អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ
ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធំជាងគេនៅក្នុងប្រទេសកម្ពុជាដែល
មានទស្សនវិស័យសង្គម
និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិននិងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីត
នៃសេដ្គកិច្ចសង្គម នូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ
និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ
ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ បច្ចុប្បន្ន អិលអូអិលស៊ី
កំពុងបម្រើសេវាកម្មដល់អតិថិជនចំនួនជាង ២៣២ ០០០នាក់ ដែលមាន ផលប័ត្រឥណទានសរុបចំនួនជាង ៤៥០ លានដុល្លារអាមេរិក។
ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន
អិលអូអិលស៊ី ត្រូវការជ្រើសរើស មន្រ្តីឥណទានសម្ភារប្រើប្រាស់ ចំនួនបី (៣)
នាក់ សម្រាប់ការិយាល័យសាខាសែនសុខ សាខាប្រាំពីមករា និងសាខាទួលគោក។
មុខតំណែងៈ
មន្រ្តីឥណទានសម្ភារប្រើប្រាស់ (3 មុខតំណែង)
ទីកន្លែងការងារៈ
ខណ្ឌ៧មករា សាខា (ខេត្ត រាជធានីភ្នំពេញ, ១ មុខតំណែង)
ខណ្ឌសែនសុខ សាខា (ខេត្ត រាជធានីភ្នំពេញ, ១ មុខតំណែង)
ខណ្ឌទួលគោក សាខា (ខេត្ត រាជធានីភ្នំពេញ, ១ មុខតំណែង)
ខណ្ឌសែនសុខ សាខា (ខេត្ត រាជធានីភ្នំពេញ, ១ មុខតំណែង)
ខណ្ឌទួលគោក សាខា (ខេត្ត រាជធានីភ្នំពេញ, ១ មុខតំណែង)
ភារកិច្ច និងការទទួលខុសត្រូវ៖
- | បង្កើតដៃគូទំនាក់ទំនង ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន និងជនបង្គោល។ |
- | ធ្វើការវាយតំលៃប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (LILAB) ប្រាក់កម្ចីសម្ភារប្រើប្រាស់ក្នុងផ្ទះ (HAL) និងសេវាភតិសន្យា (Leasing) និងពាក្យសុំខ្ចីប្រាក់រហូតដល់ ៥០ ០០០ ដុល្លារសហរដ្ឋអាមេរិក។ |
- | ជួយដល់គណៈកម្មការឥណទាននៅសាខាក្នុងការត្រួតពិនិត្យឯកសារពាក់ព័ន្ធនឹងពាក្យសុំខី្ចប្រាក់ ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (LILAB) ប្រាក់កម្ចីសម្ភារប្រើប្រាស់ក្នុងផ្ទះ (HAL) និងសេវាភតិសន្យា (Leasing) និងបញ្ជូនឯកសារទាំងនោះទៅគណៈកម្មការឥណទានការិយាល័យកណ្តាលដើម្បីអនុម័ត។ |
- | ត្រូវប្រាកដថា ការអនុវត្តប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (LILAB) ប្រាក់កម្ចីសម្ភារប្រើប្រាស់ក្នុងផ្ទះ (HAL) និង សេវាភតិសន្យា (Leasing) អនុលោមតាមគោលនយោបាយ និងនីតិវិធី។ |
- | រក្សាទំនាក់ទំនងជិតស្និទ្ធ នាយក/នាយិកាសាខា និងប្រធានមន្រ្តីឥណទាន ដើម្បីឲ្យប្រាកដថាការត្រួតពិនិត្យផ្ទៃក្នុងមានភាពរឹងមាំ ចំពោះប្រតិបត្តិការប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (LILAB) ប្រាក់កម្ចីសម្ភារប្រើប្រាស់ក្នុងផ្ទះ (HAL) និងសេវាភតិសន្យា (Leasing) ។ |
- | ត្រួតពិនិត្យជាទៀងទាត់លទ្ធផលសមេ្រចបានពិតប្រាកដធៀបជាមួយនឹងគម្រោងផែនការ។ |
- | ធ្វើការវាយតម្លៃជាទៀងទាត់នូវហានិភ័យសម្រាប់ផលិតផល និងសកម្មភាពប្រតិបតិ្តការ ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (LILAB) ប្រាក់កម្ចីសម្ភារប្រើប្រាស់ក្នុងផ្ទះ (HAL) និងសេវាភតិសន្យា (Leasing) និងរាយការណ៍ ទៅនាយក/នាយិកាសាខា និងប្រធានមន្ត្រីឥណទាននូវហានិភ័យទាំងឡាយនោះ។ |
សមត្ថភាពដែលតម្រូវអោយមាន៖
- | មានបទពិសោធន៍ការងារយ៉ាងតិចមួយឆ្នាំជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលខុសត្រូវកម្ចី/គណនី ឥណទានជាការប្រសើរ។ |
- | ការយល់ដឹងពីសេវាកម្ម នីតិវិធី និងលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសអតិថិជនរបស់អិលអូអិលស៊ី។ |
- | វិធីសាស្រ្ត និងបច្ចេកទេសនៃការអង្កេតស្រាវជ្រាវ។ |
- | យ៉ាងហោចណាស់មានសញ្ញាប័ត្រទុតិយភូមិ។ |
- | ជំនាញក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍។ |
- | អាចធ្វើការក្នុងស្ថានភាពតានតឹង។ |
- | មានជំនាញមូលដ្ឋានជាសហគ្រិន និងដោះស្រាយបញ្ហា។ |
- | មានជំនាញត្រួតពិនិត្យ និងវាយតម្លៃ។ |
- | មិនពុករលូយ មានភាពសុចរិតទៀងត្រង់ខ្ពស់ និងប្តេជ្ញាចិត្តជួយអ្នកក្រីក្រ និង |
- | មានភាពស្មោះត្រង់ និងឧស្សាហ៍ ព្យាយាមក្នុងការងារ។ |
អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនអ្នកហាត់ការ៖
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
ផ្ដល់ជូនបុគ្គលិករបស់ខ្លួននូវអត្ថប្រយោជន៍ជាច្រើន
ដែលមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារ ការងារដូចជាៈ
ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌ ប្រាក់រង្វាន់ចុងឆ្នាំ
ការតម្លើងបៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភ សុខភាពការធានា
រ៉ាប់រងពេលមានគ្រោះថ្នាក់ ឱកាសទទួលការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍អាជីពការងារ
បរិយាកាសការងារល្អ និងការ អនុវត្តលក្ខខណ្ឌ
ការងារត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
របៀបដាក់ពាក្យ៖
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយ រូបថតថ្មី (4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឲ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់អ៊ីមែល recruitment@lolc.com.kh ត្រឹមថ្ងៃទី ២៥ មិថុនា ២០១៩ ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយ រូបថតថ្មី (4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឲ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់អ៊ីមែល recruitment@lolc.com.kh ត្រឹមថ្ងៃទី ២៥ មិថុនា ២០១៩ ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖
១. ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Applying for Credit
Officer) ។
២. CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិន ឲ្យលើស 5MB ។
៣. ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)
សម្រាប់ព័ត៌មានបន្ថែមអំពី អិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័រ www.lolc.com.kh២. CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិន ឲ្យលើស 5MB ។
៣. ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)
មានតែបេក្ខជន បេក្ខនារីដែលមាននៅក្នុងបញ្ជីសម្រាំង (shortlist) ទេ ទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។
(បេក្ខជន បេក្ខនារីដែលបានដាក់ពាក្យហើយមិនអាចដកពាក្យវិញបានឡើយ)