JOB OPPORTUNITIES
ដំណឹងជ្រើសរើសគ្រូបង្រៀនលាបថ្នាំផ្ទះ
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ជា អង្គការអន្តរជាតិ ក្រៅរដ្ឋាភិបាលបង្កើតក្នុងខែមីនា ឆ្នាំ១៩៩៣ បានផ្តោតលើ កុមារដែលធ្វើការ និងរស់នៅក្នុងស្ថានភាពដ៏ពិបាក នៅក្នុងរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ដោយផ្តល់ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញដល់ពួកគេ។ អង្គការមានបុគ្គលិកសរុបជាង ៦០០នាក់ និងជួយសិស្សចំនួន ៦៥០០នាក់ បច្ចុប្បន្នកំពុងសិក្សា នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ អង្គការត្រូវការជ្រើសរើសបុគ្គលិកធ្វើការជាគ្រូបង្រៀនលាបថ្នាំផ្ទះ ដើម្បីធ្វើការពេញម៉ោង នៅក្នុងទីក្រុងភ្នំពេញ។
ភារកិច្ច និងការទទួលខុសត្រូវ
- បង្ហាត់បង្រៀនការលាបថ្នាំផ្ទះដល់សិស្ស
- រៀបចំគម្រោងមេរៀន សម្រាប់បង្រៀនដល់សិស្សប្រចាំថ្ងៃ និងសហការជាមួយគ្រូដទៃ
ដើម្បីបង្កើតមេរៀនថ្មីៗ
- រៀបចំថ្នាក់ ត្រួតពិនិត្យអវត្តមានសិស្ស មានភាពស្វាហាប់ និងរហ័សរហួន
- បង្កើតនិង មានគំនិតច្នៃប្រឌិតថ្មីៗ សម្រាប់ពង្រឹងគុណភាពបង្រៀនដល់សិស្ស
- ចេះបង្កើតនូវការវិភាគសិក្សា និងតេស្ដសម្រាប់បង្រៀន
- អប់រំសិស្ស និងដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងវិន័យ និងឥរិយាបទរបស់សិស្ស
- រៀបចំធ្វើរបាយការណ៍ប្រចាំខែ ។
លក្ខខ័ណ្ឌនៃការជ្រើសរើស
- មានសញ្ញាប័ត្រទុតិយភូមិ ឬមានលិខិតបញ្ជាក់ពីជំនាញនិងសញ្ញាប័ត្រពាក់ព័ន្ធ
- មានបទពិសោធន៍លាបថ្នាំផ្ទះ និងធ្លាប់បង្រៀនយ៉ាងតិច២ឆ្នាំ ឬពាក់ព័ន្ធ
- មានចំណេះដឹងផ្នែកភាសាអង់គ្លេស (និយាយ និងសរសេរ)ឬចេះភាសាបារាំងកាន់តែ ប្រសើរ
- អាចប្រើកុំព្យូទ័របាន
- ធ្វើជាគំរូល្អដល់សិស្ស
- មានភាពអត់ធ្មត់ក្នុងការងារ អាកប្បកិរិយាល្អ រួសរាយរាក់ទាក់ និងអធ្យាស្រ័យល្អជាមួយ
សិស្ស និងបុគ្គលិកសហការ
- មានឆន្ទៈក្នុងការធ្វើការងារជាមួយសិស្សក្នុងអង្គការ។
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍
ប្រាក់បៀវត្សល្អ ប្រាក់បុព្វលាភ ប្រាក់សោធននិវត្ដន៍ ប្រាក់ឧបត្ថម្ភសុខភាព និងការធានារ៉ាប់រង។
ការទទួលពាក្យ
បេក្ខជន បេក្ខនារីដែលមានបំណងធ្វើការនេះ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទដៃលេខ ០១៥ ៩២ ៩៩ ១៨ (កញ្ញា ចាន់ គង្គា)
ឬអញ្ជើញមកដាក់ពាក្យនៅការិយាល័យធនធានមនុស្ស នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)នៅអាសយដ្ឋានអាគារ ៤០២
ភូមិទ្រាសង្កាត់សឹ្ទងមានជ័យខណ្ឌមានជ័យ ភ្នំពេញ។
How to Apply
Interested candidates are invited to submit your latest cv, cover letter with expected salary and related documents by email to: recruitment@site-pse.org or in person to: No. 402, Trea Village, Sangkat Stung Meanchey, Khan Meanchey, P.O Box 2107, Phnom Penh 3. Only shortlisted candidates will be notified. Deadline of application: 30 May 2015.
Contact Information
Contact: Human Resources Department
Phone: 023 995 660
Phone: 023 995 660
E-mail:
recruitment@site-pse.org
Website:
http://jobs.site-pse.org
Facebook:
www.facebook.com/psecambodia
Please mention "Cambodiajobs.Biz" where you saw the ad when you apply!