មណ្ឌលព័ត៌មានស្រ្តីកម្ពុជាជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បីរួមចំណែកលើកស្ទួយសមភាព យេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមជាតិ ។ មណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវការ ជ្រើសរើសបុគ្គលិកចំនួន ២ រូប សម្រាប់មុខដំណែង អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និង ជំនួយការគណនេយ្យ ។ បេក្ខនារីត្រូវបានលើកទីកចិត្តក្នុងការដាក់ពាក្យ ។
ជំនួយការគណនេយ្យ
ជួយគណនេយ្យករលើកិច្ចការគណនេយ្យ រៀបចំវិក័យប័ត្រ សៀវភៅកំណត់ត្រា ឯកសារហិរញ្ញវត្ថុ វិក័យប័ត្រអតិថិជន ប្រមូលការទូទាត់ប្រតិបត្តិការធនាគារ ។
ភារកិច្ច និង ការទទួលខុសត្រូវ
- រក្សាឯកសារហិរញ្ញវត្ថុ សៀវភៅសាច់ប្រាក់ របាយការណ៍ និង ឯកសារពាក់ព័ន្ធឲ្យមានសុវត្ថិភាព ។
- ជួយរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ និង ឯកសាគាំទ្រ ។
- ជួយរៀបចំការប្រកាសពន្ធប្រចំាខែ ប្រាក់ប.ស.ស ការផ្ទេរប្រាក់តាមធនាគារ
- ពិនិត្យរាល់សំណើសម្រាប់ទូទាត់ការចំណាយមុននឹងបញ្ជូនទៅអ្នកគ្រប់គ្រង ។ល។
តម្រូវការ និង លក្ខណៈសម្បត្តិ
- ជានិស្សិតឆ្នាំទី ៤ ឬ បញ្ចប់បរិញ្ញប័ត្ររដ្ឋបាលគណនេយ្យ ឬ ពាណិជ្ជកម្ម
- មានបទពិសោធន៍ពី ១ ទៅ ២ ឆ្នាំ ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុ
- មានបទពិសោធន៍ធ្វើការនៅអង្គការរដ្ឋាភិបាល ជាការល្អ
- មានជំនាញប្រើប្រាស់កុំព្យូរទ័រ កម្មវិធី Microsoft Word, Excel, Quick Book និង កម្មវិធីគណនេយ្យ ផ្សេងៗទៀត
- ចេះភាសាខ្មែរល្អ និង ភាសាអង់គេ្លស អាចសរសេរ និង និយាយ
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ និង ប្រវត្តិរូប សង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តកម្ពុជា តាមរយៈអ៊ីមែល info@wmc.org.kh ។
ព័ត៌មានលំអិតសូមមើលវេបសាយ https://www.wmc.org.kh ទំព័រហេ្វសប៊ុកវិទ្យុស្ត្រី Women’s Radio
ទូរសព្ទលេខទំនាក់ទំនង ៖ 096 80 19 446 / 017 80 38 57
Moreinfo:https://wmc.org.kh
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!