ឱកាសការងារសម្រាប់អ្នកហាត់ការ (ប្រកាសឡើងវិញ)
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) គឺជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្ស សម្ព័ន្ធដែលធ្វើការដើម្បីលើកកម្ពស់និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាពិសេសសិទ្ធិ ពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា ។
បច្ចុប្បន្ន ម.ស.ម.ក ត្រូវការជ្រើសរើសបេក្ខជនកម្ពុជាចំនួនមួយរូប ដើម្បីបម្រើការងារពេញម៉ោងជាអ្នកហាត់ការផ្នែកកម្មវិធីវិទ្យុ រយៈពេល ៦ខែ នៅការិយាល័យ ម.ស.ម.ក នារាជធានីភ្នំពេញ។ បេក្ខជនដែលបានជ្រើសរើសនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។
Requirements
- ជានិស្សិតទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬជានិស្សិតកំពុងសិក្សាឆ្នាំទី៣-៤ ក្នុងជំនាញផ្នែកទំនាក់ទំនងសារព័ត៌មាន ច្បាប់ និងកិច្ចការសាធារណៈ អក្សរសាស្ត្រ និងមនុស្សសាស្រ្ដ និងជំនាញនានាដែលពាក់ព័ន្ធ
- មានចំណេះដឹងល្អផ្នែកភាសាអង់គ្លេស(ការសរសេរ និងការនិយាយ)
- មានចំណាប់អារម្មណ៍លើផ្នែកសម្របសម្រួលកម្មវិធីវិទ្យុ និងបច្ចេកវិទ្យាការងារវិទ្យុ
- មានចំណេះដឹងផ្នែកភាសាខ្មែរច្បាស់លាស់(ការសរសេរ)
- មានជំនាញក្នុងការទំនាក់ទំនង និងបុគ្គលិកលក្ខណៈល្អ
- មានចំណេះដឹងផ្នែកកុំព្យូទ័រដូចជា Microsoft Word, Microsoft Excel, E-mail Adobe Photoshop
- មានភាពស្មោះត្រង់ ឧស្សាហ៍ក្នុងការងារ និងមានឆន្ទៈរៀនសូត្រពីការងារដើម្បីអភិវឌ្ឍន៍ខ្លួន
- លើកទឹកចិត្តចំពោះបេក្ខជនដែលពុំមានបទពិសោធន៍ការងារ។
Responsibilities
- ជួយការងារបច្ចេកទេសម៉ាស៊ីនផ្សាយ និងជួយការងារទូទៅសម្រាប់ក្រុមការងារ
- ជួយរៀបចំមាតិកាសំលេងនៃកម្មវិធីវិទ្យុ និងរៀបចំដាក់បញ្ចូលទៅក្នុង OneDrive និងវេបសាយរបស់ ម.ស.ម.ក
- ជួយថតរូបនៅក្នុងកម្មវិធីផ្សេងៗរបស់ ម.ស.ម.ក
- កាត់តសំលេងកម្មវិធីវិទ្យុ និងរចនាគំរូផ្ទាំងសម្រាប់ផ្សព្វផ្សាយកម្មវិធីវិទ្យុ
- ជួយក្នុងការសម្របសម្រួលក្នុងកម្មវិធីវិទ្យុដែលចាំបាច់។
បេក្ខជនដែលមានចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍មកកាន់ការិយាល័យ ម.ស.ម.ក ផ្ទះលេខ៧៩៨ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៧២៦ ៩០១ ឬតាមរយៈអ៊ីម៉ែល vacancy@cchrcambodia.org ដោយបញ្ជាក់ក្នុងកម្មវត្ថុនៃអ៊ីម៉ែលថា “អ្នកហាត់ការកម្មវិធីវិទ្យុ”។ មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងជ្រើសរើសដែលនឹងត្រូវបានទាក់ទងសម្រាប់សម្ភាសន៍។
កាលបរិចេ្ឆទឈប់ទទួលពាក្យ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥:៣០ ល្ងាច។
ស្រ្តី អ្នកស្រឡាញ់ភេទដូចគ្នាជនជាតិដើមភាគតិច និងបេក្ខជនដែលមានប្រវត្តិជួបការលំបាកត្រូវបាន
លើកទឹកចិត្តឲ្យដាក់ពាក្យ ៕
Moreinfo: https://cchrcambodia.org/index_old.php?url=join_us/join_us.php&p=jobs.php&id=7
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!