អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក ស្កុត នីសិន (Scott Neeson) ក្នុងឆ្នាំ ២០០៤ ដើម្បី ផ្តល់នូវការអប់រំដល់កុមារទីទ័លក្រ និងសហគមន៍ក្រីក្រនៅតំបន់ស្ទឹងមានជ័យ។ អង្គការមូលនិធិកុមារកម្ពុជា ជាអង្គការអន្តរជាតិ មួយឈានមុខគេក្នុងការចូលរួមអភិវឌ្ឍសង្គមតាមរយៈការផ្តល់នូវ ការអប់រំ សេវាសុខភាព ការថែទាំ កិច្ចការពារកុមារ និង ទំនាក់ទំនងសហគមន៍ ដែលមានចក្ខុវិស័យក្នុងការបំលាស់ប្រែកុមារដែលងាយរងគ្រោះ ឲ្យក្លាយទៅជាអ្នកដឹកនាំនាពេល អនាគត។ បច្ចុប្បន្ននេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្តល់សេវា និងយកចិត្តទុកដាក់ដល់សិស្សចំនួនជាង ១៨០០នាក់និងប្រជាសហគមន៍ជាង១៤០០០គ្រួសារ។ ដើម្បីគាំទ្រដល់ការរីកចម្រើននេះ អង្គការមូលនិធិកុមារកម្ពុជា ត្រូវការជ្រើសរើស បុគ្គលិក គ្រូបង្រៀនជីវៈ និងគីមីវិទ្យា ដើម្បីបំពេញការងារ ដូចខាងក្រោម៖
១-អំពីតួនាទីសង្ខេបរបស់គ្រូបង្រៀនជីវៈ និងគីមីវិទ្យា៖
គ្រូបង្រៀន ជីវៈ និងគីមីវិទ្យា គឺជាអ្នកអប់រំម្នាក់ដែលមានតួនាទីជាអ្នកបង្រៀនផង និងអប់រំផង។ គ្រូបង្រៀនត្រូវមានសមត្ថភាព លើការដឹកនាំដើម្បីឈាន ដល់លទ្ធផលរំពឹងទុកឱ្យដល់សិស្សានុសិស្ស។ ចំពោះការបង្រៀនត្រូវអនុវត្តតាមវិធីសាស្រ្តបង្រៀន បែបរិះរក វិធីសាស្ត្រចម្រុះ វិធីសាស្រ្តសកម្ម វិធីសាស្រ្តបែបសហការ។ ចំពោះការរៀបចំការវាយតម្លៃត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមរយៈការវាយ តម្លៃជាប្រចាំ និងការវាយតម្លៃ តាមកាលកំណត់។ រីឯការអប់រំវិញ ត្រូវអប់រំសិស្សឱ្យយល់ដឹងច្បាស់លាស់ពីបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន វប្បធម៌សាលារៀន ថ្នាក់រៀន វិធានការរដ្ឋបាលរបស់សាលា។
២-អំពីការទទួលខុសត្រូវសំខាន់ៗ៖
១. ការគ្រប់គ្រងថ្នាក់រៀន
-បន្ទប់រៀនត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ មានបរិយាកាសល្អ និងស្អាត ហើយដាក់សិស្សអង្គុយនៅកន្លែងដែលសមស្រប។
-ត្រូវមានសម្ភារៈគ្រប់គ្រាន់ដើម្បីឲ្យការបង្រៀនមានដំណើរការដោយរលូន និងមានប្រសិទ្ធិភាព។
-ធនធានសិក្សាត្រូវប្រើឲ្យមានប្រសិទ្ធភាព ជំរុញដល់ការសិក្សា គំនិតឆ្លុះបញ្ចាំងរបស់សិស្ស ដោយមានការយល់ដឹងនូវក្រុមផ្សេងៗគ្នា។
-អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន វប្បធម៌សាលារៀន ថ្នាក់រៀន និងវិធានការរដ្ឋបាលរបស់សាលាផ្សេងៗទៀត។
២. វិធីសាស្រ្តបង្រៀន
-បង្រៀនតាមអនឡាញដោយប្រើប្រាស់កម្មវិធី Chrome, Messenger, Telegram។
-បង្រៀនត្រូវអនុវត្តតាមវិធីសាស្រ្តបង្រៀនបែបរិះរក វិធីសាស្ត្រចម្រុះ វិធីសាស្រ្តសកម្ម ឬ វិធីសាស្រ្តបែបសហការ ដឹកនាំពិសោធន៍ និង អនុវត្តកម្មវិធីស្ទែម (STEM) ។
-រៀបចំកម្មវិធីសិក្សា និងមានការណែនាំដល់សិស្សដែលមានឥរិយាបទមិនសូវសមរម្យនៅក្នុងថ្នាក់របស់ខ្លួន។
-រៀបចំកិច្ចតែងការបង្រៀន និងមេរៀនដែលបញ្ជាក់ពីគោលបំណងមេរៀនឲ្យបានច្បាស់លាស់។
-មានការអនុវត្តជាក់ស្តែងនៅក្នុងថ្នាក់ដើម្បីឲ្យសិស្សមានការប្រកួតប្រជែង និងការធ្វើការងារជាក្រុម។
-តាមដានដំណើរការរបស់សិស្សដែលមានការសិក្សាយឺតដោយធ្វើកំណត់ត្រាច្បាស់លាស់ និងធ្វើផែនការដើម្បីជួយសិស្សទាំងនោះ។
៣. ឯកសារ និងការរៀបចំ
-មេរៀនត្រូវរៀបចំឲ្យបានល្អ។
-រៀបចំឯកសារក្នុងកុំព្យូទ័រឱ្យបានត្រឹមត្រូវតាមក្រុមនីមួយៗ។
-ធ្វើផែនការបង្រៀនកម្រិតមធ្យម (MTP7)។
