អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានកម្ម វិធីធំៗ ចំនួនពីរគឺ ៖ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ និងកម្មវិធីភាពជាដៃគូ និងគាំពារមតិ។ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ អនុវត្តដោយផ្ទាល់នៅក្នុងខេត្ត៧ គឺ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ បាត់ដំបង និងសៀមរាប ។ អង្គការ ឌីភីអេ ត្រូវការជ្រើសរើសបេក្ខជនដែលមានសមត្ថភាពជំនាញ ដើម្បីបំពេញតួនាទីជាមន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចំរុះចំនួន០៣នាក់(ចំនួន២នាក់សម្រាប់ខេត្តព្រះវិហារ និងចំនួន១នាក់ទៀតសម្រាប់ខេត្តស្ទឹងត្រែង)។
ការទទួលខុសត្រូវ៖
- សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ ក្នុងការរៀបចំការងារកសិកម្ម មុខរបរខ្នាតតូច ខ្សែសង្វាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរខ្នាតតូច គ្រប់គ្រងធនធានធម្មជាតិ អនាម័យទឹកស្អាត និងកាត់ បន្ថយគ្រោះមហន្តរាយ ។
- ផ្តល់ការគាំទ្រ និងសម្របសម្រួលសហគមន៍ក្នុងការរៀបចំផែនការ អនុវត្ត និងត្រួតពិនិត្យផែនការគម្រោង សកម្មភាព(ធាតុចូល និងលទ្ធផល។
- ធ្វើជាតំណាង អង្គការឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋា ភិបាលនៅកំរិតថ្នាក់ស្រុក និងខេត្ត។
- សម្របសម្រួល និងផ្តល់ការកសាងសមត្ថភាពដល់កសិករ និងដឹកនាំសហគមន៍កសិកម្ម។
- សរសេររបាយការណ៍ប្រចាំខែ និងប្រមូលទិន្នន័យអំពីគម្រោង សម្រាប់សរសេររបាយការណ៍ត្រីមាស ឆមាស និង ប្រចាំឆ្នាំ។
សមត្ថភាពជំនាញៈ
- មានកំរិតយល់ដឹង នឹងបទពិសោធន៍លើ ផ្នែកបច្ចេកទេសកសិកម្មបន្សាំទៅនឹងការបម្រែបម្រួលអាកាសធាតុ រឺធនធាន ធម្មជាតិ រឺសេដ្ឋកិច្ច រឺអនាម័យទឹកស្អាត។
- មានចំណេះដឹង និង បទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច និងសម្របសម្រួលការប្រជុំ វគ្គបណ្ទុះបណ្តាល និងសិក្ខាសាលាជាមួយសហគមន៏ (បើមានលំនៅដ្ឋានក្នុងខេត្តខាងលើកាន់តែប្រសើរ)។
- មានបទពិសោធន៍អនុវត្តផែនការប្រចាំខែនិមួយៗ ដោយទាញចេញពីផែនការសកម្មភាពប្រចាំឆ្នាំ។
- មានចំណេះដឹង និងបទពិសោធន៍ ប្រមូល កត់ត្រា និងវិភាគទិន្នន័យ សម្រាប់ការសរសេររបាយការណ៏ និងត្រួតពិនិត្យការរីកចម្រើនរបស់គម្រោង។
- មានចំណេះដឹងជាមូលដ្ធានក្នុងការរៀបចំបង្កើតក្រុមកសិកម្ម រឺសហគមន៍កសិកម្មកាន់តែប្រសើរ។
- មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
- មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២នាក់ ។ សូមផ្ញើរមកលោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org រឺតាមអាស័យដ្ឋាន ផ្ទះលេខ០៣ ផ្លូវលេខ៣២៣ សង្កាត់បឹងកក់ទី២ ខ័ណ្ឌទូលគោក ត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ អ្នកដែលត្រូវជ្រើសរើសមកសំភាសន៍ ទើបទទួល បានពត៌មាន ដើម្បីមកសំភាសន៍។ ពត៌មានលំអិតសូមទំនាក់ទំនងតាមលេខទូរស័ព្ទ០១២៦៣៣០២២។
- សំគាល់៖ ស្រ្តីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។
Moreinfo: https://dpacam.org/job-announcement
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!