ផ្នែកបោសសំអាតមួយរូប (Cleaner) -- BBC Media Action

http://www.bbc.co.uk/mediaaction/
ដំណឹងជ្រើសរើសបុគ្គលិក

BBC Media Action ជាអង្គការអភិវឌ្ឍន៍មនុស្សធម៌អន្តរជាតិរបស់ BBC ដែលមានការជឿទុកចិត្តទៅលើ សក្តានុពលនៃប្រព័ន្ធផ្សព្វផ្សាយ និងការទំនាក់ទំនង ដែលចូលរួមក្នុងការជួយកាត់បន្ថយ ភាពក្រីក្រនិង ជួយដល់ប្រជាជនឲ្យបានយល់ដឹងពីសិទ្ធិរបស់ពួកគេ។ គោលដៅរួមរបស់យើង គឺដើម្បីផ្តល់ជាព័ត៌មាន ការភ្ជាប់ទំនាក់ទំនងនិងការផ្តល់នូវសិទ្ធិអំណាចដល់មនុស្សទូទៅនៅជុំវិញពិភពលោក។

BBC Media Action បានចាប់ផ្តើមធ្វើការងារនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៣ ដែលមានបទ ពិសោធន៍ ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឲ្យមានការរីកចម្រើនលើកំពស់ជីវភាពក្នុងសង្គម។ ការងាររបស់ BBC Media Action ក្នុងប្រទេសកម្ពុជា ផ្តោតសំខាន់ភាគច្រើនជាមួយយុវជន ដែលសារតែក្នុងនោះ ប្រជាជនកម្ពុជាពីរភាគ បី នៃប្រជាជនសរុប គឺមានអាយុក្រោម ៣០ ឆ្នាំ។ ចាប់តាំងពីក្រោយឆ្នាំ ២០១០ មក BBC Media Action បានអនុវត្តគម្រោង ការផ្តួចផ្តើមគំនិត នៃ ប្រព័ន្ធផ្សព្វផ្សាយចម្រុះសម្រាប់យុវជន ដែលផ្តោតទៅលើការអប់រំនៅកម្ពុជា (ឡូយ៩)  និង កម្មវិធីស្តីពីសុខភាពបន្តពូជ និងសិទ្ធិ (ស្នេហ៍៩)និងនាពេលថ្មីៗនេះមានផ្តោតទៅ លើឱកាសនៃការស្វែង រកការងារ (ក្លាហាន៩)។

មុខតំណែង៖ ផ្នែកបោសសំអាតមួយរូប (Cleaner)
ទីតាំងត្រូវបំពេញការងារ៖  ភ្នំពេញ
ប្រភេទការងារ៖ ពេញម៉ោង

គោលបំណងទូទៅនៃការងារ៖
ជួយជាជំនួយដល់បុគ្គលិកផ្នែករដ្ឋបាលនិងធានាអោយបានថាសំភារះផ្គត់ផ្គង់ផ្ទះបាយនិងភេសជ្ជៈត្រូវបានរក្សាទុក ត្រឹមត្រូវ គ្រប់គ្រាន់ និងមានអនាម័យ។ ធ្វើអោយប្រាកដថាការិយាល័យអង្គការ BBC Media Action មានសណ្តាប់ធ្នាប់ និងស្អាតគ្រប់ពេលវេលា។

តួនាទីចំបង៖
 1. សំអាតសំភារះប្រើប្រាស់ក្នុងការិយាល័យ។
 2. ធ្វើអោយប្រាកដថាការិយាល័យ BBC Media Action ព្រមទាំងសំភារះផ្ទះបាយ ស្អាត និងមានអនាម័យជានិច្ច។
 3.  ធ្វើអោយប្រាកដថាភេសសជ្ជះត្រូវបានរៀបចំយ៉ាងត្រឹមត្រូវមានអនាម័យនិងចំណាយប្រកបដោយប្រសិទ្ធិភាព
 4. ធ្វើអោយប្រាកដថាសំភារះផ្គត់ផ្គង់ផ្ទះបាយរបស់ អង្គការ BBC Media Action និងភេសជ្ជៈត្រូវបានរក្សាទុកត្រឹមត្រូវ។
 5. ជួយស្រោចទឹកផ្កានៅក្នុងការិយាល័យ BBC Media Action នៅពេលចាំបាច់។
 6. ជួយក្នុងការថតចំលងឯកសារ។
 7. ថែរក្សាម៉ាស៊ីនបោះពុម្ព រៀបចំក្រដាសគ្រប់គ្រាន់សំរាប់ថតចំលងឯកសារ និងឧបករណ៍កិបក្រដាសគ្រប់គ្រាន់។
 8. ចូលរួមកិច្ចប្រជុំបុគ្គលិកនិងវគ្គបណ្តុះបណ្តាលផ្សេងទៀតដែលតម្រូវអោយចូលរួម។
 9. បំពេញភារះកិច្ចផ្សេងទៀតដែលតម្រូវដោយនាយកប្រចាំប្រទេស នាយកគម្រោង ប្រធានប្រតិបត្តិការ និងប្រធានផ្នែក។

តម្រូវការផ្នែកចំណេះដឹង ជំនាញ និងបទពិសោធន៍
 • សញ្ជាតិខ្មែរ
 • មានបទពិសោធន៍ដែលទាក់ទងនិងតួនាទីផ្នែកបោសសំអាត
 • មានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន

បេក្ខជនដែលមានការចាប់អារម្មណ៍សូមធ្វើការផ្ញើនូវប្រវត្តិរូបសង្ខេប (CV) ជាមួយនឹងព័ត៌មានលម្អិតទាក់ ទងនឹងជំនាញ ក៏ដូចជាបទពិសោធន៍ និងធ្វើការសង្ខេបនូវរាល់អ្វីមួយ ដែលត្រូវទៅនឹងតម្រូវការ នៃប្រភេទ ការងារខាងលើ។ នៅក្នុងដំណាក់កាលនេះ មិនតម្រូវឲ្យមានការផ្ញើភ្ជាប់មកជាមួយនូវ សញ្ញាបត្រ ឬឯកសារពាក់ព័ន្ធ។ សូមធ្វើការផ្ញើមកកាន់ការិយាល័យ BBC Media Action ៖ ផ្ទះ លេខ ២៩៦ (ជាន់ទី ៤ ដល់ ៧) ផ្លូវ ២៧១ រាជធានី ភ្នំពេញ (ប្រអប់សំបុត្រ ១៥៥) ឬផ្ញើមកកាន់អាស័យដ្ឋានអ៊ីម៉ែល៖ careers@kh.bbcmediaaction.org ឬទូរស័ព្ទមកកាន់លេខ៖ ០២៣ ៩៩៧ ៤៣៥។
បេក្ខភាពដែលបានជ្រើសរើស នឹងត្រូវបានធ្វើការទំនាក់ទំនងសម្រាប់ការចូលរួមសម្ភាសន៍។ ផុតកំណត់ ឈប់ទទួលពាក្យ ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៧ ជាកំណត់
BBC Media Action  ផ្តល់ឱកាសការ ងារស្មើៗគ្នាសម្រាប់បេក្ខជនទាំងអស់។
Please mention "Cambodiajobs.Biz" where you saw the ad when you apply!
© 2007 Cambodiajobs -Template by Josh Peterson. Powered by Blogger. Privacy Statement - Phone:012 900 810 - Email: Cambodiajobs@gmail.com