Position: សេចក្តី​ប្រកាស​ជ្រើសរើសក្រុមហ៊ុន​ ឬនីតិ/រូបវ័ន្តបុគ្គល ​វាយតម្លៃបញ្ចប់​គម្រោង​ នៃការ​អនុវត្ត​គម្រោង លើកកម្ពស់​ការអនុវត្ត​គំនិតថ្មី ​ក្នុងការទទួល​បានទឹកកែ​លម្អ និងមាន​សុវត្ថិភាព​ ដោយ​ផ្តោត​លើការជំរុញ​ប្រើប្រាស់ថាមពលស្អាត M&E Consultant (RainWater Cambodia)__Deadline:08-June

អង្គការ​ទឹកភ្លៀង​កម្ពុជា​ ជា​អង្គការ​ខ្មែរ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​  អព្យាក្រឹត្យ​ មិន​ប្រកាន់​ពូជសាសន៍​ មិន​ប្រកាន់​សាសនា​ មិន​បំរើ​គោល​នយោបាយ​គណៈបក្ស​ និង​បង្កើត​ឡើង​ដោយ​យោងទៅតាម​ស្ថានភាព​តម្រូវ​ការចាំបាច់​របស់​ប្រជាជន​នៅ​តាម​ជនបទ​ក៍ដូចជា​ស្របទៅតាម​ផែនការ​យុទ្ធ​សាស្រ្ត និង​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។អង្គការ​ទឹកភ្លៀង​កម្ពុជា​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​និង​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ​ ឆ្នាំ​២០០៤ ដើម្បី​ចាប់​ផ្តើ​មអនុវត្ត​សកម្មភាព​អោយ​សម្រេច​បាន​នូវ​ទស្សនវិស័យ​របស់​ខ្លួន​។

ការ​អនុវត្ត​គម្រោង​ ”លើក​កម្ពស់​ការ​អនុវត្ត​គំនិត​ថ្មី​ ក្នុង​ការ​ទទួល​បាន​ទឹក​កែ​លម្អ​ និង​មាន​សុវត្ថិភាព​ ដោយ​ ផ្តោត​លើការជំរុញ​ប្រើប្រាស់​ថាមពល​ស្អាត​ ក្នុង​ភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោយ ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់​” ក្នុង​គោលដៅ​ចូលរួម​ ការ​ធ្វើឲ្យ​ប្រសើរ​ឡើងក្នុ​ងការ​ទទួល​បាន​ប្រភព​ទឹក​ស្អាត​ និង​ហូប​ទឹក​មាន​សុវត្ថិភាព​នៅ​ក្នុងស្រុក​វាល​វែង​ខេត្ត​ពោធិ៍សាត់​ ដោយ​ផ្តោត​សំខាន់​ទៅលើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ សិស្សានុសិស្ស​នៅ​តាម​សាលារៀន​ និង​គ្រួសារ​ក្រីក្រ​នៅ​ជនបទ​ ដែល​គាំទ្រ​ថវិកា​ដោយ​ អង្គការ​ UNDP ក្នុង​ឆ្នាំ​ ២០២២-២០២៤។

គោលដៅ​គម្រោង​៖ «សុខភាព​សហគមន៍​ភូមិ​ស្ទឹង​ថ្មី​នឹង​ប្រសើរ​ឡើង​តាមរយៈ​ការ​បង្កើន​ប្រសិទ្ធ​ភាព​ការប្រើប្រាស់​ប្រភព​ទឹក​ប្រកបដោយ​សុវត្ថិភាព​»

គោលបំណង​១៖ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​ចំនួន​ ១២០គ្រួសារ​ នឹង​ទទួល​បាន​ទឹក​ប្រើប្រាស់​ដែល​មានការ​កែ​លម្អ​ និង​ទឹក​សុវត្តិភាព​ គ្រប់គ្រាន់​តាមរយៈ​ការ​ធ្វើ​អាង​ស្តុប​ទឹក​ និង​ពាង​ត្រង​ទឹកភ្លៀង​តាម​បែប​បច្ចេកទេស​

