មន្រ្តីឥណទាន ចំនួន ១០ នាក់ (ទាំងពីរភេទ) Credit Officer -- REDA

ដំណឹងជ្រើសរើសបុគ្គលិក
សមាគម រីដា   (REDA)   ចុះបញ្ជីស្របច្បាប់ជាផ្លូវការ ដោយក្រសួងមហាផ្ទៃ លិខិតលេខ​០០១​/​១​៣ ចុះថ្ងៃទី ២៣  ខែ ធ្នូ  ឆ្នាំ ២០១៣ និងជាប្រតិបត្តិករឥណទានជនបទ ដោយបានចុះបញ្ជីទទួលស្គាល់ពី​ ធនាគារជាតិនៃកម្ពុជា​លេខៈប្រ.ឥ០៧៤  ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥ ។ បច្ចុប្បន្នកំពុងធ្វើ ប្រតិបត្តិការឥណទាន​នៅក្នុង​ទីក្រុងភ្នំពេញ ត្រូវការជ្រើស​រើស​​បុគ្គលិក សម្រាប់បម្រើការងារមុខតំណែង

មន្រ្តីឥណទាន ចំនួន ១០ នាក់ (ទាំងពីរភេទ)
ភារៈកិច្ច និងទំនួលខុសត្រូវ
  • ផ្សព្វផ្សាយផលិតផលនិងសេវាកម្មឥណទានទៅដល់អតិថិជន នៅក្នុងតំបន់ប្រតិបត្តិ  ការរបស់ខ្លួន
  • ទទួលខុសត្រូវពង្រីកឥណទាននៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន
  • ចុះវាយតម្លៃជ្រើសរើសអតិថិជន ដែលមានសក្តានុពល ដើម្បីផ្តល់ប្រាក់កម្ចី
  • ទទួលខុសត្រូវក្នុងការបញ្ចេញ និងការប្រមូលប្រាក់សងត្រលប់របស់អតិថិជន និងដោះស្រាយទុនខូច
  • ទទួលរៀបចំឯកសារផ្តល់ប្រាក់កម្ចីឲ្យបានសម្រេចទៅតាមគោលការណ៍ របស់សមាគម  រីដា បំពេញកិច្ចការផ្សេងៗ តាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង។
លក្ខខណ្ឌជ្រើសរើស
  1. មានកំរិតវប្បធម៌មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឡើងទៅ ឬ កំពុងសិក្សា
  2. ផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច ទីផ្សារ គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ ។
  3. ផ្តល់អាទិភាពចំពោះសិស្សានុសិស្សដែលទើបតែប្រលងធ្លាក់ឬជាប់បាក់ឌុប
  4. មានអត្តចរិតល្អ  មានភាពស្មោះត្រង់   ម៉ឺងម៉ាត់  សុភាពរាបសា និងមានឆន្ទៈ      ក្នុងការធ្វើការងារ។
  5. មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ និងអាចធ្វើការងារជាក្រុម
  6. មានការតាំងចិត្តខ្ពស់នៅក្នុងការបំពេញការងារជាមួយក្រុមគ្រួសារចំណូលតិច
  7. ចំពោះមុខតំណែង មន្រ្តីឥណទាន ត្រូវមានម៉ូតូផ្ទាល់ខ្លួន

សមាគម រីដា(REDA)ផ្តល់ជូនបុគ្គលិកនូវប្រាក់បៀវត្សរ៍រហូតដល់ $២៥០ ក្នុង១ខែ ដែលសម​ស្រប​ទៅតាមទីផ្សារការងារ បទពិសោធន៍ការងាររបស់​បុគ្គលិក,ផ្តល់ថ្លៃឯកសណ្ឋានការងារចាប់ពី$៦០ រហូតដល់$១២០ក្នុង១ឆ្នាំ​តាមលំដាប់​ថ្នាក់,ប្រាក់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ៥០% និង​បុណ្យភ្ជុំបិណ្ឌ ៥០%, ផ្តល់ប្រាក់លើកទឹកចិត្ត, ផ្តល់ប្រាក់បញ្ចប់ថ្នាក់បរិញ្ញាបត្រ $២០, ផ្តល់ប្រាក់មុខតំណែង, ប្រាក់ធានារ៉ាប់រង់លើសុខភាព$១៥០ក្នុង១ឆ្នាំ​, ឧបត្ថម្ភសាំង, ទូរស័ព្ទដៃ, កាតទូរស័ព្ទ, ការផ្តល់ប្រាក់ជួលម៉ូតូ ពីបុគ្គលិក $២០ ក្នុង១ខែ, ប្រាក់ឧបត្ថម្ភកូនចំនួន ០៤នាក់ កូនម្នាក់ៗទទួលបាន $១៥  ក្នុង១ខែ ផ្តល់រហូតដល់ ១៨ឆ្នាំ។


បេក្ខជន ដែលមានចំណាប់​អារម្មណ៍ សូមយកប្រវត្តិរូបសង្ខេប (CV) មានបិទរូបថត (៤x៦) មួយសន្លឹក និងឯកសារ ដែលពាក់ព័ន្ធមកការិយាល័យកណ្តាល របស់ សមាគម រីដា ដែលមាន ​អាសយដ្ឋានផ្ទះ  លេខ ៨៤ សេ ផ្លូវលេខ ៤៣០ ក្រុម ២៧ ភូមិ ០៤ សង្កាត់ទំនប់ទឹក, ខណ្ឌចំការមន, រាជធានីភ្នំពេញ រឺ ផ្ញើតាមរយៈ  Email:  chanpisethgneouk@gmail.com​។ ថ្ងៃធ្វើការងារៈ  ចាប់ពីថ្ងៃច័ន្ទ  រហូតដល់ថ្ងៃសុក្រ និង ចាប់ពីម៉ោង៧: ៣០នាទីព្រឹក   រហូតដល់ម៉ោង  ៤: ៣០នាទីល្ងាច, ឈប់ទទួលពាក្យនៅថ្ងៃទី ០៦  ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង១២:០០នាទីថ្ងៃត្រង់។ ព័ត៌មានបន្ថែមទូរស័ព្ទលេខៈ 012 31​ 50 94/096​ 79 ​88 009
looking for a Jobs , Training , Scholarship , NGOs Fund ?
© 2007 Cambodiajobs -Template by Josh Peterson. Powered by Blogger. Privacy Statement - Phone:012 900 810 - Email: Cambodiajobs@gmail.com