Scholarship Exchange Program in U.S.A
The 2018 YSEALI Civic Engagement Fellows Program

ជ្រើសរើសសន្តិសុខ (ក្រុងព្រះសីហនុ) Guard -- PSE

ដំណឹងជ្រើសរើសសន្តិសុខ (ក្រុងព្រះសីហនុ)

អង្គការដើម្បីភាពញញឹមនៃកុមារ​ (PSE) ជា ​អង្គការអន្តរជាតិ ក្រៅរដ្ឋាភិបាល​បង្កើត​ក្នុង​ខែ​មីនា ឆ្នាំ​១៩៩៣ ​បាន​ផ្តោត​លើ កុមារ​ដែល​ធ្វើ​ការ និង​រស់​នៅ​ក្នុង​ស្ថានភាព​​ដ៏​ពិបាក​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ សៀម​រាប និង​ខេត្ត​ព្រះ​សីហនុ ​ដោយ​ផ្តល់​ការ​អប់​រំ និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ជំនាញ​ដល់​ពួក​គេ​។ អង្គការមានបុគ្គលិកសរុបជាង ៦០០នាក់ និង​ជួយសិស្ស​ចំនួន ៦៥០០នាក់ បច្ចុប្បន្ន​កំពុង​សិក្សា​ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និង​ខេត្តសៀមរាប​។ អង្គការ​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក​ធ្វើ​ការ​ជា​សន្តិសុខ ដើម្បីធ្វើ​ការ​ពេញ​ម៉ោង​ នៅ​ក្នុង​ក្រុងព្រះសីហនុ។

ភារកិច្ច និងការទទួលខុសត្រូវ
- ត្រួតពិនិត្យអ្នកចេញ-ចូលមណ្ឌលឱ្យបានច្បាស់លាស់ និងហ្មត់ចត់ ដើម្បីធានាឱ្យបានសុវត្ថិភាព និងសន្តិសុខល្អ នៅក្នុងមណ្ឌល

- ​ការពារ និងថែរក្សាទ្រព្យសម្បត្តិក្នុងមណ្ឌល

- ការពារក្មេងក្នុងមណ្ឌលមិនឱ្យចេញទៅក្រៅដោយមិនបានអនុញ្ញាត

- សម្អាត និងរក្សាសណ្តាប់ធ្នាប់ និងអនាម័យបរិវេណទីតាំងឈរជើង

- ចូលរួមសហការល្អជាមួយមិត្តរួមការងារក្នុងការបំពេញការងារត្រូវចាត់តាំង

- សម្អាត អនុវត្តការងារពាក់ព័ន្ធផ្សេងៗទេៀតដែលប្រធានចាត់តាំង។

លក្ខខ័ណ្ឌនៃការជ្រើសរើស

- មានចំណេះទូទៅសមល្មម

- មាន​បទពិសោធន៍ធ្វើការយ៉ាងតិចមួយឆ្នាំ

- គោរពពេលវេលាធ្វើការដែលបានកំណត់ឱ្យ

-អត្តចរិត​ និងឥរិយាបថសមរម្យ ថ្លៃថ្នូរ និងស្រលាញ់ការងារ

- មានស្មាតីទទួលខុសត្រូវខ្ពស់ ក្នុងការងារ

- មានសាមគ្គីភាព និងភាពស្មោះត្រង់ជាមួយអ្នកធ្វើការរួមក្រុម

- មានកាយសម្បទាមាំមួន និងរហ័សរហួនក្នុងការងារ។

ប្រាក់បៀវត្ស និងអត្ថប្រយោជន៍

ប្រាក់បៀវត្សល្អ ប្រាក់បុព្វលាភ ប្រាក់សោធននិវត្ដន៍ ប្រាក់ឧបត្ថ​ម្ភសុខភាព និងការធានារ៉ាប់រង។

ការទទួលពាក្យ

បេក្ខជន​ បេក្ខនារី​ដែល​មាន​បំណង​ធ្វើ​ការ​នេះ​ សូម​ទំនាក់ទំនងមកកាន់លេខទូរសព្ទដៃលេខ ០១៥ ៩២ ៩៩ ១៨ (កញ្ញា ចាន់ គង្គា)

ឬអញ្ជើញ​មក​ដាក់​ពាក្យ​នៅ​ការិយាល័យ​ធនធាន​មនុស្ស នៃអង្គការដើម្បីភាពញញឹមនៃកុមារ​ (PSE)នៅ​អាសយដ្ឋាន​អាគារ ៤០២ ភូមិទ្រាសង្កាត់សឹ្ទងមានជ័យខណ្ឌមានជ័យ ភ្នំពេញ។​

សម្រាប់បេក្ខជន​ បេក្ខនារី​ដែលនៅក្រុងព្រះសីហនុ សូមដាក់ពាក្យនៅអាសយដ្ឋាន ក្រុម១៧ សង្កាត់៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។​


looking for a Jobs , Training , Scholarship , NGOs Fund ?
© 2007 Cambodiajobs -Template by Josh Peterson. Powered by Blogger. Privacy Statement - Phone:012 900 810 - Email: Cambodiajobs@gmail.com