Position: Khmer Teacher គ្រូបង្រៀនភាសាខ្មែរ (កម្រិតបឋមសិក្សា) (CCF)__Deadline:20Feb


អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក ស្កុតនីសិន (Scott Neeson) ក្នុងឆ្នាំ២០០៤ ដើម្បីផ្តល់នូវការ អប់រំដល់កុមារទីទ័លក្រ និងសហគមន៍ក្រីក្រនៅតំបន់ស្ទឹងមានជ័យ។ អង្គការមូលនិធិកុមារកម្ពុជា ជាអង្គការអន្តរជាតិ មួយឈាន មុខគេក្នុងការចូលរួមអភិវឌ្ឍសង្គមតាមរយៈការផ្តល់ជូននូវ ការអប់រំ សេវាសុខភាព ការថែទាំ កិច្ចការពារកុមារ និង ទំនាក់ទំនង សហគមន៍ ដែលមានចក្ខុវិស័យក្នុងការបំលាស់ប្រែកុមារ​ដែលងាយ​រងគ្រោះ ឲ្យក្លាយទៅជាអ្នកដឹកនាំនាពេល អនាគត។ បច្ចុប្បន្ន នេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្តល់សេវា និងយកចិត្តទុកដាក់ដល់សិស្សចំនួនជាង ២៤០០នាក់និងប្រជាសហគមន៍ ជាង១០០០០គ្រួសារ។ដើម្បីគាំទ្រដល់ការរីកចម្រើននេះអង្គការមូលនិធិកុមារកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកគ្រូបង្រៀនភាសាខ្មែរ ​(កម្រិតបឋមសិក្សា) ដើម្បីបំពេញការងារ ដូចខាងក្រោម៖

១-អំពីតួនាទីសង្ខេបរបស់គ្រូបង្រៀនភាសាខ្មែរ (កម្រិតបឋមសិក្សា)៖

គ្រូបង្រៀនភាសាខ្មែរ​ គឺត្រូវបង្រៀន​ ដោយប្រើប្រាស់វិធីសាស្រ្តបង្រៀនប្រកបដោយប្រសិទ្ធភាព ដែលមានសម្ភាះឧបទេសគ្រប់គ្រាន់ ព្រមទាំង​រៀបចំលំហាត់ ល្បែងសិក្សា ដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្សឲ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីធានាឲ្យសិស្ស ទាំងអស់មាន សមត្ថភាពគ្រប់គ្រាន់សម្រាប់ចូលរៀនសាលារដ្ឋ។

២-អំពីការទទួលខុសត្រូវសំខាន់ៗ៖

១. ការគ្រប់គ្រងថ្នាក់រៀន

-បន្ទប់រៀនត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ មានបរិយាកាសល្អ និងស្អាត ហើយដាក់សិស្សអង្គុយនៅកន្លែងដែលសមស្រប។

-ត្រូវមានសម្ភារៈគ្រប់គ្រាន់ដើម្បីឲ្យការបង្រៀនមានដំណើរការដោយរលូន និងមានប្រសិទ្ធិភាព។

-ធនធានសិក្សាត្រូវប្រើឲ្យមានប្រសិទ្ធភាព ជំរុញដល់ការសិក្សា គំនិតឆ្លុះបញ្ចាំងរបស់សិស្ស ដោយមានការយល់ដឹងនូវក្រុមផ្សេងៗគ្នា។

-អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន វប្បធម៌សាលារៀន ថ្នាក់រៀន​ និងវិធានការរដ្ឋបាលរបស់សាលាផ្សេងៗទៀត។

២. វិធីសាស្រ្តបង្រៀន

-រៀបចំកិច្ចតែងការបង្រៀនជាប្រចាំ និងមានវត្ថុបំណងច្បាស់លាស់ក្នុងមេរៀហើយត្រូវស្របទៅតាមកម្មវិធីសិក្សារបស់សាលារដ្ឋ។

-បង្រៀនត្រូវអនុវត្តតាមវិធីសាស្រ្តបង្រៀនបែបសហការ វិធីសាស្រ្តបង្រៀនបែបរិះរក វិធីសាស្រ្តសកម្ម និងវិធីសាស្រ្តFlip Classroom។