គោលបំណង​២៖ នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០២៤ ប្រជាជន​ភូមិ​ស្ទឹង​ថ្មី​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើ​សួន​ដាំ​បន្លែ​ ចិញ្ចឹម​មាន់​ និង​ បាន​បង្កើន​ចំណេះ​ដឹង​ទាក់ទង​ការ​គ្រប់គ្រង​ថ្នាំ​កសិកម្ម​ ដើម្បី​ធ្វើឲ្យ​ប្រភព​ទឹក​ល្អ​ប្រសើរ​ និង​ជួយ​ អភិរក្ស​សហគមន៍​ព្រៃឈើ​ ប្រកបដោយ​និរន្តរភាព​

អ្នកទទួល​ផល​៖

  • ៧០គ្រួសារ​មានលទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​បណ្តា​ញទឹក​ស្អាត​
  • ៥០គ្រួសារ​ដែល​មាន​ប័ណ្ណ​ក្រីក្រ​រស់នៅ​ឆ្ងាយ​ពី​ទីតាំង​ស្ថានីយ​ទឹក​ស្អាត​ទទួល​បាន​ពាង​ទឹក​សម្រាប់​ប្រមូល​ទឹកភ្លៀង​លក្ខណ​គ្រួសារ​
  • ២៥គ្រួសារ​បាន​អនុវត្ត​ការ​ចិញ្ចឹម​មាន់​ និង​ដាំ​បន្លែ​លក្ខណ​គ្រួសារ​
  • ការចូលរួម​ភាគ​លាភ​ ២០% ពី​ការ​ផ្គត់ផ្គង់​ទឹក​ ដើម្បី​គាំទ្រ​ដល់ការល្បាត​ និង​ការពារ​ព្រៃ​សហគមន៍​ចំនួន​ ៧១២ ហិកតា​។

គោលបំណង​នៃ​រង្វាយ​តម្លៃ​

គោលបំណង​នៃ​ការ​វាយ​តម្លៃ​បញ្ចប់​គម្រោង​នេះ​ គឺ​ដើម្បី​ស្វែងរក​ពី​ប្រសិទ្ធ​ភាព​ ប្រសិទ្ធ​ផល​ ភាព​ពាក់ព័ន្ធ​ ផល​ប៉ះពាល់​ និង​និរន្តរភាព​នៃ​គម្រោង​ ព្រមទាំង​បទពិសោធន៍​ដែល​បាន​អនុវត្ត​កន្លងមក​ និង​អនុសាសន៍​នានា​សម្រាប់​រៀបចំ​ផែនការ​អនុវត្ត​នា​ពេល​អនាគត់ផង​ដែរ​។

ព័ត៌មាន​អំពី​ការ​វាយ​តម្លៃ​គម្រោង​

  • មុខងារ​៖ អ្នក​វាយ​តម្លៃ​បញ្ចប់​គម្រោង​
  • ប្រភេទ​ការងារ​៖ កិច្ចសន្យា​រយៈពេល​ខ្លី​
  • ពេលវេលា​៖ ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា​ ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​ ១២ ខែក​ក្កដា​ ឆ្នាំ​២០២៤
  • ផលិតផល​រង្វាយ​តម្លៃ​៖ ប្រគល់​-ទទួល​របាយការណ៍​ យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៥ ខែក​ក្កដា​ ឆ្នាំ​២០២៤
  • ប្រាក់​កម្រៃ​៖ ១,៥០០ (មួយពាន់​ប្រាំ​រយ​ដុល្លារ​អាមេរិក​) បូក​ទាំង​ពន្ធ​កាត់​ទុក​១០%

