អង្គការអាក់សិនអេតកម្ពុជា (AAC) ដោយមានការឧបត្ថម្ភថវិកាពី the UK Foreign Commonwealth and Development Office; Lewis Family Trust; People’s Postcode Lottery and AAUK បាននឹង កំពុងអនុវត្តគម្រោង “ជម្រើសដឹកនាំដោយស្រ្តីដើម្បីបន្ស៉ាំទៅនឹងការប្រែប្រួសអាកាសធាតុនៅប្រទេសកម្ពុជា តាមរយៈប្រព័ន្ធសូឡាបូមទឹក” នៅខេត្តកំពត ពោធិ៍សាត់ កោះកុង និងខេត្តកំពង់ធំនៃប្រទេសកម្ពុជា។ គម្រោងនេះ មានគោលបំណង ដើម្បីជួយបង្កើនលទ្ធភាពទទួលបានទឹកសម្រាប់ប្រើប្រាស់ សម្រាប់ផលិតកម្មកសិកម្ម (ពង្រឹកការដាំដុះបន្លែ) និងជួយឲ្យកសិករមានលទ្ធភាពផលិតបានពេញមួយឆ្នាំ ជាពិសេសទៅទៀត គឺជួយលើកទឹកចិត្តដល់ស្ត្រី និងសម្រួលការងារធ្ងន់ៗក្នុងសួនបន្លែ(យោងទឹកស្រោចស្រព) ព្រមទាំងផ្តល់ឱកាសដល់ស្រ្តីក្នុងការដឹកនាំសកម្មភាពទាំងឡាយក្នុងការងារកសិកម្ម។ នៅក្នុងតំបន់គោលដៅ បញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពបន្លែ នៅតែប្រឈមខ្លាំង ជាពិសេសកសិករដែលដាំដុះអាស្រ័យទឹកភ្លៀង ស្រះទឹក និងស្ទឹង (ដោយសារនៅរដូវប្រាំងទឹកស្រះ និងទឹកស្ទឹងរីងហួត)។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករក្រុមផលិតនៅក្នុងតំបន់គោលដៅងាយរងគ្រោះខាងលើ ជាពិសេសនៅរដូវប្រាំង និងអំឡុងពេលមានគ្រោះរាំងស្ងួត អង្គការអាក់សិនអេត គ្រោងនឹងផ្តល់ជូននូវប្រព័ន្ធចែកចាយដំណើរការដោយប្រើថាមពលព្រះអាទិត្យសម្រាប់បូមទឹកចំនួន ០៥ សំណុំ ជូនដល់ ០៥ សហគមន៍គោលដៅចំនួន នៅក្នុងខេត្តកំពង់ធំ (២ទីតាំង) កោះកុង (១ទីតាំង) និងកំពត (២ទីតាំង)។ ក្នុងនោះ មួយកន្លែងនឹងទទួលបាន ១សំណុំ (រួមមាន៖ ប្រព័ន្ធសូឡាបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ អណ្តូងទឹក ជើងទម្រអាងស្តុកទឹក អាងស្តុកទឹក ម៉ូទ័រជំរុញទឹក និងប្រព័ន្ធទុយូ)។
ដើម្បីសម្រេចនូវលទ្ធផលខាងលើ អង្គការអាក់សិនអេតកម្ពុជា បាននឹងកំពុងស្វែងរកសំណើពីក្រុមហ៊ុន អ្នកផ្គត់ផ្គង់ ឬអ្នកម៉ៅការ ដែលមានសមត្ថភាពសម្រាប់ផ្គង់ផ្គងសម្ភារៈដូចខាងក្រោមៈ
- ការខួងអណ្តូងយកទឹកប្រើប្រាស់ចំនួន ០៤ អណ្តូង
- តំឡើងប្រព័ន្ធសូឡាបូមទឹកចំនួន ០៥ ឈុត/គ្រឿង
- ផ្គត់ផ្កង់ធ្វើអាងស្តុកទឹក ០៥ ធុង (ចំណុះ ១០ ០០០លីត្រ)
- សាងសង់ជើងទម្រអាងស្តុកទឹកចំនួន ០៥ កន្លែង
លក្ខខណ្ឌទូទៅ
- សំណើត្រូវតែមានភាពស៊ីជម្រៅស្របតាមលក្ខណៈបច្ចេកទេសដែលមាននៅក្នុងឯកសារនេះ។
- មិនមានស្ថានភាពណាមួយដែលអង្គការអាក់សិនអេតកម្ពុជានឹងផ្គត់ផ្គង់រាល់មធ្យោបាយដឹកជញ្ជូន ឬ ផ្គត់ផ្គង់ថ្លៃដើមណាមួយឡើយ។
- តម្លៃគិតជាដុល្លារដែលបានស្នើឡើងដោយអ្នកដេញថ្លៃគឺជាតម្លៃកំណត់ជាក់លាក់គ្មានការប្រែប្រួល ទោះបីជាមានការប្រែប្រួលរូបិយប័ណ្ណ និងភាពខុសគ្នានៃតំលៃទំនិញ (សំភារៈសំណង់ឥន្ធនៈ។ ល។ )
- រាល់សំណូមពរទាំងអស់រួមទាំងឧបសម្ព័ន្ធ និងឯកសារគាំទ្រទាំងអស់ត្រូវតែដាក់ជាភាសាអង់គ្លេស ឬភាសាខ្មែរ
- សំណួរបច្ចេកទេសពាក់ព័ន្ធក្នុងអំឡុងពេលស្នើសុំ និងទម្រង់ដេញថ្លៃ អាចទាក់ទងទៅ លោក វៀង ឡងឌី តាមរយៈអ៊ីម៉េល៖ Lundi.Vieng@actionaid.org or 012 959 466
- អ្នកដែលទទួលជោគជ័យនឹងត្រូវបានប្រកាសប្រាប់ជាមួយនឹងកិច្ចសន្យាដែលមានលក្ខន្តិកៈរបស់អង្គការអាក់សិនអេតកម្ពុជា រួមទាំងបទប្បញ្ញត្តិទាក់ទងនឹងការធានាគុណភាពការងារ និង សម្ភារ។ គ្មានការងារណាដែលត្រូវចាប់ផ្តើមដោយគ្មានកិច្ចសន្យាដែលបានចុះហត្ថលេខាពេញលេញរវាងអង្គការអាក់សិនអេតកម្ពុជា និង ក្រុមហ៊ុនដេញថ្លៃដែលទទួលបានជោគជ័យនោះឡើយ។
Moreinfo: https://cambodia.actionaid.org/search?s=JOBs&f%5B0%5D=content_type%3Ajob
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!