-រៀបចំកម្មវិធីសិក្សា និងមានការណែនាំដល់សិស្សដែលមានឥរិយាបទមិនសូវសមរម្យនៅក្នុងថ្នាក់របស់ខ្លួន។

-មានការអនុវត្តជាក់ស្តែងនៅក្នុងថ្នាក់ដើម្បីឲ្យសិស្សមានការប្រកួតប្រជែង និងការធ្វើការងារជាក្រុម។

-តាមដានដំណើរការរបស់សិស្សដែលមានការសិក្សាយឺតដោយធ្វើកំណត់ត្រាច្បាស់លាស់ និងធ្វើផែនការដើម្បីជួយសិស្សទាំងនោះ។

៣. ឯកសារ និងការរៀបចំ

-មេរៀនត្រូវរៀបចំឲ្យបានល្អ។

-រៀបចំឯកសារក្នុងកុំព្យូទ័រឱ្យបានត្រឹមត្រូវតាមក្រុមនីមួយៗ។

-ស្រង់វត្តមានរបស់សិស្សជាប្រចាំថ្ងៃ។

-ផ្តល់កិច្ចការផ្ទះ និងកិច្ចការស្រាវជ្រាវដល់សិស្ស។

-ត្រួតពិនិត្យកិច្ចការផ្ទះដែលបានដាក់ឲ្យសិស្ស។

-រៀបចំតេស្តប្រចាំខែជារៀងរាល់ខែ និងអត្រាកំណែ។

-ត្រូវបញ្ចូលពិន្ទុក្នុងប្រព័ន្ធប្រតិបត្តិការឱ្យបានទាន់ពេលកំណត់។

-រៀបចំតារាងពិន្ទុប្រចាំខែសម្រាប់គ្រូបន្ទុកថ្នាក់។

៤. ទំនាក់ទំនងសិស្ស និងការប្រឹក្សា

-ផ្តល់កិច្ចការផ្ទះបន្ថែមដល់សិស្សមួយចំនួនដែលខ្ជិល ឬខ្សោយនៅក្នុងថ្នាក់ និងផ្តល់ឥរិយាបថល្អដោយការព្រឹក្សាឬឲ្យដំបូន្មាន។

-មានឆន្ទៈជួយដល់សិស្សដែលមានការសិក្សាយឺតដោយផ្តល់ជាគំនិត គោលការណ៍ណែនាំ ការគាំទ្រ​ និងការតាមដានការសិក្សា។

-លើកទឹកចិត្តដល់សិស្សឲ្យប្រឹងប្រែងរៀនសូត្រ និងមានបុគ្គលិកលក្ខណៈល្អ។

៥. របាយការណ៍

-រាយការណ៍ដល់អ្នកគ្រប់គ្រងកម្មវិធីសិក្សាពីការអនុវត្តកម្មវិធីសិក្សា ប្រសិនបើមានបញ្ហាអ្វីកើតឡើង។

-បញ្ជូនសិស្សទៅជួបមន្ត្រីប្រតិបត្តិការ អ្នកថែទាំកុមារ/គិលានុបដ្ឋាយិការនៅពេលដែលសិស្សមានជម្ងឺនៅពេលពួកគេនៅក្នុងថ្នាក់។

-រាយការណ៍ដល់អ្នកគ្រប់គ្រង ប្រសិនបើមានសិស្សណាម្នាក់មានអាកប្បកិរិយាមិនល្អនៅក្នុងថ្នាក់ ឬបង្ករបញ្ហា។

-អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយ នាយកសាលា/គណៈគ្រប់គ្រងអប់រំ។

  • លក្ខខណ្ឌនៃការជ្រើសរើស៖

១-មានបទពិសោធន៍យ៉ាងតិច១ឆ្នាំឡើងទៅជាគ្រូបង្រៀនភាសាខ្មែរ របស់ក្រសួងអប់រំ យុវជន និងកីឡាកាន់តែប្រសើរ។

២-បញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅ លើមុខជំនាញឯកទេសភាសាខ្មែរ​។

៣-មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេសភាសាខ្មែរកាន់តែប្រសើរ។

៤-មានការយ​ល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន​ និងមានការយល់ដឹងពីច្បាប់អប់រំ និងមានគំនិតច្នៃប្រឌិត ។

