ជំនួយការគ្រូមត្តេយ្យ​ (ក្រុងព្រះសីហនុ) Assistant to Kindergarten Teacher (Sihanouk Ville) -- PSE

ដំណឹងជ្រើសរើសជំនួយការគ្រូមត្តេយ្យ (ក្រុងព្រះសីហនុ)


អង្គការដើម្បីភាពញញឹមនៃកុមារ​ (PSE) ជា ​អង្គការអន្តរជាតិ ក្រៅរដ្ឋាភិបាល​បង្កើត​ក្នុង​ខែ​មីនា ឆ្នាំ​១៩៩៣ ​បាន​ផ្តោត​លើ កុមារ​ដែល​ធ្វើ​ការ និង​រស់​នៅ​ក្នុង​ស្ថានភាព​​ដ៏​ពិបាក​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ សៀម​រាប និង​ខេត្ត​ព្រះ​សីហនុ ​ដោយ​ផ្តល់​ការ​អប់​រំ និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ជំនាញ​ដល់​ពួក​គេ​។ អង្គការមានបុគ្គលិកសរុបជាង ៦០០នាក់ និង​ជួយសិស្ស​ចំនួន ៦៥០០នាក់ បច្ចុប្បន្ន​កំពុង​សិក្សា​ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និង​ខេត្តសៀមរាប​។ អង្គការ​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក​ធ្វើ​ការ​ជា​ជំនួយការគ្រូមត្តេយ្យ ដើម្បីធ្វើ​ការ​ពេញ​ម៉ោង​ នៅ​ក្នុង​ក្រុងព្រះសីហនុ។

ភារកិច្ច និងការទទួលខុសត្រូវ

- អប់រំក្មេងៗអោយចេះពីសីលធម៌ អនាម័យ និងការថែទាំខ្លួនប្រាណ

- ​បង្កើតសកម្មភាពក្រៅម៉ោងសិក្សា សម្ភារៈសិក្សា ល្បែងកំសាន្ត និងសិល្បៈផ្សេងៗសម្រាប់ក្មេងៗសិក្សា និងកំសាន្ត

- មើលថែទាំក្មេង និងជួយពួកគាត់ក្នុងសកម្មភាបប្រចាំថ្ងៃ

- គ្រប់គ្រងសិស្សមត្តេយ្យ ខណះពួកគាត់ទំនេរពីការសិក្សា ដោយផ្តល់នូវការអប់រំបន្ថែម ឬសកម្មភាពផ្សេងៗទៀត ដើម្បីថ្វើអោយការសិក្សា

ឥរិយាបទ ការយល់ដឹងក្នុងសង្គម និងចិត្តគំនិតរបស់ពួកគាត់

- បង្កើត និងថែរក្សាសម្ភារៈបង្រៀនអោយបានល្អ

- ចូលរួមក្នុងការតុបតែងលម្អនៅក្នុងថ្នាក់រៀន

- ត្រួតពិនិត្យ​លើវត្តមានក្មេងអោយបានត្រឹមត្រូវ និងចាត់វិធានការសមស្របទៅលើក្មេងដែលអវត្តមាន​

លក្ខខ័ណ្ឌនៃការជ្រើសរើស

- យ៉ាងតិចបញ្ចប់បឋមភូមិ ឬសមមូល

- មាន​បទពិសោធន៍យ៉ាងតិចប្រាំមួយខែ

- ចេះអាននិង សរសេរភាសាខ្មែរ

-មានចំណេះដឹងសង្គ្រោះបឋមកាន់តែប្រសើរ

- ធ្វើជាគំរូល្អដល់សិស្ស

- មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​ ក៏ដូចជាដើម្បីក្មេងដែលងាយរងគ្រោះថ្នាក់។

- គោរពនិង គាំទ្រតម្លៃ និងបេសកកម្មរបស់អង្គការ។
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍

ប្រាក់បៀវត្សល្អ ប្រាក់បុព្វលាភ ប្រាក់សោធននិវត្ដន៍ ប្រាក់ឧបត្ថ​ម្ភសុខភាព និងការធានារ៉ាប់រង។

ការទទួលពាក្យ

បេក្ខជន​ បេក្ខនារី​ដែល​មាន​បំណង​ធ្វើ​ការ​នេះ​ សូម​ទំនាក់ទំនងមកកាន់លេខទូរសព្ទដៃលេខ ០១៥ ៩២ ៩៩ ១៨ (កញ្ញា ចាន់ គង្គា)

ឬអញ្ជើញ​មក​ដាក់​ពាក្យ​នៅ​ការិយាល័យ​ធនធាន​មនុស្ស នៃអង្គការដើម្បីភាពញញឹមនៃកុមារ​ (PSE)នៅ​អាសយដ្ឋាន​អាគារ ៤០២ ភូមិទ្រាសង្កាត់សឹ្ទងមានជ័យខណ្ឌមានជ័យ ភ្នំពេញ។​

សម្រាប់បេក្ខជន​ បេក្ខនារី​ដែលនៅក្រុងព្រះសីហនុ សូមដាក់ពាក្យនៅអាសយដ្ឋាន ក្រុម១៧ សង្កាត់៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។​
looking for a Jobs , Training , Scholarship , NGOs Fund ?
© 2007 Cambodiajobs -Template by Josh Peterson. Powered by Blogger. Privacy Statement - Phone:012 900 810 - Email: Cambodiajobs@gmail.com