ច្រើន គ្រូឈប់ញឹកញាប់ ឬគ្រូលំហែមិត្តភាព ការងារជ្រើសរើសគ្រូជំនួស)
- កម្រិតការសិក្សា បានបញ្ចប់ វិទ្យាល័យ (ថ្នាក់ទី១២)
- មានបទពិសោធបង្រៀនកុមារ តាម មត្តេយ្យសហគមន៍ មត្តេយ្យរដ្ឋ ឬមត្តេយ្យសាលាឯកជន។
- ធ្លាប់ទទួល វគ្គបណ្តុះបណ្តាល គរុកោសល្យ កម្មវិធីមត្តេយ្យសិក្សា តាមរយៈរដ្ឋ អង្គការ ឬ ស្ថាប័ណ្ណផ្សេងៗ យ៉ាងហោចណាស់ បាន១៥ថ្ងៃ។
- មានចំណាប់ ក្នុងការធ្វើការងារ ជាមួយ សហគមជនបទ និង ស្រឡាញ់កុមារ។
- មានជំនាញ ប្រាស័យទាក់ទង និង ទំនាក់ទំនងល្អ។
- មានទូរស័ព្ធឆ្លាតវ័យ និងអាចប្រើប្រាស់ ប្រព័ន្ធទំនាក់ទំនងសង្គមaបាន ដូចជា ហ្វេសប៊ុក, កម្មវិធីផ្ញើសារ , និង តេលេក្រាមជាដើម។ល។
- មានម៉ូតូ ប្រើប្រាស់ប្រាស់ផ្ទាល់ខ្លួន។
The individual who is interested in the position above shall submit a CV with a cover letter via electronic mail to the address: kresna@krousaryoeung.org before 5:00 pm, on 2nd Agust 2024.
Applications must be in MS Word format or PDF.
Do not attach any certificates or recommendation letters unless they are requested. Applications and CVs will not be returned.
Women and disabled people are strongly encouraged to apply. Only short-listed candidates will be notified.
Any inquiries before the submission deadline should be addressed to:
Ms. Phoung Kresna, Admin & Finance Manager, H/P: 089 474 766
Office Address: #577, St. Angtamin, Sangkat Kakab, Khan Po Senchey, Phnom Penh
Moreinfo: https://krousaryoeung.org
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!