មណ្ឌលព័ត៌មានស្រ្តីកម្ពុជាជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ដែលប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បីរួមចំណែកលើកស្ទួយសម ភាពយេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមជាតិ ។ មណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវ ការជ្រើសរើសបុគ្គលិកចំនួន ២ រូបសម្រាប់មុខតំណែង និពន្ធនាយកព័ត៌មាន និង អ្នកយកព័ត៌មាន។
បេក្ខនារីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។
និពន្ធនាយកព័ត៌មាន
ភារកិច្ច និង ការទទួលខុសត្រូវ
- គ្រប់គ្រងនាយកដ្ឋានព័ត៌មាន រួមមាន វិទ្យុស្ត្រី បណ្តាញសង្គម វេបសាយ នៃ អង្គការមណ្ឌលព័ត៌មាន ស្ត្រីកម្ពុជា
- បង្កើត និង អនុវត្តខ្ជាប់ខ្ជួនគោលការណ៍ នៃ ការផលិត និង ផ្សព្វផ្សាយមាតិកាព័ត៌មាន ទាំងគុណភាព ទាំងមាតិកាដើម នៃរឿងសំខាន់ៗ
- ធ្វើផែនការផ្សេព្វផ្សាយ ត្រួតពិនិត្យខ្លឹមសារ នៃសំណេរ និង រូបភាព ដែលត្រូវបង្ហាញនៅក្នុងប្រព័ន្ធ ផ្សព្វផ្សាយ
- ធានាភាពត្រឹមត្រូវ មុនពេលចេញផ្សាយព័ត៌មានទាំងអស់ ទាំងសំណេរ ទាំងរូបភាព
- ធ្វើកំណែអត្ថបទព័ត៌មាន
- បង្កើតមាតិកា នៃ ព័ត៌មានស៊ីជម្រៅ បទវិភាគ និង ព័ត៌មានអន្តរជាតិ
- ផ្តល់យោបល់ រៀបចំគម្រោងព័ត៌មាន ខ្លឹមសារ រូបភាព ដល់អ្នកយកព័ត៌មាន
- ប្រើប្រាស់បច្ចេកវិទ្យាទំនើប និង មធ្យោបាយថ្មីៗ ដើម្បីទាក់ទាញអ្នកស្តាប់ អ្នកទស្សនា
- បណ្តុះបណ្តាល បង្វឹកហាត់អ្នកយកព័ត៌មាន និង អ្នកកែសម្រួលព័ត៌មានថ្មី
- ចូលរួមអភិវឌ្ឍផែនការយុទ្ធសាស្រ្តជាមួយគណៈគ្រប់គ្រង
- លើកកម្ពស់ការបំពេញការងារ លើកទឹកចិត្តបុគ្គលិក និង កសាងសមត្ថភាពជូនបុគ្គលិក
តម្រូវការ និង លក្ខណៈសម្បត្តិ
- មានការវិនិច្ឆ័យខ្ពស់ក្នុងការកែសម្រួលខ្លឹមសារ និង ជំនាញភាសា
- ការច្នៃប្រឌិត ការយល់ដឹងទូលំទូលាយ និង ឥរិយាបទវិជ្ជមាន
- ទំនាក់ទំនងបុគ្គល ការប្រាស្រ័យទាក់ទង និង ភាពជាអ្នកដឹកនាំ
- ជំនាញកុំព្យូទ័រ និង ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គម
- ជំនាញរៀបចំ គ្រប់គ្រង ចាត់ចែងពេលវេលា
- មានទឹកចិត្តធ្វើការងារ ឯករាជ្យ គោលដៅលទ្ធផលច្បាស់លាស់ និង វិជ្ជាជីវៈ
- មានបទពិសោធន៍យ៉ាងតិច ៥ ឆ្នាំ ក្នុងវិស័យសារព័ត៌មាន
- យ៉ាងហោចមានសញ្ញាប័ត្រសាកលវិទ្យាល័យ ឬ មហាវិទ្យាល័យផ្នែកសារព័ត៌មាន ឬ ទំនាក់ទំនង ឬ អក្សរសាស្ត្រ ឬ ទំនាក់ទំនងសាធារណៈ
- សញ្ជាតិកម្ពុជា ដែលមានភាសាកំណើតជាភាសាខ្មែរ
- ជំនាញភាសាអង់គ្លេស (ស្តាប់ អាន សរសេរ និង និយាយ)
- យល់ដឹងទូលំទូលាយអំពី បរិស្ថានសង្គម សេដ្ឋកិច្ច វប្បធម៌ ស៊ីវិល និង នយោបាយ
- មានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង វិជ្ជាជីវៈសារព័ត៌មាន និង ដើម្បី ពង្រឹងសមភាពយេនឌ័រនៅកម្ពុជា
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ និង ប្រវត្តិរូប សង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តកម្ពុជា តាមរយៈអ៊ីមែល info@wmc.org.kh ។
ព័ត៌មានលំអិតសូមមើលវេបសាយ https://www.wmc.org.kh ទំព័រហេ្វសប៊ុកវិទ្យុស្ត្រី Women’s Radio
ទូរសព្ទលេខទំនាក់ទំនង ៖ 096 80 19 446 / 017 80 38 57
Moreinfo:https://wmc.org.kh
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!