អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ
ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធំជាងគេនៅក្នុងប្រទេសកម្ពុជាដែល
មានទស្សនវិស័យសង្គម
និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិននិងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីត
នៃសេដ្គកិច្ចសង្គម នូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ
និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ
ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ បច្ចុប្បន្ន អិលអូអិលស៊ី
កំពុងបម្រើសេវាកម្មដល់អតិថិជនចំនួនជាង ២៣២ ០០០នាក់ ដែលមាន ផលប័ត្រឥណទានសរុបចំនួនជាង ៤៥០ លានដុល្លារអាមេរិក។
ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័សរបស់យើងខ្ញុំ
អិលអូអិលស៊ី ត្រូវការជ្រើសរើស មន្រ្តីសេវាព័ត៌មានតាមទូរស័ព្ទ ពេលយប់
និងថ្ងៃចុងសប្តាហ៍ ចំនួនមួយ (០១) នាក់ សម្រាប់ការិយាល័យកណ្តាល។
មុខតំណែងៈ
មន្រ្តីសេវាព័ត៌មានតាមទូរស័ព្ទ (ពេលយប់ និងថ្ងៃចុងសប្តាហ៍) (2 មុខតំណែង)
ទីកន្លែងការងារៈ
ការិយាល័យកណ្តាល (រាជធានីភ្នំពេញ, ២ មុខតំណែង)
ភារកិច្ច និងការទទួលខុសត្រូវ៖
- | ទទួលទូរសព្ទ និងឆ្លើយតបនូវរាល់សំនួររបស់អតិថិជន និងសាធារណៈជន ទាក់ទងនឹងផលិតផល និងសេវាកម្ម |
- | ទទួលស្វាគមន៍ និងមានទំនាក់ទំនងល្អជាមួយអតិថិជន ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់។ |
- | ទទួលនូវរាល់ការត្អូញត្អែរ និងបណ្តឹងតវ៉ា តាមរយៈទូរសព្ទ ឬផ្ទាល់មាត់ ឬអ៊ីមែល |
- | កត់ត្រា-បញ្ញូលទិន្នន័យនៃព័ត៌មានពីការត្អូញត្អែរ (Complaints) របស់សារធារណជន អិតិថិជន បុគ្គលិកចូលក្នុងប្រព័ន្ធ E-complaint ហើយរាយការណ៍ជូនថ្នាក់គ្រប់គ្រងផ្ទាល់ និងសមត្ថកិច្ចពាក់ព័ន្ធឲ្យបានទាន់ពេលវេលា និង follow up ជានិច្ច ដើម្បីប្រាកដថារាល់បណ្តឹងតវ៉ាត្រូវបានដោះស្រាយ |
- | ធ្វើការងារផ្សេងៗទៀតដែលចាត់ចែងតាំងដោយអ្នកគ្រប់គ្រង។ |
សមត្ថភាពដែលតម្រូវអោយមាន៖
- | មានបទពិសោធន៍យ៉ាងតិច១ឆ្នាំជាមន្រ្តីសេវាអតិថិជនជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ជាការប្រសើរ |
- | អាចធ្វើការវេនយប់ និងថ្ងៃចុងសប្តាហ៍បាន |
- | បេក្ខជនត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យ |
- | មានជំនាញល្អក្នុងការទំនាក់ទំនង និងជាអ្នកផ្តល់យោបល់ (ស្ទាត់ជំនាញក្នុងការនិយាយ និងសរសេរជាភាសាខ្មែរ អាចនិយាយ និងសរសេរជាភាសាអង់គ្លេសកាន់តែប្រសើរ) |
- | យ៉ាងហោចណាស់កំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ លើជំនាញដែលពាក់ព័ន្ធ |
- | មានជំនាញក្នុងការដោះស្រាយបញ្ហា |
- | ខិតខំប្រឹងប្រែងធ្វើការ។ |
អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនអ្នកហាត់ការ៖
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
ផ្ដល់ជូនបុគ្គលិករបស់ខ្លួននូវអត្ថប្រយោជន៍ជាច្រើន
ដែលមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារ ការងារដូចជាៈ
ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌ ប្រាក់រង្វាន់ចុងឆ្នាំ
ការតម្លើងបៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភ សុខភាពការធានា
រ៉ាប់រងពេលមានគ្រោះថ្នាក់ ឱកាសទទួលការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍អាជីពការងារ
បរិយាកាសការងារល្អ និងការ អនុវត្តលក្ខខណ្ឌ
ការងារត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
របៀបដាក់ពាក្យ៖
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយ រូបថតថ្មី (4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឲ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់អ៊ីមែល recruitment@lolc.com.kh ត្រឹមថ្ងៃទី ២៥ មិថុនា ២០១៩ ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖

១. ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Applying for Credit
Officer) ។
២. CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិន ឲ្យលើស 5MB ។
៣. ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)
២. CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិន ឲ្យលើស 5MB ។
៣. ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)
សម្រាប់ព័ត៌មានបន្ថែមអំពី អិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័រ www.lolc.com.kh
មានតែបេក្ខជន បេក្ខនារីដែលមាននៅក្នុងបញ្ជីសម្រាំង (shortlist) ទេ ទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។
មានតែបេក្ខជន បេក្ខនារីដែលមាននៅក្នុងបញ្ជីសម្រាំង (shortlist) ទេ ទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។
(បេក្ខជន បេក្ខនារីដែលបានដាក់ពាក្យហើយមិនអាចដកពាក្យវិញបានឡើយ)