​​ ​​ ៥-មានចំណេះដឹងលើភាសាអង់គ្លេសកាន់តែប្រសើរ។

៦-មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)។

៧-មានឆន្ទៈក្នុងការជួយសិស្សដែលមានជីវភាពក្រីក្រ។

៨-មានឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ជាពិសេសចូលរួមក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងគម្រោងSTEM។

៩-មានឆន្ទៈទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកទាំងឡាយ និងមានការគោរពចំពោះគ្នាទៅវិញទៅមក។

១០-មានភាពវាងវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។

១១-មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន រហ័សរហួន និងមានការសហការបានល្អជាមួយក្រុមការងារ។

  • បៀវត្ស និងអត្ថប្រយោជន៍៖

អង្គការមូលនិធិកុមារកម្ពុជានឹងផ្តល់ជូននូវបរិយាកាសការងារ​ដ៏ល្អប្រសើរ និងបៀរត្សដែលប្រកួតប្រជែង រួមជាមួយអត្ថប្រយោជន៍ ជាច្រើន​ផ្សេងៗទៀតផ្អែកលើបទពិសោធន៍ និងសមត្ថភាពរបស់បេក្ខជន ព្រមទាំងទទួលបានការបណ្តុះបណ្តាលបន្ថែមអំពីបច្ចេកទេស បង្រៀននៅវិទ្យាស្ថានជាតិអប់រំ(NIE) ថ្នាក់បំប៉នភាសាអង់គ្លេស និងការអនុវត្តវិទ្យាសាស្ត្រ លំដាប់ជាតិនិងអន្តរជាតិ។

  • ​ ការដាក់ពាក្យ៖

បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យស្នើសុំ និងភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និងឯកសារ ពាក់ព័ន្ធមកការិយាល័យអង្គការមូលនិធិកុមារកម្ពុជា ដែលមានអាសយដ្ឋាន ផ្ទះលេខ២២២ ផ្លូវ ៦បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬ តាមរយៈអ៊ីម៉ែល jobs@cambodianchildrensfund.org​។ សម្រាប់ព័តមាន លំអិតសូមធ្វើការទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ០២៣ ៩៩០ ៩៩៤​ ឬចូលមើល តាមរយះគេហទំព័រ https://www.cambodianchildrens...។ថ្ងៃឈប់ទទួលពាក្យនៅថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០២៣

Moreinfo: https://www.cambodianchildrensfund.org/get-involved/jobs

Please mention "www.Cambodiajobs.Biz" where you saw the ad when you apply! 

JOBS$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$

SCHOLARSHIP$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-postsls

NGOs Fund$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-posts

Name

Cambodia Jobs,2983,Contact,1,Exchange Rate for Tax Calculation,1,Expire,26,Friends-International,1,Guide,1,International Job,407,Job Tip,1,NGOs Fund,932,old,12,P,4,Privacy Statement,1,Scholarship,765,Training,1369,
ltr
item
Cambodia Jobs: Position: Khmer Teacher គ្រូបង្រៀនភាសាខ្មែរ (កម្រិតបឋមសិក្សា) (CCF)__Deadline:20Feb
Position: Khmer Teacher គ្រូបង្រៀនភាសាខ្មែរ (កម្រិតបឋមសិក្សា) (CCF)__Deadline:20Feb
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjev5eL-R8_R895259BhqajmrF78dNwPsma_2oIlwio3RvOwdpRdrqJyXJiQ8ynAdjzIXyxbVRjJa1TvN0UDKHNT8qtj6C34z0Navisg3tGuacbkvCGbrhS1HO_UFrbP_VL4UQwCRIKJDpnL-110DqrKtJc_iL8X9xYLr52wE_8Zyp-DBuKv_-gYTbE/s1600/logo.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjev5eL-R8_R895259BhqajmrF78dNwPsma_2oIlwio3RvOwdpRdrqJyXJiQ8ynAdjzIXyxbVRjJa1TvN0UDKHNT8qtj6C34z0Navisg3tGuacbkvCGbrhS1HO_UFrbP_VL4UQwCRIKJDpnL-110DqrKtJc_iL8X9xYLr52wE_8Zyp-DBuKv_-gYTbE/s72-c/logo.png
Cambodia Jobs
https://www.cambodiajobs.biz/2023/02/position-khmer-teacher-ccfdeadline20feb.html
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/2023/02/position-khmer-teacher-ccfdeadline20feb.html
false
8778075400999195946
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content