ម៉ោងបម្រើការងា : ម៉ោងយ៉ាងតិច ២០ម៉ោង ក្នុងមួយសប្តាហ៏ (សៅរ៏,អាទិត្យ)
ទីកន្លែងនៃការងារ : មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
ក្រោមការគ្រប់គ្រង : ប្រធានផ្នែកចុះឈ្មោះអ្នកជំងឺ
បិទឈប់ទទួលពាក្យ : ថ្ងៃទី ១៨ កុម្ភៈ ២0២៣ វេលាម៉ោង ៥:០០ រសៀល
បុគ្គលិកចុះឈ្មោះអ្នកជំងឺ គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ប្រធានផ្នែកចុះឈ្មោះអ្នកជំងឺនៃ នាយកដ្ឋានរដ្ឋបាល មន្ទីរពេទ្យកុមារអង្គរ។ បុគ្គលិកចុះឈ្មោះអ្នកជំងឺមានតួនាទីក្នុងការទុកដាក់ រៀបចំ ថែរក្សាឯកសាររបស់អ្នកជំងឺ ផ្អែកតាមគោលការណ៍របស់មន្ទីរពេទ្យ។
ភារៈកិច្ច និងទំនួលខុសត្រូវ
- ទទួលយកអ្នកជំងឺតាមលំដាប់នៃការមកដល់ដើម្បីចុះឈ្មោះ
- ស្រង់យក និងកត់ត្រានូវរាល់ព័ត៌មានរបស់អ្នកជំងឺឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងច្បាស់លាស់នៅពេលចុះឈ្មោះអ្នកជំងឺ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មន្ទីរពេទ្យ
- ចុះឈ្មោះអ្នកជំងឺចាស់ និងថ្មីចូលទៅក្នុងប្រព័ន្ធព័ត៌មានអ្នកជំងឺដែលបានកំណត់ដោយមន្ទីរពេទ្យ ឬកំណត់ត្រាផ្សេងៗដទៃទៀតដែលពាក់ព័ន្ធ
- កត់ត្រាឱ្យបានត្រឹមត្រូវ ពេញលេញនូវរាល់ទិន្នន័យរបស់អ្នកជំងឺ ទៅតាមកំណត់ត្រារបស់បុគ្គលិកបច្ចេកទេស
- ធានាថារាល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺត្រូវបានរក្សាទុកជាការសម្ងាត់
- ធានាឱ្យបានថារាល់ឯកសាររបស់អ្នកជំងឺ គឺត្រូវបានរក្សាទុកត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់
- រៀបចំឯកសារអ្នកជំងឺសម្រាប់ការសិក្សាស្រាវជ្រាវរបស់បុគ្គលិកបច្ចេកទេស ក្នុងករណីដែលមានការអនុញ្ញាតត្រឹមត្រូវ
- ប្រកាន់ខ្ជាប់ជានិច្ចនូវសុជីវធម៌ ភាពរាក់ទាក់ រួសរាយ និងប្រាស្រ័យទាក់ទងល្អ ទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងបុគ្គលិករួមការងារ
- បំពេញការងារជាពីរវេន គឺវេនយប់ ឬវេនថ្ងៃ តាមកាលវិភាគដែលបានកំណត់
- បំពេញការងារដទៃទៀតដែលបានចាត់តាំងដោយប្រធានផ្នែក។
កម្រិតនៃការសិក្សា ជំនាញ និង ចំណេះដឹងវិជ្ជាជីវៈ
បុគ្គលិកសម្រាប់តួនាទីនេះត្រូវតែបំពេញឱ្យបាននូវតម្រូវការខាងក្រោមៈ
- សិក្សាត្រឹមថ្នាក់បរិញ្ញាបត្ររង យ៉ាងទាបបំផុត
- មានជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ (Word/ Excel)
តម្រូវការផ្សេងៗ
- មានការតាំងចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ និងស្រាវជ្រាវនូវអ្វីដែលថ្មី ដែលបានស្នើសុំ ឬផ្តល់ដោយមន្ទីរពេទ្យ
- មានចិត្តអំណត់ អត់ធ្មត់ខ្ពស់ ចំពោះការងារ និងការទទួលខុសត្រូវ
- អាចសរសេរភាសាខ្មែរបានល្អ
- មានការប្រាស្រ័យទាក់ទងល្អ។
បញ្ជីរាយមុខការងារ និងការទទួលខុសត្រូវនេះ គឺមិនមែនជាការបរិយាយទាំងស្រុងនៃការទទួលខុសត្រូវសម្រាប់បុគ្គលិកចុះឈ្មោះអ្នកជំងឺនោះទេ ប៉ុន្តែវាបានបង្ហាញនូវលក្ខណៈសម្បត្តិនៃវិជ្ជាជីវៈ ការងារ និង ទំនួលខុសត្រូវទូទៅ ដែលត្រូវការជាចាំបាច់សម្រាប់បំពេញតួនាទីនេះ។ មន្ទីរពេទ្យកុមារអង្គរ សូមរក្សាសិទ្ធិក្នុងការកែប្រែបញ្ជីរាយមុខការងារ និងការទទួលខុសត្រូវនេះ ក្នុងកាលៈទេសៈចាំបាច់ សម្រាប់ហេតុផលដូចជា រចនាសម្ព័ន្ធថ្មី ការវិវឌ្ឍន៍បច្ចេកទេស ហេតុអាសន្នផ្សេងៗ កំណើនការងារ និង/ឬ ការផ្លាស់ប្ដូរបុគ្គលិក ប៉ុន្តែមិនត្រូវបានដាក់កំហិតដាច់ខាតនោះទេ។
របៀបដាក់ពាក្យ
ប្រសិនបើបេក្ខជនបេក្ខនារីមានចំណាប់អារម្មណ៍លើមុខដំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្សមន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យឬទាញយកទម្រង់ពាក្យពី http://angkorhospital.org/jobs/job-application-forms/ រួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬសញ្ញាប័ត្រដាក់នៅ មន្ទីរពេទ្យកុមារអង្គរដែលមានអស័យដ្ឋាននៅ ផ្លូវទេពវង្សនិងអុំមឆាយ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប្រអប់សំបុត្រ PO Box 50 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ទូរស័ព្ទៈ +855 63 963 409, ០១៧ ៧២ ៧២ ៦២ ឬតាមរយៈអ៊ីម៉ែល: job@angkorhospital.org
បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសំភាសន៍។សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យ មន្ទីរពេទ្យមិនទទួលយកឡើយ។
Moreinfo:https://angkorhospital.org/jobs
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!