គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល( SPESHP ) ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
មុខតំណែងនេះ សម្រាប់បម្រើការងារនៅក្នុងគម្រោង( SPESHP) នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ។
- គោរពយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំដែលបានកំណត់ដោយគម្រោង
- ជំនួយលើការងារបណ្តុះបណ្តាលផ្នែកឆ្មប និងការងាររបស់គម្រោង
- ដឹកនាំកម្មសិក្សានិស្សិតតាមមន្ទីរពេទ្យ និងសហគមន៍
- ជួយកិច្ចការផ្សេងៗទៀតតាមតម្រូវការរបស់ថ្នាក់ដឹកនាំគម្រោង
- អនុវត្តតាមការចាត់តាំងរបស់ប្រធាន និង ការចាត់តាំងផេ្សងៗរបស់ សមសភ.សត
- ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ សមសភ.សត និងថ្នាក់ដឹកនាំរបស់គម្រោង។
- កម្រិតសញ្ញាបត្រយ៉ាងហោចបរិញ្ញាបត្ររងឆ្មប
- ការបញ្ចប់កម្មវិធីអប់រំឆ្មបដែលមានការទទួលស្គាល់
- មានបទពិសោធន៍ការងារយ៉ាងតិច ០២ឆ្នាំ (ជាពិសេសបទពិសោធន៍លើការបង្រៀនរឹតតែប្រសើរ)
- មានចំណេះដឹងភាសារអង់គ្លេស
- មានជំនាញក្នុងការដោះស្រាយបញ្ហា
- មានជំនាញក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព
- មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រជាពិសេសផ្នែកកម្មវិធី Office, Ms. Word, Excel ។ល។
- មានការយកចិត្តទុកដាក់ អត់ធ្មត់ និងមានសុជីវធម៌ខ្ពស់
- យល់ដឹងពីដំណើរការការងាររបស់ សមសភ.សត និងគម្រោង
- មានជំនាញវាយអត្ថបទល្អប្រសើរ (ទាំងអត្ថបទជាភាសាខ្មែរ និងអង់គ្លេស)
- បេក្ខនារី ត្រូវមានសញ្ជាតិខ្មែរ។
បេក្ខជនដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) ដោយមានបិទភ្ជាប់រូបថត(៤x៦) រួមទាំងឯកសារពាក់ព័ន្ធ(ថតចម្លង)ចំនួន០១ច្បាប់មកការិយាល័យគណនេយ្យនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងតាមរយៈTelegram លេខ ( ០៣១ ៩៩៩ ៩៨៨២, ០១២ ៥១៨ ១០៦ និង ០១២ ២៧៤ ៧៩៦ ) ។
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!