សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) គឺជាអង្គការ មិនមែនរដ្ឋាភិបាលឯករាជ្យ-អព្យាក្រឹត ដែលមិនរកផលចំណេញ និងមិនស្ថិតក្រោមឥទ្ធិពល នយោបាយរបស់គណបក្សនយោបាយណាមួយ ហើយធ្វើការងារដើម្បីសង្គមមួយដែលគោរពសិទ្ធិមនុស្ស និងច្បាប់ តាមរយៈការបង្កើនចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងច្បាប់ដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យគាត់យល់អំពីសិទ្ធិមនុស្ស និងចេះការពារសិទ្ធិដោយខ្លួនឯង។ សមាគមអាដហុក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ១៩៩១ ដែលមានការិយាល័យកណ្តាលនៅទីស្នាក់ការភ្នំពេញ និងការិយាល័យខេត្ត-រាជធានី ចំនួន២១។
យោងតាមតម្រូវការជាចាំបាច់របស់ សមាគម នៅក្នុងពេលបច្ចុប្បន្ននេះ សមាគមអាដហុក សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា សមាគម ត្រូវការជ្រើសរើសបុគ្គលិកចំនួន ១រូប ប្រចាំខេត្តបាត់ដំបង ដែលមានតួនាទីជា អ្នកសម្របសម្រួលខេត្ត ដើម្បីទទួលភារកិច្ច និងការទទួលខុសត្រូវដូចខាងក្រោម៖
ភារកិច្ច និងការទទួលខុសត្រូវ
ការងារអង្កេត តាមដាន និងអន្តរាគមន៍ករណីរំលោភសិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ និងការជួញដូរមនុស្ស- ប្រឹក្សាយោបល់ផ្លូវច្បាប់ និងជួយសរសេរពាក្យបណ្តឹងជូនជនរងគ្រោះក្នុងករណីចាំបាច់។
- ចុះអង្កេត តាមដាន និងអន្តរាគមន៍ករណីរំលោភសិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ និងការ
- ជួញដូរមនុស្ស។
- សរសេរលិខិតអន្តរាគមន៍ផ្សេងៗទៅកាន់អាជ្ញាធមានសមត្ថកិច្ច។
- ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានប្រចាំខេត្ត។
- ជួបទំនាក់ទំនងការងារ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន។
- បើកវគ្គផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល រៀបចំសិក្ខាសាលា និងកិច្ចប្រជុំបណ្តាញថ្នាក់តំបន់។
- ត្រូតពិនិត្យ និង ជួយសម្របសម្រួលកិច្ចការងាររបស់សហគមន៍។
- ជួយសម្របសម្រួលការងារបុគ្គលិកស្នាក់ការកណ្តាល (ចុះជួបវាយតម្លៃ ស្ថានភាពជនរងគ្រោះ និងគ្រួសារ, តាមដាន ស្ថានភាព ជនរងគ្រោះ, ទំនាក់ទំនង ស្វែងរកជំនួយពីអង្គការដៃគូ)។
- ធ្វើរបាយការណ៍សរុបលទ្ធផលការងារប្រចាំខែ មកស្នាក់ការកណ្តាលនៅភ្នំពេញ។
- ទំនាក់ទំនង និងចូលរួមកម្មវិធីផ្សេងៗជាមួយអាជ្ញាធរ និង អង្គការដៃគូ។
- គ្រប់គ្រង ថែរក្សា សំភារៈផ្សេងៗរបស់សមាគម និង រៀបចំសោភ័ណ្ឌភាពការិល័យ។
- ក្នុងករណីចាំបាច់ ប្រធានកម្មផ្នែក អាចផ្តល់តួនាទី/ ភារកិច្ចលើសពីការចែងខាងលើ។
លក្ខណះសម្បត្តិ
- អាយុចាប់ពី ២៥ឆ្នាំឡើង
- មានកំរិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រច្បាប់
- ធ្លាប់មានបទពិសោធន៍ធ្វើការងារជាមួយអង្គការសិទ្ធិមនុស្សជាតិ-អន្តរជាតិ ២ឆ្នាំ ឡើងទៅ
- មានចំណេះដឹងផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មានសេចក្តីក្លាហាន និងមានឆន្ទ:លះបង់ខ្ពស់
- មានអត្តចរិក និងសីលធម៌ល្អ
- ស្ទាត់ជំនាញក្នុងការសរសេររបាយការណ៍
- បេក្ខជនត្រូវចេះភាសារខ្មែរស្ទាត់ជំនាញ (ទាំងសរសេរ និងអាន) និងមានចំណេះដឹងមូលដ្ឋានភាសាអង់គ្លេស
- មានចំណេះដឹងកុំព្យូទ័រជាមូលដ្ឋាន (Word, Excel, PowerPoint, E-mail)។
សមាគមអាដហុក គឺអង្គការមិនមែនរដ្ឋាភិបាលដែលនិយោជិកទាំងអស់មានឱកាសស្មើគ្នា។ ស្ត្រីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជនជាតិភាគតិច និងជនពិការភាព ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យស្នើសុំមុខតំណែងនេះ។
Moreinfo: https://www.adhoccambodia.org/career
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!