Position: ជ្រើសរើស​ក្រុមហ៊ុន​ ឬអាជីវករ​ ទទួល​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ Bidding for ICT Materials of DViTSA-LED Project (Kampuchea Action to Promote Education Organization)__Deadline:20-April

អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (អង្គការ​ ខេ​ប) សូម​ជម្រាប​ជូនដំណឹង​ដល់ក្រុមហ៊ុន​ ឬអាជីវករ​ ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ក្នុងស្រុក​ទាំងអស់​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យ​បាន​ជ្រាប​ថា​៖ គម្រោង​ DViTSA-LED Project នៃ​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ នឹង​ដាក់​ឱ្យ​ចូលរួម​ដេញថ្លៃ​ជាសាធារ​ណៈ​ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​ ឬអាជីវករ​ ទទួល​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ មាន​ដូចតទៅ​៖  Mac Mini M2 Chip ចំនួន​៖ 18 Sets, Logitech Pebble M350s Wireless & Bluetooth Mouse ចំនួន​៖ 18 units, K8 Pro Alum RGB Hot-Swap ចំនួន​៖ 18 Sets, MSI MODERN MD2412P ចំនួន​៖ 36Sets.

ក្រុមហ៊ុន​ ឬអាជីវករ​ ទាំងអស់​ដែល​មាន​ប្រភព​តែមួយ​អាច​ដាក់​សំណើ​ដេញថ្លៃ​បានតែ​មួយ​គត់​ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា​ ក្រុមហ៊ុន​ ឬអាជីវករ​ ដែល​បាន​ចូលរួម​ធ្វើការ​ដេញថ្លៃ​ ជា​ក្រុមហ៊ុន​មាន​សម្ព័ន្ធ​ភាពជា​មួយ​ ឬប្រភព​តែមួយ​ នឹង​ត្រូវ​បដិសេធ​ដោយស្វ័យប្រវត្តិ​។

ក្រុមហ៊ុន​ ឬអាជីវករ​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ធ្វើការ​ទាក់ទង​មក​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ ដើម្បី​សាកសួរ​ព័ត៌មាន​អំពី​ការចូលរួម​ដេញថ្លៃ​ និង​ការរៀបចំ​ឯកសារ​ភ្ជាប់​ក្នុង​ការ​បញ្ជាក់​លក្ខណៈ​សម្បត្តិ​របស់​អ្នកចូលរួម​ដេញថ្លៃ​ និង​ឯកសារ​សម្រង់​តម្លៃ​ រួម​ទាំង​ពាក្យសុំ​ចូលរួម​ដេញថ្លៃ​ ចាប់ពី​ថ្ងៃ​ទី​០៣ ខែ​មេសា​ ឆ្នាំ​២០២៤ រហូតដល់​ ថ្ងៃ​ទី​២០ ខែ​មេសា​ ឆ្នាំ​២០២៤ វេលា​ម៉ោង​ ៥:០០នាទី​ល្ងាច​ ជា​កំហិត​។

អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ នឹង​ធ្វើការ​ប្រជុំ​បើក​កញ្ចប់​ដេញថ្លៃ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា​ ឆ្នាំ​២០២៤ វេលា​ម៉ោង​ ០៩:០០នាទី​ ព្រឹក​ នៅ​បន្ទប់​ប្រជុំ​ការិយាល័យ​រង​ សាលារៀន​ជំនាន់​ថ្មី​ វិទ្យាល័យ​ ព្រះ​ស៊ីសុវត្ថិ​ រាជធានី​ ភ្នំពេញ​ ។

