អង្គការទឹកភ្លៀងកម្ពុជា ជាអង្គការខ្មែរមិនមែនរដ្ឋាភិបាលក្នុងស្រុក អព្យាក្រឹត្យ មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនបំរើគោលនយោបាយគណៈបក្ស និងបង្កើតឡើងដោយយោងទៅតាមស្ថានភាពតម្រូវការចាំបាច់របស់ប្រជាជននៅតាមជនបទក៍ដូចជាស្របទៅតាមផែនការយុទ្ធសាស្រ្ត និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។អង្គការទឹកភ្លៀងកម្ពុជាត្រូវបានចុះក្នុងបញ្ជីនិងទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០៤ ដើម្បីចាប់ផ្តើមអនុវត្តសកម្មភាពអោយសម្រេចបាននូវទស្សនវិស័យរបស់ខ្លួន។
ការអនុវត្តគម្រោង ”លើកកម្ពស់ការអនុវត្តគំនិតថ្មី ក្នុងការទទួលបានទឹកកែលម្អ និងមានសុវត្ថិភាព ដោយ ផ្តោតលើការជំរុញប្រើប្រាស់ថាមពលស្អាត ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់” ក្នុងគោលដៅចូលរួម ការធ្វើឲ្យប្រសើរឡើងក្នុងការទទួលបានប្រភពទឹកស្អាត និងហូបទឹកមានសុវត្ថិភាពនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដោយផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋនៅក្នុងសហគមន៍ សិស្សានុសិស្សនៅតាមសាលារៀន និងគ្រួសារក្រីក្រនៅជនបទ ដែលគាំទ្រថវិកាដោយ អង្គការ UNDP ក្នុងឆ្នាំ ២០២២-២០២៤។
គោលដៅគម្រោង៖ «សុខភាពសហគមន៍ភូមិស្ទឹងថ្មីនឹងប្រសើរឡើងតាមរយៈការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រភពទឹកប្រកបដោយសុវត្ថិភាព»
គោលបំណង១៖ នៅពាក់កណ្តាល ឆ្នាំ២០២៤ ប្រជាពលរដ្ឋចំនួន ១២០គ្រួសារ នឹងទទួលបានទឹកប្រើប្រាស់ដែលមានការកែលម្អ និងទឹកសុវត្តិភាព គ្រប់គ្រាន់តាមរយៈការធ្វើអាងស្តុបទឹក និងពាងត្រងទឹកភ្លៀងតាមបែបបច្ចេកទេស
គោលបំណង២៖ នៅពាក់កណ្តាលឆ្នាំ ២០២៤ ប្រជាជនភូមិស្ទឹងថ្មីមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើសួនដាំបន្លែ ចិញ្ចឹមមាន់ និង បានបង្កើនចំណេះដឹងទាក់ទងការគ្រប់គ្រងថ្នាំកសិកម្ម ដើម្បីធ្វើឲ្យប្រភពទឹកល្អប្រសើរ និងជួយអភិរក្សសហគមន៍ព្រៃឈើ ប្រកបដោយនិរន្តរភាព
អ្នកទទួលផល៖
- ៧០គ្រួសារមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធបណ្តាញទឹកស្អាត
- ៥០គ្រួសារដែលមានប័ណ្ណក្រីក្ររស់នៅឆ្ងាយពីទីតាំងស្ថានីយទឹកស្អាតទទួលបានពាងទឹកសម្រាប់ប្រមូលទឹកភ្លៀងលក្ខណគ្រួសារ
- ២៥គ្រួសារបានអនុវត្តការចិញ្ចឹមមាន់ និងដាំបន្លែលក្ខណគ្រួសារ
- ការចូលរួមភាគលាភ ២០% ពីការផ្គត់ផ្គង់ទឹក ដើម្បីគាំទ្រដល់ការល្បាត និងការពារព្រៃសហគមន៍ចំនួន ៧១២ ហិកតា។
គោលបំណងនៃការថត វីដេអូ ខ្លី ៖
ដើម្បីរៀបចំចងក្រងនូវបទពិសោធន៍ល្អ និងមេរៀនដែលទទួលបានពីការអនុវត្តន៍គម្រោង ការចូលរួម និងការបង្ហាញពីសមិទ្ធផលនានាដែលគម្រោងបានអនុវត្តន៍រួចមកហើយ ដើម្បីជាមេរៀននិងសម្រាប់ចែកចាយទៅដល់សហគមន៍ និងអ្នកពាក់ព័ន្ធ។
ទំហំ ការផលិតវីដេអូ
