Position: អ្នកជំនួយការអប់រំ Assistant Educator (Lycée Français René Descartes)__Deadline:16-March


 

វិទ្យាល័យ​បារាំង​ René Descartes ភ្នំពេញ​នៃ​ប្រទេសកម្ពុជា​ ស្វែងរក​បុគ្គលិក​ទាំងពីរ​ភេទ​សម្រាប់​មុខតំណែង អ្នកជំនួយការអប់រំ

មុខតំណែង​នេះ​ក្រោម​កិច្ចសន្យា​ការងារ​ក្នុងស្រុក​ សម្រាប់​បវេសនកាល​ ឆ្នាំ​សិក្សា​ 2024

អ្នក​ជំនួយ​ការអប់រំ​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​ Vie Scolaire ដែល​ស្ថិត​ក្រោមអំណាច​ការ​គ្រប់គ្រង​របស់​ប្រធាន​ទីប្រឹក្សា​អប់រំ​។

អ្នក​ជំនួយ​ការអប់រំ​ ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ចាត់ចែង​រៀបចំ​ដឹកនាំ​របស់​ការិយាល័យ​Vie Scolaire ដូចជា​ការ​គ្រប់គ្រង​ ការ​ឃ្លាំមើល​ និង​ការ​ជួយជ្រោមជ្រែង​ការសិក្សា​របស់​សិស្សានុសិស្ស​ ។

លក្ខខ័ណ្ឌ​ការងារ​

  • កិច្ចសន្យា​ការងារ​ក្នុង​តំបន់​ ការងារ​ពេញ​ម៉ោង​ (៤២ ម៉ោង​ក្នុង​មួយ​សប្តាហ៍​) មាន​រយៈពេល​កំណត់​រហូតដល់​ថ្ងៃ​ទី​ ៣១ខែ​សីហា​ ឆ្នាំ​ ២០២៥ ដែល​បន្ទាប់មក​អាច​បន្ត​ជាថ្មី​ ឬផ្លាស់​ប្តូរទៅជា​កិច្ចសន្យា​មាន​រយៈពេល​មិន​កំណត់​។
  • ប្រាក់បៀវត្សរ៍​គិតទៅ​តាម​បទពិសោធន៍​ និង​លក្ខណៈ​សម្បត្តិ​នានា​ដែល​ផ្អែកលើ​មាត្រដ្ឋាន​ប្រាក់បៀវត្សរ៍​របស់​សាលា​។
  • មានការ​ធានា​រ៉ាប់រង​សុខភាព​សម្រាប់​និយោ​ជិក និង​គ្រួសារ​របស់​គាត់​។
  • កាលបរិច្ឆេទ​ចាប់​ផ្តើ​មធ្វើការ​៖ ចុងខែ​សីហា​ ឆ្នាំ​២០២៤។
ការ​ទទួល​ខុស​ត្រូវ​
  • អ្នកជំនួយការអប់រំទទួលស្វាគមន៍សាធារណជន និងអ្នកគ្រប់គ្នាដែលមករកការិយាល័យ Vie Scolaire ។
  • គាត់ត្រួតពិនិត្យការចូល / ការចេញពីសាលា និងសកម្មភាពនានារបស់សិស្សានុសិស្សនៅក្នុងសាលារៀន។
  • គាត់ចូលរួមក្នុងការដឹកនាំ និងការរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងកីឡានានា។
  • គាត់ចូលរួមក្នុងការចេញក្រៅ និងការធ្វើដំណើរកម្សាន្តរបស់សាលារៀន។
  • គាត់ត្រួតពិនិត្យមើលសិស្សានុសិស្សក្នុងអំឡុងពេលសិក្សា (បន្ទប់សិក្សា បន្ទប់ធ្វើលំហាត់ បន្ទប់ដាក់ពិន័យសិស្ស បន្ទប់ប្រឡង បន្ទប់អាហារដ្ឋាន) និងរួមចំណែកក្នុងការជួយផ្នែកគរុកោសល្យ ដោយជ្រោមជ្រែងបន្ថែមលើកិច្ចការផ្ទាល់ខ្លួនរបស់សិស្ស។
  • គាត់ចូលរួមចំណែកក្នុងគោលនយោបាយអប់រំរបស់សាលា ដោយចូលរួមក្នុងវគ្គបណ្តុះបណ្តាលប្រធានថ្នាក់ និងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់ជីវិតសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ។
  • គាត់ពង្រឹងសិស្សានុសិស្សឱ្យគោរពតាមបទបញ្ជាផ្ទៃក្នុងសាលានិង អន្តេវាសិកដ្ឋាន ព្រមទាំងកំណត់ / ឱ្យដំណឹងជាមុន និងរាយការណ៍អំពីការលំបាក ឬភាពតានតឹងរវាងសិស្សានុសិស្សទាំងអស់ខាងមធ្យមសិក្សា។
  • គាត់បំពេញការងាររដ្ឋបាលរបស់ការិយាល័យ Vie Scolaire ជាពិសេសការគ្រប់គ្រងអវត្តមាន ការមកយឺតនិងការទំនាក់ទំនងជាមួយមាតាបិតាសិស្ស។
  • គាត់ រួមចំណែកដល់ការរៀបចំការប្រឡង។
  • គាត់ជូនដំណឹង និងណែនាំដល់សិស្សានុសិស្ស ។
  • គាត់ជួយបកប្រែជាមួយគ្រួសារដែលមិននិយាយភាសាបារាំង។
លក្ខណៈសម្បត្តិ
  • មានកម្រិតត្រឹមមធ្យមសិក្សាទុតិយភូមិ ល្អបំផុតធ្លាប់មានបទពិសោធន៍ការងារប្រហាក់ប្រហែលទៅនឹងមុខតំណែងខាងលើ ឬទាក់ទងទៅនឹងការជួយជ្រោមជ្រែងសិស្សជំទង់ៗ ។
  • មានសមត្ថភាពក្នុងការធ្វើការ ជាភាសាបារាំង និងជាភាសាអង់គ្លេស ឬជាភាសាខ្មែរ។