បញ្ជាក់​៖
  • ប្រសិនបើ​អ្នក​ដេញថ្លៃ​ណាម្នាក់​ដែល​មិនបាន​ចូលរួម​ប្រជុំ​បើក​កញ្ចប់​ឯកសារ​ដេញថ្លៃ​ទាន់ពេល​វេលា​ ឬក៏​អវត្តមាន​ក្នុង​ (រយៈពេល​ ១៥នាទី​) ឯកសារ​ដាក់​ដេញថ្លៃ​នោះ​មិន​អនុញ្ញាត​ដាក់បញ្ចូល​ក្នុង​ការ​បើក​ឡើយ​។
  •  រាល់​ឯកសារ​សម្រង់​តម្លៃ​ និង​ពាក្យសុំ​ចូលរួម​ការ​ដេញថ្លៃ​ទាំងអស់​ ត្រូវ​ច្រក​ក្នុង​ស្រោម​បិទ​ជិត​ ដោយមាន​ចុះហត្ថលេខា​ និង​បោះត្រា​របស់ក្រុមហ៊ុន​ ឬអាជីវករ​ នៅ​លើស្រោម​សំបុត្រ​ រួច​បញ្ជូន​មក​ការិយាល័យ​រង​ សាលារៀន​ជំនាន់​ថ្មី​ នៃ​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (អង្គការ​ ខេ​ប) ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ ព្រះ​ស៊ីសុវត្ថិ​ រាជធានី​ភ្នំពេញ​។ រាល់​ឯកសារ​សម្រង់​តម្លៃ​ និង​ពាក្យសុំ​ចូលរួម​ការ​ដេញថ្លៃ​ទាំងអស់​ ត្រូវ​បញ្ចូល​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម​ ១០% ហើយ​មិន​អនុញ្ញាត​ឱ្យ​ដាក់​មក​តាមរយៈ​សារ​អេឡិច​ត្រូនិច​ (អ៊ី​មែ​ល) ទេ​។
  • រាល់​ឯកសារ​សម្រង់​តម្លៃ​ និង​ពាក្យសុំ​ចូលរួម​ការ​ដេញថ្លៃ​ទាំងអស់​ ដែល​មិនបាន​ដាក់​ជូន​មក​ការិយាល័យ​រង​របស់​អង្គការ​ ខេ​ប ទាន់ពេល​វេលា​ទេ​ ត្រូវ​ចាត់ទុកជា​អាសាបង់​។
  • ចំពោះ​អ្នកចូលរួម​ប្រជុំ​ការ​បើក​បញ្ចប់​ឯកសារ​ដេញថ្លៃ​ទាំងអស់​ដែលជា​អ្នក​មក​តំណាង​ក្រុមហ៊ុន​ ឬអាជីវករ​ ត្រូវ​មាន​លិខិត​ផ្ទេរ​សិទ្ធិ​ ដែល​មាន​ចុះហត្ថលេខា​ត្រឹមត្រូវ​ពី​ប្រធាន​ក្រុមហ៊ុន​ ឬម្ចាស់​អាជីវកម្ម​។
 
លោក ឈួន សារ៉ាន ប្រធានរដ្ឋបាល និងធនធានមនុស្ស
Mobile: 012 752 553, 096 464 7777, 097 698 8484
Email: saran@kapekh.org

Moreinfo: https://kapekh.org/en/opportunities/27/

Please mention "www.Cambodiajobs.Biz" where you saw the ad when you apply! 

JOBS$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$

SCHOLARSHIP$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-postsls

NGOs Fund$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-posts

Name

Award,13,Cambodia Jobs,4015,Contact,2,Grant,5,Guide,1,International Job,407,NGOs Fund,934,old,12,P,4,Privacy Statement,1,Scholarship,780,Training,1369,
ltr
item
Cambodia Jobs: Position: ជ្រើសរើស​ក្រុមហ៊ុន​ ឬអាជីវករ​ ទទួល​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ Bidding for ICT Materials of DViTSA-LED Project (Kampuchea Action to Promote Education Organization)__Deadline:20-April
Position: ជ្រើសរើស​ក្រុមហ៊ុន​ ឬអាជីវករ​ ទទួល​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ Bidding for ICT Materials of DViTSA-LED Project (Kampuchea Action to Promote Education Organization)__Deadline:20-April
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuMGnT2FSApwKstwPu36qVL-hyhvJ04gL-Ds9i8xYN5bv-nzTn9xthFjthMF2OY1GOA6x6aZ7iCt7vvWKV8WpULBFR1QPp9XJjBYAo-iqjPAyXV7ETGJqaNMO4FHcu5_3yK8XF1BADW8DwL0jel8BZqauwcx_hpPRVzxaZcwxhgsWRpDq7kHtjeyM7nxU/s1600/logo.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuMGnT2FSApwKstwPu36qVL-hyhvJ04gL-Ds9i8xYN5bv-nzTn9xthFjthMF2OY1GOA6x6aZ7iCt7vvWKV8WpULBFR1QPp9XJjBYAo-iqjPAyXV7ETGJqaNMO4FHcu5_3yK8XF1BADW8DwL0jel8BZqauwcx_hpPRVzxaZcwxhgsWRpDq7kHtjeyM7nxU/s72-c/logo.png
Cambodia Jobs
https://www.cambodiajobs.biz/2024/03/position-bidding-for-ict-materials-of.html
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/2024/03/position-bidding-for-ict-materials-of.html
false
8778075400999195946
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content