អង្គការ មណ្ឌលព័ត៌មានជំងឺ ចាប់តាំងពីឆ្នាំ២០០៥ មកអង្គការ ម.ព.ជ. បាននិងកំពុងតែផ្តល់សេវាសុខាភិបាល ដែលមាននៅកំរិតមន្ទីរពេទ្យសាធារណៈ ដូចជាប៉ុស្ត៏សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និង សហគមន៍ តាមរយៈបណ្តាញមិត្តអបរំមិត្ត ដែលជាអ្នកជំងឺទឹកនោមផ្អែមស្ម័គ្រចិត្ត និងបានទទួលការបណ្តុះបណ្តាលជាង២០០នាក់ នៅក្នុងស្រុប្រតិបត្តិ ចំនួន ២៨ ក្នុងខេត្តចំនួន ១២ ។ ពួកគេជួយសម្រួលដល់សេវា ដែលត្រូវបានប្រើប្រាស់ដោយអ្នកជំងឺជាង ៣០,000 នាក់ ដែលមាន ជំងឺទឹកនោមផ្អែម និង ជំងឺលើសសម្ពាធឈាម ដែលបានចុះឈ្មោះជាសមាជិកនៅអង្គការ និងផ្តល់ថវិកាដល់មូលនិធិបង្វិលទុនឱសថ ដែលជួយដល់ពួកគេឲ្យទទួលបានថ្នាំព្យាបាលប្រចាំថ្ងៃរបស់ពួកគេ នៅជិតកន្លែងដែលពួកគេរស់នៅ ។ ការផ្គត់ផ្គង់ថ្នាំដែលចាំបាច់នៅក្នុងតំបន់ទាំងនោះឆ្លងកាត់ផ្នែកសន្និធិនៃ អង្គការ ម.ព.ជ.។
ទទួលខុសត្រូវដោយផ្ទាល់ចំពោះ៖ អ្នកគ្រប់គ្រងផ្នែកសន្និធិ
ទីកន្លែងការងារ៖ ការិយាល័យផ្នែកស្តុក ក្នុងរាជធានីភ្នំពេញ
ប្រាក់បៀវត្សរ៍សរុប៖ ប្រាក់បៀវត្សរ៏នឹងត្រូវចរចារដោយផ្អែកលើបទពិសោធន៏ហើយអ្នកអាចដាក់ជូនប្រាក់បៀវត្សរ៏ដែលអ្នករំពឹងទុកតាមរយះប្រវត្តិរូបសង្ខេប
ការទទួលខុសត្រូវ
- បញ្ចេញការបញ្ជាទិញពីប្រព័ន្ធ PMS និងរៀបចំឱសថស្របតាមការបញ្ជាទិញរបស់ឱសថស្ថាន។
- ចាត់ចែងមធ្យោយាបាយដឹកជញ្ជូនឱសថទៅតាមតំបន់
- ទទួល និងរៀបចំទូកដាក់ឱសថនៅក្នុងស្តុកអោយត្រឹមត្រូវតាមស្តង់ដារ(SOP និង GSP)
- រៀបចំឱសថដើម្បីផ្គត់ផ្គង់ទៅតាមការបញ្ជាទិញរបស់ឱសថស្ថាន
- បោះពុម្ភស្លាក និងបិទស្លាក ឬសេចក្តីណែនាំ តាមប្រភេទឱសថនិមួយៗទៅតាមSOP របស់អង្គការ ម.ព.ជ.
- ត្រួតពិនិត្យការទុកដាក់ឱសថ និងសម្ភារ ផ្សេងៗ ក្នុងស្តុក អោយត្រឹមត្រូវតាម SOP និង GSP
- រាយការណ៍អំពីការខូចខាត ឬការបាត់បង់ឱសថនិងសម្ភារផ្សេងៗ ទៅអ្នកគ្រប់គ្រងស្តុក
- ពិនិត្យ និង ទទួល ឱសថ និងសម្ភារ ដែលអង្គការបានបញ្ជាទិញទាំងអស់ចូលទៅ ក្នុង ស្តុក
- ចម្លង, ស្កេន, បោះពុម្ពឯកសារនិង បោះពុម្ពក្រដាស់កាណែនាំបិទនៅលើកញ្ចប់ ឬប្រអប់ឱសថ
- ធានាភាពស្អាតនៃស្តុក និងពិនិត្យជារៀងរាល់ថ្ងៃដោយកត់ត្រាសៀវភៅត្រួតពិនិត្យ
- កត់ត្រា និងត្រួតពិនិត្យថ្នាំដែលត្រលប់មកវិញពីឱសថស្ថានចូលទៅក្នុងស្តុកវិញ។
- កំណត់ ត្រា ប្រចាំ ថ្ងៃ លើការ គ្រប់ គ្រង សត្វល្អិត តាម រយៈការដាក់ អន្ទាក់កាវ
- ត្រួតពិនិត្យ កំណត់ត្រា សីតុណ្ហភាព ក្នុង បន្ទប់ស្តុក ឱសថ ឲ្យបាន ត្រឹមត្រូវ
- ពិនិត្យលើការស្នើសុំនិងចេញសម្ភារឬការផ្គត់ផ្គង់ទៅអ្នកស្នើសុំ
- កិច្ចការផ្សេងៗទៀតដែលទាមទារដោយអ្នកគ្រប់គ្រងផ្នែកសន្និធិ/នាយក
- បរិញ្ញាបបាក់ឌុប ឬ បរិញ្ញាបត្រផ្នែកគ្រប់គ្រងបើមាន
- មានបទពិសោធន៍មួយឆ្នាំក្នុងការធ្វើការជាមួយស្តុក ឬជំនួយការរដ្ឋបាល
- អាចប្រើប្រាស់កុំព្យូទ័របាន រួមមាន Microsoft Office (Word, PowerPoint, Email និង Excel)
- រាងកាយរឹងមាំអាចលើកប្រអប់កេះ រំកិលប្រអប់កេះ ចេញពី ធ្នើរ និងនៅលើធ្នើរ
- មានជំនាញទំនាក់ទំនងល្អ និងសរសេរអក្សរ ជាភាសាខ្មែរ អាចអានភាសាអង់គ្លេសបានខ្លះៗ
- មាន ឆន្ទៈ ធ្វើ ការនៅ ចុង សប្តាហ៍ ឬក្រៅម៉ោង និង ថ្ងៃ ឈប់សម្រាកនៅពេលចាំបាច់
- អាចវិភាគបញ្ហា និងបង្កើតគំនិតសម្រាប់ដោះស្រាយ
ថ្ងៃផុតកំណត់សម្រាប់ការផ្ញើទម្រង់ពាក្យសុំដែលបានបំពេញនិងចុះហត្ថលេខាលើទម្រង់ពាក្យសុំតាមអ៊ីមែ៉ល ដូចខាងក្រោម
- mopotsyo@gmail.com
- mopo.hof@gmail.com
- mopo.adm.ast@gmail.com
ថ្ងៃផុតកំណត់
គឺថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:00រសៀល។
Moreinfo:https://www.mopotsyo.org
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!