CamEd and CAT are internationally accredited by the ACCA in the UK
Bachelor of Accounting and Finance + Certified Accounting Technician (CAT)

Teachnician អ្នកបច្ចេកទេស (ផ្នែកអគ្គីសនី ឬបរិក្ខាត្រជាក់​ ឬទឹក)

http://pse.asso.fr/

ដំណឹងជ្រើសរើសអ្នកបច្ចេកទេស 

(ផ្នែកអគ្គីសនី ឬបរិក្ខាត្រជាក់​ ឬទឹក)


អង្គការដើម្បីភាពញញឹមនៃកុមារ​ (PSE) ជា ​អង្គការអន្តរជាតិ ក្រៅរដ្ឋាភិបាល​បង្កើត​ក្នុង​ខែ​មីនា ឆ្នាំ​១៩៩៣ ​បាន​ផ្តោត​លើ កុមារ​ដែល​ធ្វើ​ការ និង​រស់​នៅ​ក្នុង​ស្ថានភាព​​ដ៏​ពិបាក​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ សៀម​រាប និង​ខេត្ត​ព្រះ​សីហនុ ​ដោយ​ផ្តល់​ការ​អប់​រំ និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ជំនាញ​ដល់​ពួក​គេ​។ អង្គការមានបុគ្គលិកសរុបជាង ៦០០នាក់ និង​ជួយសិស្ស​ចំនួន ៦៥០០នាក់ បច្ចុប្បន្ន​កំពុង​សិក្សា​ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និង​ខេត្តសៀមរាប​។ អង្គការ​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក​ធ្វើ​ការ​ជាអ្នកបច្ចេកទេស ដើម្បីធ្វើ​ការ​ពេញ​ម៉ោង​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

ភារកិច្ច និងការទទួលខុសត្រូវ

- តម្លើង/ជួសជុល និងថែទាំរាល់លើបរិក្ខារបច្ចេកទេសរបស់អង្គការ

- ឆ្លើយតបឲ្យទាន់ពេលវេលានូវរាល់តម្រូវការពាក់ព័ន្ធ

- ដឹកនាំក្រុមអ្នកបច្ចេកទេសអនុវត្តលើការជួសជុល និងតម្រើងតាមការស្នើរសុំ

- ដោះស្រាយនូវកំហូចបន្ទាន់ និងចាំបាច់ និងត្រួតពិនិត្យលើរបាយការណ៍ត្រលប់ពី ក្រុមអ្នកបច្ចេកទេស

- ត្រួតពិនិត្យលើឧបករណ៍ប្រើប្រាស់នានាឲ្យបានជាប្រចាំ និងរៀបចំឧបករណ៍ប្រើប្រាស់ឲ្យមាន របៀបរាបរយ

- រៀបចំ ណិងបញ្ជូលរបាយការណ៍ឲ្យប្រធាន

- បំពេញការងារដែលពាក់ព័ន្ធដ៏ទៃទៀត ដែលចាត់ដោយប្រធានផ្ទាល់​

លក្ខខ័ណ្ឌនៃការជ្រើសរើស


- បញ្ចប់បរិញ្ញាប័ត្រវិស្វករ DUT ឬBST ផ្នែកអគ្គិសនី ឬអេឡិចត្រូនិច និងទទួលបានវគ្គបណ្តុះ បណ្តាលផ្នែកបរិក្ខារត្រជាក់ និងទឹក

- មាន​បទពិសោធន៍តម្លើង/ជុសជុល និងថែទាំក្នុងផ្នែកបច្ចេកទេសយ៉ាង​តិច​២​ឆ្នាំ

- មាន​បទពិសោធន៍តម្លើង/ជុសជុល និងថែទាំបរិក្ខារអគ្គិសនី/អេឡិចត្រូនិច/បរិក្ខារត្រជាក់ និងទឹក យ៉ាង​តិច​៣​ឆ្នាំ

- មាន​ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស​ (អាចនិយាយ​ និង​សរសេរបាន)​ និងអាចប្រើកុំព្យូទ័របាន

- តម្លើង/ចេះវិភាគលើប្រព័ន្ធសៀគ្វីបញ្ជា របស់អគ្គិសនី បរិក្ខារត្រជាក់និងទឹក

- មាន​ភាព​អត់ធ្មត់​ក្នុង​ការងារ​ អាកប្បកិរិយា​ល្អ​ រួសរាយ​រាក់ទាក់​ និង​អធ្យាស្រ័យ​ល្អ​ជាមួយ​

សិស្ស​ និង​បុគ្គលិក​សហការ

- មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​សិស្សក្នុងអង្គការ។

ប្រាក់បៀវត្ស និងអត្ថប្រយោជន៍

ប្រាក់បៀវត្សល្អ ប្រាក់បុព្វលាភ ប្រាក់សោធននិវត្ដន៍ ប្រាក់ឧបត្ថ​ម្ភសុខភាពគ្រួសារ និងការធានា រ៉ាប់រង

ឈប់ទទួលពាក្យ

៣០ មិថុនា ២០១៥

ការទទួលពាក្យ

បេក្ខជន​ បេក្ខនារី​ដែល​មាន​បំណង​ធ្វើ​ការ​នេះ​ សូម​ទំនាក់ទំនងមកកាន់លេខទូរសព្ទដៃលេខ ០៧០ ៣៣៨ ៧២៩ (កញ្ញា ចាន់ គង្គា)

ឬអញ្ជើញ​មក​ដាក់​ពាក្យ​នៅ​ការិយាល័យ​ធនធាន​មនុស្ស នៃអង្គការដើម្បីភាពញញឹមនៃកុមារ​ (PSE)នៅ​អាសយដ្ឋាន​អាគារ ៤០២

ភូមិទ្រាសង្កាត់សឹ្ទងមានជ័យខណ្ឌមានជ័យ ភ្នំពេញ។​

Please mention "Cambodiajobs.Biz" where you saw the ad when you apply!  
looking for a Jobs , Training , Scholarship , NGOs Fund ?
© 2007 Cambodiajobs -Template by Josh Peterson. Powered by Blogger. Privacy Statement - Phone:012 900 810 - Email: Cambodiajobs@gmail.com