សមាគមឈូកសគឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលទទួលបានការឧបត្ថម្ភថវិកាពីគម្រោងមូលនិធិសកលមានរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ ២០២១-២០២៣ តាមរយៈ NCHADS។ សមាគមឈូកសត្រូវការជ្រើសរើសបុគ្គលិក១នាក់ ដើម្បីបម្រើការងារផ្នែក ជំនួយការអ្នកបញ្ជូលទិន្នន័យ។
បេក្ខជន និងបេក្ខនារីត្រូវមានៈ
១.គុណសម្បត្តិ
- បរិញ្ញាប័ត្រផ្នែកព័ត៌មានវិទ្យា
- មានបទពិសោធន៍យ៉ាងតិច១ឆ្នាំ
- អាយុមិនលើសពី៣៥ឆ្នាំ
- ចេះភាសាអង់គ្លេសមធ្យម
- ចរិតស្លូតបូត សុភាពរាបសារ មានទំនាក់ទំនងល្អ និងគោរពពេលវេលា
- ទទួលខុសត្រូវលើការងារ និងចេះបទបែនតាមកាលៈទេសៈ
២. តួនាទី
- បញ្ចូលទិន្នន័យអ្នកជំងឺ OI/ART, VCCT, PNTT, PrEP, STI, FP
- រក្សាទុកទិន្នន័យទាំងអស់ឲ្យបានត្រឹមត្រូវ
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ និងរបាយការណ៍ផ្សេងទៀតដែលសមាគមត្រូវការ
- ចូលរួមប្រជុំ វគ្គបណ្តុះបណ្តាល វគ្គសិក្ខាសាលាផ្សេងៗ
បេក្ខជន និងបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតបញ្ជាក់ផ្សេងៗតាមអាស័យដ្ឋានផ្ទះលេខ ៦៣៩ CE0E1, ផ្លូវ៧០ សង្កាត់ទួលសង្កែទី១ ខ័ណ្ឌឬស្សីកែវ ភ្នំពេញ រីតាមរយៈអ៊ីមែល hong.thary@ymail.com ទូរស័ព្ទ 012 229 934។
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!