-ស្រង់វត្តមានរបស់សិស្សជាប្រចាំថ្ងៃ។
-រៀបរៀងកម្មវិធីសិក្សា (LTP) និងធ្វើកិច្ចតែងការបង្រៀនប្រចាំថ្ងៃ។
-ផ្តល់កិច្ចការផ្ទះ និងកិច្ចការស្រាវជ្រាវដល់សិស្ស។
-ត្រួតពិនិត្យកិច្ចការផ្ទះដែលបានដាក់ឲ្យសិស្ស។
-រៀបចំតេស្តប្រចាំខែជារៀងរាល់ខែ និងអត្រាកំណែ។
-ត្រូវបញ្ចូលពិន្ទុក្នុងប្រព័ន្ធប្រតិបត្តិការឱ្យបានទាន់ពេលកំណត់។
-រៀបចំតារាងពិន្ទុប្រចាំខែសម្រាប់គ្រូបន្ទុកថ្នាក់។
៤. ទំនាក់ទំនងសិស្ស និងការប្រឹក្សា
-ផ្តល់កិច្ចការផ្ទះបន្ថែមដល់សិស្សមួយចំនួនដែលខ្ជិល ឬខ្សោយនៅក្នុងថ្នាក់ និងផ្តល់ឥរិយាបថល្អដោយការព្រឹក្សាឬឲ្យដំបូន្មាន។
-មានឆន្ទៈជួយដល់សិស្សដែលមានការសិក្សាយឺតដោយផ្តល់ជាគំនិត គោលការណ៍ណែនាំ ការគាំទ្រ និងការតាមដានការសិក្សា។
-លើកទឹកចិត្តដល់សិស្សឲ្យប្រឹងប្រែងរៀនសូត្រ និងមានបុគ្គលិកលក្ខណៈល្អ។
៥. របាយការណ៍
-រាយការណ៍ដល់អ្នកគ្រប់គ្រងកម្មវិធីសិក្សាពីការអនុវត្តកម្មវិធីសិក្សា ប្រសិនបើមានបញ្ហាអ្វីកើតឡើង។
-បញ្ជូនសិស្សទៅជួបមន្ត្រីប្រតិបត្តិការ អ្នកថែទាំកុមារ/គិលានុបដ្ឋាយិការនៅពេលដែលសិស្សមានជម្ងឺនៅពេលពួកគេនៅក្នុងថ្នាក់។
-រាយការណ៍ដល់អ្នកគ្រប់គ្រង ប្រសិនបើមានសិស្សណាម្នាក់មានអាកប្បកិរិយាមិនល្អនៅក្នុងថ្នាក់ ឬបង្ករបញ្ហា។
-អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយ នាយកសាលា/គណៈគ្រប់គ្រងអប់រំ។
លក្ខខណ្ឌនៃការជ្រើសរើស៖
១-មានបទពិសោធន៍យ៉ាងតិច១ឆ្នាំឡើងទៅជាគ្រូបង្រៀន ជីវៈ និងគីមីវិទ្យា កម្រិតមធ្យមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡាកាន់តែ ប្រសើរ។
២-បញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅ លើមុខជំនាញឯកទេស ជីវៈ និងគីមីវិទ្យា។
៣-មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេស ជីវៈ និងគីមីវិទ្យា កាន់តែប្រសើរ។
៤-មានការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន និងមានការយល់ដឹងពីច្បាប់អប់រំ និងមានគំនិតច្នៃប្រឌិត ។
៥-មានចំណេះដឹងលើភាសាអង់គ្លេសកាន់តែប្រសើរ។
៦-មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)។
៧-មានឆន្ទៈក្នុងការជួយសិស្សដែលមានជីវភាពក្រីក្រ។
៨-មានឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ជាពិសេសចូលរួមក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងគម្រោងSTEM។
៩-មានឆន្ទៈទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកទាំងឡាយ និងមានការគោរពចំពោះ គ្នាទៅវិញ ទៅមក។
១០-មានភាពវាងវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។
១១-មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន រហ័សរហួន និងមានការសហការបានល្អជាមួយក្រុមការងារ។
បៀវត្សនិងអត្ថប្រយោជន៍៖
អង្គការមូលនិធិកុមារកម្ពុជានឹងផ្តល់ជូននូវបរិយាកាសការងារដ៏ល្អប្រសើរ និងបៀរត្សដែលប្រកួតប្រជែង រួមជាមួយអត្ថប្រយោជន៍ ជាច្រើនផ្សេងៗទៀតផ្អែកលើបទពិសោធន៍ និងសមត្ថភាពរបស់បេក្ខជន ព្រមទាំងទទួលបានការបណ្តុះបណ្តាលបន្ថែមអំពីបច្ចេកទេស បង្រៀននៅវិទ្យាស្ថានជាតិអប់រំ(NIE) ថ្នាក់បំប៉នភាសាអង់គ្លេស និងការអនុវត្តវិទ្យាសាស្ត្រ លំដាប់ជាតិនិងអន្តរជាតិ។
ការដាក់ពាក្យ៖
Moreinfo: https://www.cambodianchildrensfund.org/get-involved/jobs
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!