Scholarship Exchange Program in U.S.A
The 2018 YSEALI Civic Engagement Fellows Program

Paint គ្រូបង្រៀនលាបថ្នាំផ្ទះ

http://pse.asso.fr/


ដំណឹងជ្រើសរើសគ្រូបង្រៀនលាបថ្នាំផ្ទះ

អង្គការដើម្បីភាពញញឹមនៃកុមារ​ (PSE) ជា ​អង្គការអន្តរជាតិ ក្រៅរដ្ឋាភិបាល​បង្កើត​ក្នុង​ខែ​មីនា ឆ្នាំ​១៩៩៣ ​បាន​ផ្តោត​លើ កុមារ​ដែល​ធ្វើ​ការ និង​រស់​នៅ​ក្នុង​ស្ថានភាព​​ដ៏​ពិបាក​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ សៀម​រាប និង​ខេត្ត​ព្រះ​សីហនុ ​ដោយ​ផ្តល់​ការ​អប់​រំ និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ជំនាញ​ដល់​ពួក​គេ​។ អង្គការមានបុគ្គលិកសរុបជាង ៦០០នាក់ និង​ជួយសិស្ស​ចំនួន ៦៥០០នាក់ បច្ចុប្បន្ន​កំពុង​សិក្សា​ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និង​ខេត្តសៀមរាប​។ អង្គការ​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក​ធ្វើ​ការ​ជា​គ្រូបង្រៀន​លាបថ្នាំ​ផ្ទះ ដើម្បីធ្វើ​ការ​ពេញ​ម៉ោង​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។


ភារកិច្ច និងការទទួលខុសត្រូវ
- បង្ហាត់បង្រៀនការលាបថ្នាំផ្ទះដល់សិស្ស

- ​រៀបចំ​គម្រោងមេរៀន សម្រាប់​បង្រៀន​ដល់​សិស្ស​ប្រចាំ​ថ្ងៃ និងសហការជាមួយគ្រូដទៃ

ដើម្បីបង្កើតមេរៀនថ្មីៗ

- រៀបចំ​ថ្នាក់​ ត្រួតពិនិត្យ​អវត្តមាន​សិស្ស​ មាន​ភាព​ស្វាហាប់​ និង​រហ័សរហួន

- បង្កើតនិង មានគំនិត​ច្នៃប្រឌិត​ថ្មី​ៗ​ សម្រាប់ពង្រឹងគុណភាពបង្រៀនដល់សិស្ស

- ចេះបង្កើតនូវការវិភាគសិក្សា និងតេស្ដសម្រាប់បង្រៀន

- អប់រំសិស្ស និងដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងវិន័យ និងឥរិយាបទរបស់សិស្ស

- រៀប​ចំ​ធ្វើ​របាយការណ៍​ប្រចាំ​ខែ​

លក្ខខ័ណ្ឌនៃការជ្រើសរើស

- មាន​សញ្ញាប័ត្រ​​ទុតិយភូមិ​ ឬមាន​លិខិត​បញ្ជាក់​ពី​ជំនាញនិងសញ្ញាប័ត្រ​​​ពាក់ព័ន្ធ

- មាន​បទពិសោធន៍លាបថ្នាំផ្ទះ និង​ធ្លាប់​បង្រៀន​យ៉ាង​តិច​២​ឆ្នាំ ឬពាក់ព័ន្ធ

- មាន​ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស​ (និយាយ​ និង​សរសេរ)​ឬចេះភាសាបារាំងកាន់​តែ​

ប្រសើរ

- អាចប្រើកុំព្យូទ័របាន

- ធ្វើជាគំរូល្អដល់សិស្ស

- មាន​ភាព​អត់ធ្មត់​ក្នុង​ការងារ​ អាកប្បកិរិយា​ល្អ​ រួសរាយ​រាក់ទាក់​ និង​អធ្យាស្រ័យ​ល្អ​ជាមួយ​

សិស្ស​ និង​បុគ្គលិក​សហការ

- មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​សិស្សក្នុងអង្គការ។


ប្រាក់បៀវត្ស និងអត្ថប្រយោជន៍

ប្រាក់បៀវត្សល្អ ប្រាក់បុព្វលាភ ប្រាក់សោធននិវត្ដន៍ ប្រាក់ឧបត្ថ​ម្ភសុខភាព និងការធានារ៉ាប់រង។

ការទទួលពាក្យ

បេក្ខជន​ បេក្ខនារី​ដែល​មាន​បំណង​ធ្វើ​ការ​នេះ​ សូម​ទំនាក់ទំនងមកកាន់លេខទូរសព្ទដៃលេខ ០៧០ ៣៣៨ ៧២៩ (កញ្ញា ចាន់ គង្គា)

ឬអញ្ជើញ​មក​ដាក់​ពាក្យ​នៅ​ការិយាល័យ​ធនធាន​មនុស្ស នៃអង្គការដើម្បីភាពញញឹមនៃកុមារ​ (PSE)នៅ​អាសយដ្ឋាន​អាគារ ៤០២

ភូមិទ្រាសង្កាត់សឹ្ទងមានជ័យខណ្ឌមានជ័យ ភ្នំពេញ។​

Deadline of application: 15 June 2015.
Please mention "Cambodiajobs.Biz" where you saw the ad when you apply!  
looking for a Jobs , Training , Scholarship , NGOs Fund ?
© 2007 Cambodiajobs -Template by Josh Peterson. Powered by Blogger. Privacy Statement - Phone:012 900 810 - Email: Cambodiajobs@gmail.com