អង្គការ ភី អេស អាយ ប្រចាំកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិកជាជនជាតិខ្មែរសំរាប់មុខតំណែងជា អ្នកបើកបររថយន្ត
ប្រភេទកិច្ចសន្យាការងារ: មិនមានថេរវេលាកំណត់
ប្រាក់ខែនិងអត្ថប្រយោជន៍
- ប្រាក់ខែមានការប្រកួតប្រជែងខ្ពស់
- ប្រាក់លើកទឹកចិត្តលើការលក់ប្រចាំខែ
- មានប្រាក់ខែទី ១៣
- ប្រាក់សន្សំជូន (Provident Fund)
- ប្រាក់ឧបត្ថម្ភវេជ្ជសាស្ត្រប្រចាំខែ (Medical allowance)
- ប្រាក់ឧបត្ថម្ភសំរាប់ការសំរាលកូន
- ទទួលបានឱកាសសិក្សារៀនសូត្រ
- ធានារ៉ាប់រងសុខភាព និងអាយុជីវិតសំរាប់និយោជិត
- ធានារ៉ាប់រងសុខភាពសម្រាប់ក្រុមគ្រួសារនិយោជិត
- បេឡាជាតិសន្តិសុខសង្គម NSSF (ទាំងសុខភាពនិងគ្រោះថ្នាក់) និងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន
- ប្រាក់អតីតភាពការងារ/ប្រាក់បំណាច់តាមច្បាប់ការងារនៅកម្ពុជា
- ទទួលបានការឈប់សម្រាកប្រចាំឆ្នាំ និងបុណ្យជាតិផ្សេងៗតាមច្បាប់ការងារ។
- អ្នកបើកបររថយន្ត មានតួនាទីក្នុងការដឹកជញ្ជូនផលិតផលរបស់អង្គការ PSI/C ទៅតាមច្រកបែងចែកដែលបានកំណត់។ អ្នកបើកបររថយន្តត្រូវថែរក្សាយានយន្ត និងធានាថាកំណត់ត្រាឯកសារចេញចូលត្រូវបានគ្រប់គ្រង និង បែងចែក។
- អ្នកបើកបររថយន្តទទួលខុសត្រូវចំពោះការត្រួតពិនិត្យកន្លែងស្តុក ដែលទទួលបាន និងបញ្ជូនពីបុគ្គលិកផ្នែកលក់ (Sales Representative) ជួយក្នុងការរៀបចំស្តុក យករបស់របរទាំងអស់ផ្ទុកក្នុងឡានដឹកទំនិញ។
- អ្នកបើកបររថយន្តនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងផ្នែកលក់ និង ទីផ្សារ ព្រមទាំងផ្នែកឃ្លាំង ហើយដើរតួនាទីយ៉ាងសំខាន់ដើម្បីបង្កើនប្រាក់ ចំណូល និងចែកចាយផលិតផលរបស់អង្គការPSI/Cឱ្យកាន់តែទូលំ ទូលាយ ដោយបំពេញនូវចន្លោះខ្វះខាតទៅក្នុងតំបន់ ដែលមិនទាន់មាន ផលិតផលរបស់អង្គការ PSI/C។
លក្ខខ័ណ្ឌជ្រើសរើស
- មានកំរិតសិក្សាចាប់ពីមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឡើងទៅ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- មានបទពិសោធន៍ក្នុងការបើកបរយ៉ាងតិច២ឆ្នាំនិងមានប័ណ្ណបើកបរដែលមានសុពលភាព។អ្នកដែលមានប័ណ្ណបើកបរ ប្រភេទ “គ” កាន់តែប្រសើរ
- មានជំនាញក្នុងការជួសជុលរថយន្តថ្នាក់មូលដ្ឋាន និងចេះ សរសេររបាយការណ៍
- អាចប្រើប្រាស់ភាសាអង់គ្លេសបានកាន់តែប្រសើរ
- អាចធ្វើការ និងធ្វើដំណើទៅតាមបណ្ដាខេត្តផ្សេងៗបាន
- ចេះប្រើបាស់កម្មវិធី Ms. Office ហើយអាចប្រើបាស់អ៊ីម៉ែល បានកាន់តែប្រសើរ
- រួសរាយរាក់ទាក់ ស្មោះត្រង់ និង អត់ធ្មត់នឹងការងារ
Moreinfo: http://www.psi.org.kh/join-our-team
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!