លក្ខណៈ​សម្បត្តិ​
ដើម្បី​ទទួល​បាន​លទ្ធផល​វាយ​តម្លៃ​ដោយ​សុក្រឹត​ និង​អាច​ទទួលយក​បាន​ ក្រុមហ៊ុន​/នីតិបុគ្គល​ ឬ រូប​វ័ន្តបុគ្គល ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាងក្រោម​៖
  • បរិញ្ញាបត្រ​ជាន់ខ្ពស់​ឡើង​ទៅ​ ដែល​មានមុខ​វិជ្ជា​ពាក់ព័ន្ធ​។
  • មាន​បទពិសោធន៍​ការងារ​ជាមួយ​ NGO។
  • មាន​បទពិសោធន៍​ការងារ​វាយ​តម្លៃ​គម្រោង​អភិវឌ្ឍន៍​ ជាពិសេស​បទ​ពិសោធ​វាយ​តម្លៃ​កម្មវិធី​គម្រោង​ខ្នាត​តូច​ (GEF SGP UNDP) ត្រូវ​បាន​លើកទឹកចិត្ត​។

វិសាលភាព​ការងារ​

  • វាយ​តម្លៃ​ប្រសិទ្ធ​ភាព​ ប្រសិទ្ធ​ផល​ ភាព​ពាក់ព័ន្ធ​ ផល​ប៉ះពាល់​ និង​និរន្តរភាព​នៃ​គម្រោង​។
  • វាយ​តម្លៃ​ និង​បង្ហាញ​ពី​បទពិសោធន៍​ (lesson learned) ដែល​គម្រោង​បាន​អនុវត្ត​និង​អនុសាសន៍​សម្រាប់​រៀបចំ​ផែនការ​អនុវត្ត​នា​ពេល​អនាគត​។
  • ការ​វាយ​តម្លៃ​ត្រូវ​គ្រប់​ដណ្ដប់​គ្រប់តំបន់​គោលដៅ​នៃ​គម្រោង​។
  • ទំហំ​នៃ​ការ​ជ្រើសរើស​គំរូ​ (sample) យ៉ាងតិច​ 15%នៃ​គ្រួសារ​ទទួល​ផល​ និង​ 40% ទៅ​ 50%នៃ​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​សម្របសម្រួល​និង​ការ​គ្រប់គ្រង​គម្រោង​។

តួនាទី​ និង​ការទទួលខុសត្រូវ​របស់​អ្នក​រង្វាយ​តម្លៃ​

ផ្អែកលើ​ការ​ជ្រើសរើស​ដោយ​អង្គការ​ទឹកភ្លៀង​កម្ពុជា​ឬម្ចាស់​ជំនួយ​ បេក្ខជន​ដែល​បាន​មានបំណង​ដាក់ពាក្យ​សម្រាប់​ការ​វាយ​តម្លៃ​គម្រោង​នេះ​ ត្រូវ​ផ្តល់មក​អង្គការ​ទឹកភ្លៀង​កម្ពុជា​នូវ​៖

  • ផែនការ​សកម្មភាព​លំអិត​
  • វិធី​សាស្រ្តវាយ​តម្លៃ​ រួម​មាន​ ប្រភេទ​ទិន្នន័យ​ វិធីសាស្ត្រ​ និង​ឧបករណ៍​ប្រមូល​ទិន្នន័យ​ និង​របៀប​/វិធី​សាស្រ្តវិភាគ​ទិន្នន័យ​ និង​ព័ត៌មាន​។
  • ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​ទឹកភ្លៀង​កម្ពុជា​ ទម្រង់​របាយការណ៍​ និង​កិច្ចការ​ពាក់ព័ន្ធ​ផ្សេង​ៗ មុននឹង​ចុះ​ប្រមូល​ទិន្នន័យ​។
  • សេ​ចក្ដី​ព្រាង​របាយការណ៍​ធ្វើឡើង​ ជា​ភាសាខ្មែរ​ និង​ភាសា​អង់គ្លេស​ ព័ត៌មាន​ត្រឹមត្រូវ​ និង​មិន​លំអៀង​។
  • ធ្វើ​បទ​បង្ហាញ​សេ​ចក្ដី​ព្រាង​របាយការណ៍​ទៅ​អង្គការ​ទឹកភ្លៀង​កម្ពុជា​ ដើម្បី​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​វាយ​តម្លៃ​ និង​ឈាន​ទៅ​បញ្ចប់​ របាយការណ៍​វាយ​តម្លៃ​គម្រោង​ស្ថាពរ​។