- ក្រុមហ៊ុនផលិតវីដេអូ ឬនីតិបុគ្គល ត្រូវប្រមូលព័ត៌មានពីឯកសារ ដែលមានស្រាប់មួយចំនួនទាក់ទងនឹងគម្រោងដើម្បីថតវីដេអូនេះពីអង្គការទឹកភ្លៀងកម្ពុជា ។
- ក្រុមហ៊ុនផលិតវីដេអូ ឬនីតិបុគ្គលត្រូវតែប្រឹក្សាជាមួយតំណាងពន្លឺកុមារក្នុងការរៀបចំកិច្ចការមួយចំនួនរួមមាន ការកំណត់ភាគីពាក់ព័ន្ធត្រូវត្រូវចូលរួម សម្ភារៈ ឬឯកសារជំនួយ។
- ដំណើរការថតវីដេអូ រួមបញ្ចូល ( សំភាសន៍គណៈកម្មការគ្រប់គ្រងស្ថានីយទឹកស្អាតសហគមន៍ស្ទឹងថ្មី ផលិត (ក្រុមចិញ្ចឹមមាន់ និងបន្លែ) ក្រុមអ្នកប្រើប្រាស់ទឹកស្អាត និង ក្រុមទទួលផលពាងប្រមូលទឹកភ្លៀង មេភូមិ តំណាងក្រុមប្រឹក្សាឃុំ តំណាងអភិបាលនៃគណៈអភិបាលស្រុកវាលវែង និងតំណាងអង្គការទឹកភ្លៀងកម្ពុជា។
- ក្រុមហ៊ុន ឬ នីតិបុគ្គល ដែលជាអ្នកផលិតវីដេអូត្រូវតែរៀបចំការថត វីដេអូ និងសន្លឹក ដល់ក្រុមគោលដៅ ជាមួយនឹងមាត្រដ្ឋានខ្លី មិន ត្រូវឲ្យលើសពី១០នាទី ។
- ក្រុមហ៊ុនឬបុគ្គលិកអ្នកផលិតវីដេអូ រៀបចំសេចក្តីព្រាងសាច់រឿង Project video story Script ជាភាសាខ្មែរ និងភាសាអង់គ្លេស និងបញ្ចាំងសេចក្តីព្រាងវីដេអូ ដល់ថ្នាក់គ្រប់គ្រងអង្គការដើម្បីផ្តល់យោបល់ មុនពេលផ្តល់ជូនវីដេអូនចុងក្រោយ។
- មានបទពិសោធន៍យ៉ាងតិច 2 ឆ្នាំក្នុងវិស័យចងក្រង និងផលិតវីដេអូ
- មានបទពិសោធន៍ក្នុងការផលិតវីដេអូ និងការចងក្រង ជាពិសេសជាមួយគម្រោងដែលទាក់ទងនឹងការងារ អភិវឌ្ឍន៍នាពេលកន្លងមក។
- អាចរៀបចំឈុតខ្លីៗតាមតម្រូវការរបស់គម្រោង។
តួនាទី និងការទទួលខុសត្រូវរបស់អ្នកផលិតវីដេអូ
- ក្រុមហ៊ុន ឬ នីតិបុគ្គល ត្រូវតែបង្កើតផែនការសកម្មភាពមួយ ដោយមានកិច្ចសហការ ពី អ្នកសម្របសម្រួលគម្រោងលើរបាយការណ៍វឌ្ឍនភាព និងអ្នកពាក់ព័ន្ធគម្រោង ដើម្បីបង្កើតគំនិតសម្រាប់ការផលិតវីដេអូ។
- កត់ត្រាសកម្មភាពរបស់អ្នកទទួលផលក្នុងវិស័យនេះ និងធ្វើសម្រង់ផ្ទាល់ពី អ្នកទទួលផល ដោយផ្តល់អាទិភាពដល់ ស្ត្រី ពិការ តំណាងសហគមន៍ អាជ្ញាធរ និងតំណាង អង្គការអនុវត្ត។
វិសាលភាពការងារ
- សហគមន៍៖ ភូមិស្ទឹងថ្មី ឃុំ ប្រម៉ោយ ស្រុក វាលវែង ខេត្តពោធិ៍សាត់។
- រយៈពេលនៃការផលិតវីដេអូគឺបន្ទាប់ពីកិច្ចសន្យាត្រូវបានទទួល ហើយត្រូវតែបញ្ចប់ដោយអតិបរមា ២០ ថ្ងៃ គិតចាប់ពីថ្ងៃ អនុវត្តការងារ។
ថវិកា
- ថវិកា ៥០០ (ប្រាំរយដុល្លារអាមេរិក) បូកទាំងពន្ធកាត់ទុក១០%។
ការដាក់ពាក្យ និងកាលបរិច្ឆេទផុតកំណត់ទទួលពាក្យ
ក្រុមហ៊ុន/នីតិ/រូបវ័ន្តបុគ្គល ដែលមានបទពិសោធន៍ និងមានចំណាប់អារម្មណ៍ សូមផ្ញើនូវប្រវត្តិរូបសង្ខេប គម្រោងសង្ខេបនៃការផលិតវីដេអូ និងប្រវត្តិរូប និងវីដេអូ និងការផលិតចំនួន២ទៅ៤ វីដេអូ មកកាន់ការិយាល័យ អង្គការទឹកភ្លៀងកម្ពុជា តាមអាសយដ្ឋាន ឬតាមរយៈអ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនងឱ្យបានមុនម៉ោង ៥:០0ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!