ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអាហារូបករណ៍របស់មជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការ បណ្តុះ បណ្តាល (សាលា ACE) នឹងផ្តល់ការបង្រៀនបំប៉នភាសាអង់គ្លេស ពីចម្ងាយតាមប្រព័ន្ធ ឌីជីថល (virtual classes) ដល់សិស្សដែលត្រៀមប្រលងបាក់ឌុបឆ្នាំនេះចំនួន ២០០០ កន្លែង។
បេក្ខជនតាមបណ្តាខេត្តក្រុងដែលចាប់អារម្មណ៍សូមដាក់ពាក្យតាមប្រព័ន្ធអេឡិចត្រូនិក ឬទទួលព័ត៌មានលម្អិតតាមរយៈ https://acecambodia.org/scholarship ឬ 012 392 776/010 903 987 ពីឥលូវនេះរហូតដល់ថ្ងៃទី២០ មិថុនា ២០២០។