ឯកសារ​ដាក់ពាក្យ​

  • សំណុំ​ឯកសារ​បេក្ខភាព​តម្រូវ​ឱ្យ​ មាន​ឯកសារ​ដូច​ខាងក្រោមៈ
  • ប្រវត្តិរូប​សង្ខេប​។
  • លិខិត​ជំរុញ​ទឹក​ចិត្គ។
  • ថត​ចម្លង​សញ្ញាបត្រ​។
  • ថត​ចម្លង​ឯកសារ​ណាមួយ​ដែល​អាច​គាំទ្រ​បេក្ខភាព​របស់​អ្នក​។

ឯកសារ​បន្ថែម​ អាច​នឹង​ត្រូវ​បាន​ស្នើសុំ​ពី​អ្នក​នៅ​ក្នុង​ករណី​នៃ​ការ​ជ្រើសរើស​ សម្រាប់​ការ​សម្ភាសន៍​ និង​នៅ​ក្នុង​ករណី​នៃ​ការ​ជ្រើសរើស​ជា​បុគ្គលិក​។

សូម​ផ្ញើ​សំណុំ​ឯកសារ​បេក្ខភាព​ផ្ញើ​ទៅកាន់​អ្នកគ្រប់គ្រង​ធនធានមនុស្ស​ តាម​អ៊ី​រយៈ​ម៉ែ​ល

 Moreinfo:  https://descartes-cambodge.com

Please mention "www.Cambodiajobs.Biz" where you saw the ad when you apply! 

JOBS$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$

SCHOLARSHIP$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-postsls

NGOs Fund$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-posts

Name

Award,13,Cambodia Jobs,4353,Contact,2,Grant,6,Guide,1,International Job,407,NGOs Fund,933,old,12,P,4,Privacy Statement,1,Scholarship,783,Training,1369,
ltr
item
Cambodia Jobs: Position: អ្នកជំនួយការអប់រំ Assistant Educator (Lycée Français René Descartes)__Deadline:16-March
Position: អ្នកជំនួយការអប់រំ Assistant Educator (Lycée Français René Descartes)__Deadline:16-March
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPfsLCxM-QHEZnbVkOOpC9cVqxwofjZu6nOgT9KpkrqJ3rLTV2-5M98gMomuDNq9uUbtGqV4TFTA3YOroZdBjtOC9qxKWISDTQ6M47PvBacQJCnw3wN6z_v7eitqL1Vkhpgv2VUwmaSwwmBhOzvBeKhq9u9lcgT8_gdIQHZ7wReMvtKRLR9S-bX3jijGg/s1600/logo.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPfsLCxM-QHEZnbVkOOpC9cVqxwofjZu6nOgT9KpkrqJ3rLTV2-5M98gMomuDNq9uUbtGqV4TFTA3YOroZdBjtOC9qxKWISDTQ6M47PvBacQJCnw3wN6z_v7eitqL1Vkhpgv2VUwmaSwwmBhOzvBeKhq9u9lcgT8_gdIQHZ7wReMvtKRLR9S-bX3jijGg/s72-c/logo.png
Cambodia Jobs
https://www.cambodiajobs.biz/2024/02/position-assistant-educator-lycee.html
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/2024/02/position-assistant-educator-lycee.html
false
8778075400999195946
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content