អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកមួយដែលធ្វើការលើវិស័យអភិវឌ្ឍន៍នៅក្នុងសហគមន៍ដោយលើកកម្ពស់ គុណភាពទឹកអនាម័យសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយប្រើបច្ចេកវិទ្យា និងការអប់រំសមស្រប ។
អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកស្ម័គ្រចិត្ដរយៈពេលវែងចំនួន ០១នាក់ សម្រាប់មុខតំណែងជា បុគ្គលិកស្ម័គ្រចិត្តរយៈពេលវែង កម្មវិធីទឹកស្អាតនិងអនាម័យសាលារៀន ដែលមានទីតាំងនៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
១ ការទទួលខុសត្រូវក្នុងការងារ ៖
- ជួយបុគ្គលិកសម្របសម្រួលកម្មវិធីសាលារៀនតាមខេត្តអំពីការបង្រៀនស្ដីពីការប្រើប្រាស់និងថែចម្រោះទឹកជីវខ្សាច់ (ប៊ីយូសេនដ៍)។
- ជួយសម្រួលក្នុងការដំឡើងចម្រោះទឹកក្នុងសាលារៀនតាមតំបន់គោលដៅ។
- ចូលរួមការត្រួតពិនិត្យធុងចម្រោះតាមសាលាគោលដៅ។
- ដឹកជញ្ជូនសម្ភារៈចូលរួមត្រួតពិនិត្យការដឹកជញ្ជូនដំឡើងចម្រោះពីការិយាល័យខេត្ដកំពង់ស្ពឺទៅកាន់សាលារៀនគោលដៅដើម្បីរៀបចំ ទុកដាក់ និងដំឡើងចម្រោះ។
- ជួយត្រួតពិនិត្យមើលការប្រើបញ្ជីត្រួតពិនិត្យការដំឡើងចម្រោះ និងកន្លែងលាងដៃ។
- ការផ្ដល់ការបង្រៀនមេរៀនWASHដល់នាយកសាលា ជួយចាត់ចែងរៀបចំសម្ភារៈបង្រៀននិងកន្លែង បញ្ជីវត្តមាន និងជំនួយការផ្សេងៗ ដល់បុគ្គលិកសម្របសម្រួលតាមការជាក់ស្ដែង។
- ជួយរៀបចំចាត់ចែងពេលបង្រៀនស្ដ្រីតាមតំបន់គោលដៅ និងជំនួយការផ្សេងៗទៀត។
២ លក្ខខណ្ឌនៃការជ្រើសរើស ៖
- មានបទពិសោធន៍ធ្វើការងារសហគមន៍ និងមានចំណេះដឹងច្បាស់លាស់ផ្នែកភាសាខ្មែរ។
- ជំនាញបច្ចេកទេស មានសមត្ថភាពក្នុងការសម្របសម្រួលសហគមន៍ ធ្វើការងារដោយឯករាជម្ចាស់ការ និងមានគំនិតច្នៃប្រឌិត ចេះសរសេររបាយការណ៍បានល្អ ដឹងច្បាស់អំពីភូមិសាស្ដ្រក្នុងតំបន់ប្រតិបត្ដិការ។
- ត្រូវតែស្ម័គ្រចិត្ដធ្វើដំណើរដោយម៉ូតូខ្លួនឯង ក្នុងទីតាំងការងារ។
- មានអត្ដចរិតល្អ, ពេញចិត្តនឹងធ្វើការងារជាក្រុម, អត់ធ្មត់ និង ចេះសម្របសម្រួលតាមកាលៈទេសៈ។
ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះ សូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យ ខេត្តសៀមរាប ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរ ឬ អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញដោយភ្ជាប់ជាមួយ ប្រវត្តិរូបសង្ខេប (CV & Cover Letter) រួចបញ្ជូនមកកាន់ការិយាល័យសៀមរាប តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនង ទូរស័ព្ទលេខ: (៨៨៥)–២៣ ៨៨០ ១៦៤, Email: hr@clearcambodia.org,Website: www.clearcambodia.org.
សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធផ្សេងទៀត និង រូបថត ៤X៦ ចំនួន ២សន្លឹក។
បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារអ្នកជាប់បញ្ជីសម្រាំងនិងត្រូវបានធ្វើការទំនាក់ទំនង ដើម្បីធ្វើការសម្ភាសន៍។
Moreinfo:https://www.clearcambodia.org/employment-opportunity
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!