សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) គឺជាអង្គការ មិនមែនរដ្ឋាភិបាលឯករាជ្យ-អព្យាក្រឹត ដែលមិនរកផលចំណេញ និងមិនស្ថិតក្រោមឥទ្ធិពល នយោបាយរបស់គណបក្សនយោបាយណាមួយ ហើយធ្វើការងារដើម្បីសង្គមមួយដែលគោរពសិទ្ធិមនុស្ស និងច្បាប់ តាមរយៈការបង្កើនចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងច្បាប់ដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យគាត់យល់អំពីសិទ្ធិមនុស្ស និងចេះការពារសិទ្ធិដោយខ្លួនឯង។ សមាគមអាដហុក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ១៩៩១ ដែលមានការិយាល័យកណ្តាលនៅទីស្នាក់ការភ្នំពេញ និងការិយាល័យខេត្ត-រាជធានី ចំនួន២១។
យោងតាមតម្រូវការជាចាំបាច់របស់ សមាគម នៅក្នុងពេលបច្ចុប្បន្ននេះ សមាគមអាដហុក សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា សមាគមត្រូវការជ្រើសរើសបុគ្គលិក ចំនួន ៤ រូប ប្រចាំខេត្ត កំពត ក្រចេះ កោះកុងព្រៃវែង ដែលមានតួនាទី និង ដើម្បីទទួលភារកិច្ច និងការទទួល ខុសត្រូវដូចខាងក្រោម៖
ភារកិច្ច និងការទទួលខុសត្រូវ
- ចុះអង្កេត តាមដាន និងអន្តរាគមន៍ករណីរំលោភសិទ្ធិស្ត្រី និងកុមារ
- ប្រមូលព័ត៌មាន និងសរសេររបាយការណ៍ ដែលអង្កេតជូនប្រធានផ្នែកអង្កេត នៅស្នាក់ ការកណ្តាល
- ទទួលពាក្យបណ្តឹងជួយសរសេរពាក្យបណ្តឹងជូនជនរងគ្រោះនិងប្រឹក្សាយោបល់ ផ្នែកច្បាប់
- សរសេរលិខិតអន្តរាគមន៏ផ្សេងៗទៅអាជ្ញាធរមានសមត្ថកិច្ច
- ឆ្លើយឆ្លងជាមួយសាព៌តមាន
- ជួយសម្របសម្រួលការងារ Social Worker (ចុះជួប វាយតម្លៃ ស្ថានភាពជនរងគ្រោះ និងគ្រួសារ, តាមដានស្ថានភាពជនរងគ្រោះ, ទំនាក់ទំនង ស្វែងរកជំនួយពីអង្គការដៃគូ)
- ធ្វើកិច្ចតែងការ ចុះបើកវគ្គ វេទិកាសាធារណៈ និងរៀបចំកម្មវិធីជួបជាមួយក្រុមគោលដៅ
- ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន មន្រ្តីតុលាការ និងសហគមន៍
- ធ្វើលិខិតអន្តរាគមន៍ដែលពាក់ព័ន្ធ (ករណីចាំបាច់)
- ធ្វើរបាយការណ៍ប្រចាំខែជូនប្រធានកម្មវិធី
- ចូលរួមកម្មវិធីផ្សេងៗ ជាមួយអាជ្ញាធរ និងអង្គការដៃគូ តាមការចាត់តាំងរបស់អ្នក សម្របសម្រួល
- ក្នុងករណីចាំបាច់ អ្នកសម្របសម្រួលខេត្ត ឬប្រធានផ្នែក អាចផ្តល់តួនាទី/ភារកិច្ច លើសពីការចែងខាងលើ។
- មានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅ
- មានកំរិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រផ្នែកច្បាប់ ឬសញ្ញាប័ត្រដែលមានតម្លៃស្មើរ
- មានបទពិសោធន៍ធ្វើការងារជាមួយអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ ពីរឆ្នាំឡើងទៅ
- មានភាពស្មោះត្រង់ និងគួរឱ្យទុកចិត្ត និងក្រមសីលធម៌ការងាររឹងមាំ
- មានសេចក្តីក្លាហាន និងចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
- ចេះភាសាខ្មែរស្ទាត់ជំនាញក្នុងការនិយាយ និងសរសេរ
- មានសមត្ថភាពអាចនិយាយ និងសរសេរជាភាសាអង់គ្លេស
- មានជំនាញទំនាក់ទំនងផ្ទាល់មាត់ និងសរសេរបានប្រកបដោយប្រសិទ្ធភាព
- ជំនាញសរសេររបាយការណ៍យ៉ាងល្អ និង
- មានជំនាញខាងកុំព្យូទ័រ Microsoft Word, Excel, Internet E-mail.
ប្រាក់ខែ និងល័ក្ខខ័ណ្ឌ
សមាគមអាដហុក នឹងអាចផ្តល់ប្រាក់ខែសរុបចំនួនចន្លោះពី ៣៨៥-៤០០ ដុល្លារ (មានបូក អត្ថប្រយោជន៍ និងប្រាក់ឧបត្ថម្ភមន្ថែម)។ យើងកំពុងស្វែងរកបេក្ខជន ដែលមានឆន្ទៈក្នុងការបំពេញតួនាទីនេះ យ៉ាងតិចចាប់ពីមួយឆ្នាំឡើងទៅ។
បេក្ខជន/បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូប មកការិយាល័យរដ្ឋបាល តាមអ៊ីម៊ែល recruitment@adhoccambodia.org
សមាគមអាដហុក គឺអង្គការមិនមែនរដ្ឋាភិបាលដែលនិយោជិកទាំងអស់មានឱកាសស្មើគ្នា។ ស្ត្រីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជនជាតិភាគតិច និងជនពិការភាព ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យស្នើសុំមុខតំណែងនេះ។
Moreinfo: https://www.adhoccambodia.org/career
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!