Scholarship Exchange Program in U.S.A
The 2018 YSEALI Civic Engagement Fellows Program

ជំនួយការប្រធានផ្នែកថែទាំទូទៅ -- PSE

http://jobs.site-pse.org/

ឱកាសសម្រាប់អ្នកស្វែងរកការងារពេញម៉ោង
អង្គការដើម្បីភាពញញឹមនៃកុមារគឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវ បានបង្កើតឡើងនៅចុងឆ្នាំ១៩៩៥ក្នុងប្រទេសកម្ពុជា ដោយធ្វើសកម្មភាពការងារ ផ្តល់អាហារការស្នាក់នៅ តំហែទាំសុខភាព ការអប់រំទូទៅ ការបណ្តុះបណ្តាល វិជ្ជាជីវៈទៅដល់ក្មេងដែលត្រូវការការជំនួយដូចជាក្មេងដែលងាយ ទទួលរង ការធ្វើបាប គ្រោះថ្នាក់ និងការរំលោភបំពាន ក្មេងដែលរស់នៅក្នុងភាព ទីទ័លក្រ និងក្មេង មិនបានទទួលការអប់រំ ក្នុងប្រព័ន្ធដែលមានទីតាំងក្នុងរាជធានី ភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។

អង្គការដើម្បីភាពញញឹមនៃកុមារមានបុគ្គលិកកំពុងបំរើការងារ ចំនួនជាង ៦០០ នាក់។ ដោយសារភាព រីកចំរើន ឆាប់រហ័សនៃកម្មវិធីដែលមានស្រាប់ ក៏ដូចជា កម្មវិធីថ្មីៗ អង្គការផ្តល់ឱកាសសម្រាប់អ្នកស្ម័គ្រ ចិត្តពេញម៉ោង ច្រើនកន្លែង សម្រាប់មណ្ឌលភ្នំពេញ។


មុខតំណែង:ជំនួយការប្រធានផ្នែកថែទាំទូទៅ

ភារកិច្ចនិងការទទួលខុសត្រូវការងារ
  • គ្រប់គ្រងស្តុក គ្រឿងបន្លាស់ និងរបស់ប្រើប្រាស់។
  • ទទួលសំណើទិញនិងបែងចែកទៅផ្នែកពាក់ព័ន្ធ។
  • តាមដានរាល់សំណើដែលបានបែងចែករួចរាល់។
  • ធ្វើការបញ្ជាទិញសម្ភារៈដែលត្រូវការ។
  • គ្រប់គ្រងប្រាក់កេសសម្រាប់ចំណាយបន្ទាន់។
  • ការងាររដ្ឋបាលលើឯកសាចេញចូល។
តម្រូវការការងារ
  1. បរិញ្ញាបប័ត្រ ឫបរិញ្ញាប័ត្ររងលើផ្នែកដែលពាក់ព័ន្ធ។
  2. បទពិសោធលើការងាររដ្ឋបាល គ្រប់គ្រងស្តុក និងបច្ចេកទេស។
  3. ចេះប្រើកុំព្យូទ័រ។
  4. អាចប្រើភាសាអង់គ្លេសបានខ្លះៗ។
ផលប្រយោជន៍ដែលទទួលបាន:  រៀនសូត្រពីការងារ បង្កើតនិងបង្កើនបទពិសោធ និងផលប្រយោជន៍ ផ្សេងៗយ៉ាងច្រើនទៀតនិងបានទទួល។ 
របៀបដាក់ពាក្យសុំ: បេក្ខជនដែលមានចំណាប់អារម្មរណ៍សូមផ្ញើរូបថត និងប្រវត្តិរូបតាមរយៈព៌តមាន សម្រាប់ទាក់ទងដូចមានផ្តល់ជូននៅខាងក្រោម។

Closing date: 30 July 2016

ព៌តមានសម្រាប់ទំនាក់ទំនង:
អាស័យដ្ឋានអង្គការ:  ផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ  ខ័ណ្ឌមានជ័យ ភ្នំពេញ។
ឈ្មោះសម្រាប់ទំនាក់ទំនងៈ លោក ស៊ឹម ឡូមី
ទូរស័ព្ទទំនាក់ទំនងៈ ០២៣ ៩៩៥ ៦៦០ ឫ ០១២៣៦៧៤៦៨
 
Email: recruitment@pse.ngo   or   lomy.sim@pse.ngo
PSE Job Site: : http://jobs.site-pse.org   Facebook: psecambodia
Linkedin: PSE-Pour un Sourire d’Enfant   Website : http://site-pse.org

បុគ្គលិក PSE គ្រប់លំដាប់ថ្នាក់ទាំងអស់មានកតព្វកិច្ចត្រូវតែគោរព គោលនយោបាយការពារកុមារ។
PSE ជាអង្គការដែលផ្តល់ឱកាសស្មើភាពគ្នា ដោយឈរលើគោលការណ៍ច្បាប់មិនរើសអើងបុគ្គលិក និងបេក្ខជនទាំងអស់។
ស្ត្រីដែលមានសមត្ថភាព និងជនពិការត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យសុំការងារ។
Please mention "Cambodiajobs.Biz" where you saw the ad when you apply!
looking for a Jobs , Training , Scholarship , NGOs Fund ?
© 2007 Cambodiajobs -Template by Josh Peterson. Powered by Blogger. Privacy Statement - Phone:012 900 810 - Email: Cambodiajobs@gmail.com