អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានកម្មវិធីធំៗចំនួនពីរគឺ ៖ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ និងកម្មវិធីភាពជាដៃគូ និងគាំពារមតិ ។ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះអនុវត្តដោយផ្ទាល់នៅក្នុងខេត្តចំនួន៧ ខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ សៀមរាប និងខេត្តបាត់ដំបង។ អង្គការឌីភីអេបានទទួលថវិកាពីFederal ministry of economic cooperation and development (BMZ) តាមរយះអង្គការ យូហាន់នីធឺអន្តរជាតិ ។ ឥឡូវនេះអង្គការឌីភីអេកំពុងស្វែងរកអ្នកផ្គត់ផ្គង់ដែលមានសក្តានុពលដែលអាចផ្គត់ផ្គង់ទាំងកូន ស្វាយចន្ទី និងដឹកជញ្ជូនទៅដល់ការិយាល័យអង្គការឌីភីអេនៅទីរួមខេត្តស្ទឹងត្រែង និងខេត្តរតនគីរី។ សម្រាប់ផ្គត់ផ្គង់ទៅអោយគម្រោងអភិវឌ្ឍន៍សហគមន៍ចម្រុះខេត្តស្ទឹងត្រែងមានចំនួន២១០០០កូន និងទៅអោយគម្រោងអភិវឌ្ឍន៍សហគមន៍ចម្រុះខេត្តរតនគីរីមានចំនួន២៣០០០កូន សរុបទាំងពីរខេត្តមានចំនួន៤៤០០០កូន ការផ្គត់ផ្គង់នៅសប្តាហ៍ទី៣ ក្នុងខែសីហា ឆ្នាំ២០២៣។
អ្នកផ្គត់ផ្គង់ត្រូវគោរពតាមលក្ខខ័ណ្ឌដូចខាងក្រោមដើម្បីដាក់ពាក្យដេញថ្លៃ៖
- ត្រូវបំពេញឯកសារបញ្ជាក់ពីអ្នកផ្គត់ផ្គង់ (អង្គការឌីភីអេនឹងផ្តល់ជូន)
- ពាក្យដេញថ្លៃ
- ត្រូវគោរពតាមច្បាប់ស្តីពីកម្រៃជើងសាររង្វាន់ និងសំណូកសូកប៉ានរបស់អង្គការឌីភីអេ
- ត្រូវគោរពតាមគោលនយោបាយស្តីពីការការពារកុមារនិងជនងាយរង់គ្រោះរបស់អង្គការឌីភីអេ
របៀបចូលរួម
- សូមធ្វើការទំនាក់ទំនងមកកាន់ផ្នែកលទ្ធកម្ម និងរដ្ឋបាលនៃអង្គការឌីភីអេ ផ្ទះលេខ៣ ផ្លូវ៣២៣ សង្កាត់បឹងកក់ទី២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ លេខទូរស័ព្ទ ០២៣ ៨៨៣ ៦៦៥/០១២ ៦៣៣ ០២២ ដើម្បីទទួលបានពត៌មានលំអិត ដើម្បីដាក់ពាក្យដេញថ្លៃចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃផុតកំណត់ឈប់ទទួលពាក្យ។
- សូមធ្វើការបំពេញបែបបទដេញថ្លៃទាំងនោះហើយ ដាក់ក្នុងស្រោមសំបុត្របិទជិត និងធ្វើការបញ្ជូនមកកាន់ការិយាល័យអង្គការឌីភីអេ តាមអាស័យដដ្ឋានបញ្ជាក់ខាងលើ។
- អង្គការឌីភីអេ ទន្ទឹងរងចាំទទួលពាក្យដេញថ្លៃរបស់លោក លោកស្រី ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃផុតកំណត់ទទួលពាក្យថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច។
អង្គការឌីភីអេសូមអរគុណទុកជាមុនសម្រាប់ចំណាប់អារម្មណ៍របស់លោក លោកស្រីដែលជាអ្នកផ្គត់ផ្គង់។
Moreinfo: https://dpacam.org/job-announcement
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!