Position: មន្រ្តីឥណទានហាត់ការ (200 មុខតំណែង) -- LOLC

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធំជាងគេនៅក្នុងប្រទេសកម្ពុជាដែល  មានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិននិងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីត  នៃសេដ្គកិច្ចសង្គម  នូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ បច្ចុប្បន្ន អិលអូអិលស៊ី កំពុងបម្រើសេវាកម្មដល់អតិថិជនចំនួនជាង ២៣២ ០០០នាក់ ដែលមាន  ផលប័ត្រឥណទានសរុបចំនួនជាង ៤៥០ លានដុល្លារអាមេរិក
ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន អិលអូអិលស៊ី ត្រូវការជ្រើសរើសមន្រ្តីឥណទានហាត់ការ (២០០នាក់) សម្រាប់ ២៥ខេត្ត រាជធានី 
 
មុខតំណែងៈ មន្រ្តីឥណទានហាត់ការ (200 មុខតំណែង)
ទីកន្លែងការងារៈ 
 
ភារកិច្ច និងការទទួលខុសត្រូវ៖
- ជួយផ្សព្វផ្សាយសេវាកម្មរបស់ អិលអូអិលស៊ី និងបើកតំបន់ប្រតិបត្តិការភូមិថ្មី។
- ជួយគ្រប់គ្រង ថែរក្សាធនាគារភូមិដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពនិងជំរុញឱ្យមានសមាជិកថ្មីកើនឡើង។
- ជួយប្រធានក្រុមរបស់ធនាគារភូមិក្នុងការបំពេញពាក្យសុំខ្ចីប្រាក់ និងពិនិត្យជាប្រចាំពីការប្រើប្រាស់កម្ចី ការសងត្រឡប់ និងធ្វើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ/ខែ/ឆ្នាំ។
សមត្ថភាពដែលតម្រូវអោយមាន៖
- យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)។
- ចេះជំនាញផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវ ទីផ្សារកាន់តែប្រសើរ។
- មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។
- ផ្តល់អាទិភាពដល់បេក្ខជន/នារីដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់អិលអូអិលស៊ី។
 
អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនអ្នកហាត់ការ៖
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនបេក្ខជន បេក្ខនារីដែលជោគជ័យនូវប្រាក់ឧបត្ថម្ភប្រចាំខែ ការធានារ៉ាប់រងគ្រោះថ្នាក់ក្នុងម៉ោងធ្វើការ ការបណ្តុះបណ្តាលជំនាញដែលពាក់ពន័្ធនឹងធនាគារ។ អ្នកហាត់ការដែលមានសមត្ថភាព អាចមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ អិលអូអិលស៊ី ភ្លាមៗដោយមិនចាំបាច់ប្រលងម្ដងទៀតឡើយនៅពេលមានតម្រូវការ។
 
របៀបដាក់ពាក្យ៖
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយ រូបថតថ្មី (4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឲ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់អ៊ីមែល recruitment@lolc.com.kh ត្រឹមថ្ងៃទី ២៥ មិថុនា ២០១៩ ​ ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖

១. ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Applying for Credit Officer) ។
២. CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិន ឲ្យលើស 5MB ។
៣. ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)
សម្រាប់ព័ត៌មានបន្ថែមអំពី អិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័រ www.lolc.com.kh
មានតែបេក្ខជន បេក្ខនារីដែលមាននៅក្នុងបញ្ជីសម្រាំង (shortlist) ទេ ទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។
(បេក្ខជន បេក្ខនារីដែលបានដាក់ពាក្យហើយមិនអាចដកពាក្យវិញបានឡើយ)

JOBS$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$

SCHOLARSHIP$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-postsls

NGOs Fund$type=list$m=0$cate=0$sn=0$rm=0$c=5$page=1$src=random-posts

Name

Cambodia Jobs,3449,Contact,2,Guide,1,International Job,407,NGOs Fund,932,old,12,P,4,Privacy Statement,1,Scholarship,774,Training,1369,
ltr
item
Cambodia Jobs: Position: មន្រ្តីឥណទានហាត់ការ (200 មុខតំណែង) -- LOLC
Position: មន្រ្តីឥណទានហាត់ការ (200 មុខតំណែង) -- LOLC
Cambodia Jobs
https://www.cambodiajobs.biz/2019/05/position-200-lolc.html
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/
https://www.cambodiajobs.biz/2019/05/position-200-lolc.html
false
8778075400999195946
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content