អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកមួយដែលធ្វើការលើវិស័យអភិវឌ្ឍន៍នៅក្នុងសហគមន៍ដោយលើកកម្ពស់គុណភាព
ទឹកអនាម័យសុខភាព
និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយប្រើបច្ចេកវិទ្យានិងការអប់រំសមស្រប។ អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកស្ម័គ្រចិត្តដូចខាងក្រោម៖ បុគ្គលិកបច្ចេកទេសចម្រោះទឹក Technical Facilitator Staff
ការទទួលខុសត្រូវ
- រៀបចំតំឡើងធុងចម្រោះទឹកអោយបានត្រឹមត្រូវដោយមានការចូលរួមពីគ្រួសារដែលទទួលផល។
- ពន្យល់ដល់គ្រួសារទទួលផលអំពីដំណើរការនៃថែរក្សាធុងចម្រោះទឹកអោយបានត្រឹមត្រូវ និងបំផុសស្មារតីម្ចាស់ការ។
- ជួយដល់ប្រធានប្រចាំខេត្តផ្នែកកិច្ចរដ្ឋបាលក្នុងការរៀបចំការកត់ត្រាចំនួនធុងចម្រោះដែលតំឡើងហើយនិងបញ្ចូលទៅក្នុងប្រព័ន្ធ inform Builder និងទទួលការបង់បដិភាគដិភាគពីក្រុមគ្រួសារអ្នកទទួលផល។
- ថតរូបភាពសកម្មភាពកំពុងតំឡើងចម្រោះដោយមានគ្រួសារទទួលផលចូលរួម។
- ជួយសម្រួលការរៀបចំនិងផ្តល់ដល់ក្រុមការងារខេត្តដើម្បីអោយមានភាពល្អប្រសើរដោយប្រើប្រាស់រថយន្តកម្មវិធីជាមធ្យោបាយធ្វើដំណើរ
- បង្រៀននិងផ្តល់បច្ចេកទេសតំឡើងចម្រោះទឹក ការប្រើប្រាស់និងការថែរក្សាដល់អ្នកស្ម័គ្រចិត្តក្នុងសហគមន៍។
- ជួយបង្រៀននិងណែនាំពីការប្រើប្រាស់ធុងចម្រោះសហគមន៍។
- ធ្វើការបោ៉ន់ប្រម៉ាណដោយផ្តល់ព័ត៌មានអំពីការប្រើប្រាស់ចម្រោះទឹកដល់ប្រធានផ្នែកបច្ចេកទេសចម្រោះទឹក។
លក្ខខណ្ឌនៃការជ្រើសរើសៈ
- បញ្ចប់ការសិក្សានៅវិទ្យាល័យ ឬសញ្ញាប័ត្រមានតម្លៃស្មើ។ ត្រូវមានបទពិសោធន៍ធ្វើការងារសហគមន៍យ៉ាងហោចណាស់ ២ឆ្នាំ។
- មានចំណេះដឹងផ្នែកសំណង់ និងសាងសង់ចម្រោះទឹក។ ចេះបើករថយន្តបានកាន់តែប្រសើរ។
- ចេះអាន និងសរសេរភាសាខ្មែរបានស្ទាត់ជំនាញ។ អាចប្រើប្រាស់កម្មវិធីកុំព្យូទ័របានកាន់តែប្រសើរ។
- មានជំនាញខាងផ្នែកទំនាក់ទំនងបុគ្គល ចេះសម្របសម្រួស និងអាចបត់បែនបានតាមកាលៈទេសៈ។
- មានជំនាញខាងការអភិវឌ្ឍន៍ការគ្រប់គ្រងផ្ទាល់ខ្លួន និង ការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន។
- ត្រូវគោរពទៅតាមបេសកកម្ម និងតម្លៃរបស់អង្គការស្អាតកម្ពុជា។
ចំពោះបេក្ខជនទាំងពីរប្រភេទដែលមានចំណាប់អារម្មណ៍ចំពោះមុខតំណែងនេះសូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យ ខេត្តសៀមរាប ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរ ឬ អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញ ដោយភ្ជាប់ជាមួយ និងប្រវត្តិរូប សង្ខេប(CV & Cover Letter)រួចបញ្ជួនមកការិយាល័យសៀមរាប តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទ ឬ
ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារឬ ប័ណ្ណស្នាក់នៅ និង ឯកសារពាក់ព័ន្ឋ ផ្សេងទៀត និង រូបថត ៤ x ៦ ចំនូន ២ សន្លឹក ។
បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារអ្នកជាប់បញ្ជីសម្រាំងនិងត្រូវបានធ្វើការទំនាក់ទំនងដើម្បីធ្វើការសម្ភាសន៍។
Moreinfo: https://www.clearcambodia.org/employment-opportunity
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!