ការ​ដាក់ពាក្យ​ និង​កាលបរិច្ឆេទ​ផុត​កំណត់​ទទួលពាក្យ​

ក្រុមហ៊ុន​/នីតិ​/រូប​វ័ន្តបុគ្គល ដែល​មាន​បទពិសោធន៍​ និង​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​នូវ​ប្រវត្តិរូប​សង្ខេប​ ផែនការ​សកម្មភាព​លំអិត​សម្រាប់​ការងារ​វាយ​តម្លៃ​នេះ​ មកកាន់​ការិយាល័យ​ អង្គការ​ទឹកភ្លៀង​កម្ពុជា​ តាម​អាសយដ្ឋាន​ឬតាមរយៈ​អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នក្នុ​ងព័ត​មាន​ទំនាក់ទំនង​ឱ្យ​បាន​មុនម៉ោង​ ៥:០0ល្ងាច​ ថ្ងៃ​ទី​១០ ខែ​មិថុនា​ ឆ្នាំ​២០២៤។

Moreinfo: https://www.rainwatercambodia.org/work-with-us

Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!

JOBS$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$

SCHOLARSHIP$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-postsls

NGOs Fund$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-posts

Name

Award,13,Cambodia Jobs,4015,Contact,2,Grant,5,Guide,1,International Job,407,NGOs Fund,934,old,12,P,4,Privacy Statement,1,Scholarship,780,Training,1369,
ltr
item
Cambodia Jobs: Position: សេចក្តី​ប្រកាស​ជ្រើសរើសក្រុមហ៊ុន​ ឬនីតិ/រូបវ័ន្តបុគ្គល ​វាយតម្លៃបញ្ចប់​គម្រោង​ នៃការ​អនុវត្ត​គម្រោង លើកកម្ពស់​ការអនុវត្ត​គំនិតថ្មី ​ក្នុងការទទួល​បានទឹកកែ​លម្អ និងមាន​សុវត្ថិភាព​ ដោយ​ផ្តោត​លើការជំរុញ​ប្រើប្រាស់ថាមពលស្អាត M&E Consultant (RainWater Cambodia)__Deadline:08-June
Position: សេចក្តី​ប្រកាស​ជ្រើសរើសក្រុមហ៊ុន​ ឬនីតិ/រូបវ័ន្តបុគ្គល ​វាយតម្លៃបញ្ចប់​គម្រោង​ នៃការ​អនុវត្ត​គម្រោង លើកកម្ពស់​ការអនុវត្ត​គំនិតថ្មី ​ក្នុងការទទួល​បានទឹកកែ​លម្អ និងមាន​សុវត្ថិភាព​ ដោយ​ផ្តោត​លើការជំរុញ​ប្រើប្រាស់ថាមពលស្អាត M&E Consultant (RainWater Cambodia)__Deadline:08-June
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhadYk96SEMVa16bTXvR3FORr2q5eXziP3oca8K2ehU-UyMl5E9Y_ieCVPmWw99tB7HEY67zBVqdSTgv7zGsm_ItYqz2MN5SORt9BLO0I6Dl6NxbrjVS0-0VQeNsj431DeGhXoeL8kWhGsLAVY2jey4IMC68BXPiQVTA64Or931Yjc8oQLxrbeF1sp2OHs/s1600/logo.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhadYk96SEMVa16bTXvR3FORr2q5eXziP3oca8K2ehU-UyMl5E9Y_ieCVPmWw99tB7HEY67zBVqdSTgv7zGsm_ItYqz2MN5SORt9BLO0I6Dl6NxbrjVS0-0VQeNsj431DeGhXoeL8kWhGsLAVY2jey4IMC68BXPiQVTA64Or931Yjc8oQLxrbeF1sp2OHs/s72-c/logo.jpg
Cambodia Jobs
https://www.cambodiajobs.biz/2024/05/position-m-consultant-rainwater.html
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/2024/05/position-m-consultant-rainwater.html
false
8778075400999195946
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content