CamEd and CAT are internationally accredited by the ACCA in the UK
Bachelor of Accounting and Finance + Certified Accounting Technician (CAT)

អ្នកស្ម័គ្រចិត្តពេញម៉ោង Full time Volunteer -- PSE

http://jobs.site-pse.org/

PSE Job Vacancies
អង្គការដើម្បីភាពញញឹមនៃកុមារគឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវ បានបង្កើតឡើងនៅចុងឆ្នាំ១៩៩៥ក្នុងប្រទេសកម្ពុជា ដោយធ្វើសកម្មភាពការងារ ផ្តល់អាហារការស្នាក់នៅ តំហែទាំសុខភាព ការអប់រំទូទៅ ការបណ្តុះបណ្តាល វិជ្ជាជីវៈទៅដល់ក្មេងដែលត្រូវការការជំនួយដូចជាក្មេងដែលងាយ ទទួលរង ការធ្វើបាប គ្រោះថ្នាក់ និងការរំលោភបំពាន ក្មេងដែលរស់នៅក្នុងភាព ទីទ័លក្រ និងក្មេង មិនបានទទួលការអប់រំ ក្នុងប្រព័ន្ធដែលមានទីតាំងក្នុងរាជធានី ភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។

អង្គការដើម្បីភាពញញឹមនៃកុមារមានបុគ្គលិកកំពុងបំរើការងារ ចំនួនជាង ៦០០ នាក់។ ដោយសារភាព រីកចំរើន ឆាប់រហ័សនៃកម្មវិធីដែលមានស្រាប់ ក៏ដូចជា កម្មវិធីថ្មីៗ អង្គការផ្តល់ឱកាសសម្រាប់អ្នកស្ម័គ្រ ចិត្តពេញម៉ោង ច្រើនកន្លែង សម្រាប់មណ្ឌលភ្នំពេញ។


Position:អ្នកស្ម័គ្រចិត្តពេញម៉ោង 

ភារកិច្ចនិងការទទួលខុសត្រូវការងារ
  • ជួយសម្រួលការងារតាមការបែងចែករបស់ប្រធានផ្នែក
  • កត់ត្រានិងរាយការណ៍ពីការងារដល់ប្រធានផ្នែក
  • ជួយទទួលនិងផ្តល់ពត៌មានដល់ផ្នែកដែលពាក់ព័ន្ធ
  • ជួយសម្រួលក្នុងការរៀបចំឯកសារផ្សេងៗ
  • ចូលរួមរាល់សកម្មភាពរបស់ផ្នែកឬនាយកដ្ឋានដែលកំពុងស្ម័គ្រចិត្តជាមួយ។

តម្រូវការការងារ
  1. ជានិស្សិតដែលទើបបញ្ចប់ការសិក្សា ឬកំពុងបន្តការសិក្សានៅមហាវិទ្យាល័យ
  2. ឧស្សាហ៍ព្យាយាម និងប្រឹងប្រែងរៀនសូត្រពីការងារ
  3. ជាមនុស្សដែលចេះសួរយោបល់និងពិភាក្សាដើម្បីដោះស្រាយបញ្ហា។

ផលប្រយោជន៍ដែលទទួលបាន:  រៀនសូត្រពីការងារ បង្កើតនិងបង្កើនបទពិសោធ និងផលប្រយោជន៍ ផ្សេងៗយ៉ាងច្រើនទៀតនិងបានទទួល។ 
របៀបដាក់ពាក្យសុំ: បេក្ខជនដែលមានចំណាប់អារម្មរណ៍សូមផ្ញើរូបថត និងប្រវត្តិរូបតាមរយៈព៌តមាន សម្រាប់ទាក់ទងដូចមានផ្តល់ជូននៅខាងក្រោម។

Closing date: 31 March 2017

ព៌តមានសម្រាប់ទំនាក់ទំនង:
អាស័យដ្ឋានអង្គការ:  ផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ  ខ័ណ្ឌមានជ័យ ភ្នំពេញ។
ឈ្មោះសម្រាប់ទំនាក់ទំនងៈ លោក ស៊ឹម ឡូមី
ទូរស័ព្ទទំនាក់ទំនងៈ ០២៣ ៩៩៥ ៦៦០ ឫ ០១២៣៦៧៤៦៨
 
Email: recruitment@pse.ngo   or   lomy.sim@pse.ngo
PSE Job Site: : http://jobs.site-pse.org   Facebook: psecambodia
Linkedin: PSE-Pour un Sourire d’Enfant   Website : http://site-pse.org

បុគ្គលិក PSE គ្រប់លំដាប់ថ្នាក់ទាំងអស់មានកតព្វកិច្ចត្រូវតែគោរព គោលនយោបាយការពារកុមារ។
PSE ជាអង្គការដែលផ្តល់ឱកាសស្មើភាពគ្នា ដោយឈរលើគោលការណ៍ច្បាប់មិនរើសអើងបុគ្គលិក និងបេក្ខជនទាំងអស់។
ស្ត្រីដែលមានសមត្ថភាព និងជនពិការត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យសុំការងារ។
Please mention "Cambodiajobs.Biz" where you saw the ad when you apply!
looking for a Jobs , Training , Scholarship , NGOs Fund ?
© 2007 Cambodiajobs -Template by Josh Peterson. Powered by Blogger. Privacy Statement - Phone:012 900 810 - Email: Cambodiajobs@gmail.com